KPT+
អានហេតុផល ៥ យ៉ាងនេះចប់ គួរឈប់ផ្ញើសុភមង្គលយើងលើមាត់អ្នកដទៃទៀត
នៅលើលោកនេះតែងមានរឿងផ្ទុយគ្នាកើតមាន ដែលជួនកាលយើងមិនសូវខ្វល់នឹងមនុស្សល្អបែរជាចំណាយពេលជាមួយមនុស្សមិនល្អ។ មនុស្សនៅជុំវិញយើងអាចជាកត្តាកំណត់ជោគជ័យឬបរាជ័យផ្លូវចិត្តយើង ខណៈយើងមិនចេះបែងចែកដូចខាងក្រោម៖
១. មនុស្សរាប់អានអ្នកពិត រមែងទទួលស្គាល់ភាពជាខ្លួនឯងរបស់អ្នក

មនុស្សម្នាក់ដែលមានចិត្តរាប់អានគ្នាដោយស្មោះត្រង់ នឹងទទួលយកទាំងភាពខ្លាំងនិងភាពខ្សោយរបស់អ្នក។ មនុស្សម្នាក់នោះនឹងមិនវិនិច្ឆ័យពីទម្លាប់រស់នៅក្នុងជីវិតរបស់អ្នកឡើយ ហើយគេតែងតែចែករំលែកជីវិតរួមជាមួយអ្វីដែលអ្នកមាន។ គេនោះហើយដែលសមនឹងទទួលបានគ្រប់យ៉ាងដែលអ្នកអាចផ្តល់ឲ្យ ព្រោះមនុស្សមិនយល់ពីអ្នកនៅតែមិនឲ្យតម្លៃ ទោះអ្នកធ្វើល្អយ៉ាងណាក៏ដោយ។
២. គ្មាននរណាម្នាក់ស្គាល់អ្នក ជាងខ្លួនអ្នកឡើយ

មនុស្សនៅជុំវិញអ្នកអាចវិនិច្ឆ័យអ្នកយ៉ាងនេះឬយ៉ាងនោះ តាមដែលគេមើលឃើញ ឬជួនវិនិច្ឆ័យតាមចិត្តនិន្ទារបស់គេក៏មាន។ ទោះបីគេគិតបែបណា ឬគេថាអន់យ៉ាងម៉េច ឬអ្វីក៏ដោយ មានតែអ្នកប៉ុណ្ណោះដែលស្គាល់ខ្លួនឯងច្បាស់។ ដើរលើវិថីជីវិតរបស់ខ្លួនដោយមានទំនុកចិត្ត ហើយកុំសង្ឃឹមថា អ្នកផ្សេងនឹងយល់ពីដំណើររបស់អ្នក ព្រោះគេមិនស្គាល់កន្លែងដែលអ្នកត្រូវទៅឡើយ។
៣. អ្នកជាមនុស្សតែម្នាក់គត់ដែលអាចផ្លាស់ប្តូរជីវិតរបស់អ្នក

មនុស្សតែម្នាក់ដែលមានថាមពលដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នកគឺជាអ្នក។ ដំណើជីវិតនេះអាស្រ័យលើខ្លួនឯងទាំងស្រុង។ ជីវិតរបស់អ្នករស់នៅជារបស់ខ្លួន មិនអាចចេះតែរស់នៅតាមការចង់បានរបស់អ្នកដទៃឡើយ។ ស្វែងរកមនុស្សដែលស្គាល់អ្នកពិត ហើយមានអំណរដែលអ្នកអាចក្លាយជាចំណែករបស់គេ ទោះបីម្នាក់នោះគ្មានភាពល្អឥតខ្ចោះក៏ដោយ។
៤. ផ្លូវទៅកាន់ភាពជោគជ័យ រមែងមានបន្លានៃការបរាជ័យ

ការរស់នៅដោយមិនបរាជ័យពិតជាមិនអាចទៅរួចទេ លើកលែងគ្មានជីវិតរស់នៅលើលោកនេះ។ ប្រសិនបើខ្លាចការបរាជ័យនៅចំពោះមុខ អ្នកក៏មិនអាចនឹងទទួលបានជោគជ័យក្នុងជីវិតឡើយ។ អ្នកត្រូវចាំថា វាមិនពាក់ព័ន្ធនឹងចំនួនដងដែលអ្នកបរាជ័យឡើយ ដរាបណាអ្នកមិនបញ្ឈប់ការដើរទៅមុខ។ ការពិតគឺថា មនុស្សដែលបន្តដំណើរទៅមុខទោះជាបីខ្លួនបរាជ័យអាចបំពេញក្តីសុបិនរបស់ខ្លួននៅទីបញ្ចប់។
៥. គ្មាននរណាលើលោកនេះអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានឡើយ

មនុស្សចូលចិត្តសើចនឹងភាពបរាជ័យរបស់អ្នក ហើយមិនដែលសរសើរភាពជោគជ័យរបស់អ្នក ទំនងជាមិនធ្លាប់ជោគជ័យដោយខ្លួនឯងទេ។ ដូច្នេះកុំបណ្តោយឱ្យពួកគេដាក់សម្ពាធលើអ្នក ហើយកុំខ្វល់ពីកាគិតរបស់គេ ជីវិតពួកគេមិនពាក់ព័ន្ធនឹងអ្នកទេ។
កុំព្យាយាមផ្លាស់ប្តូរខ្លួនជានរណាដើម្បីផ្គាប់ចិត្តអ្នកដទៃ ឬមើលទៅល្អនៅក្នុងភ្នែករបស់គេ។ ធ្វើអ្វីតាមវិធីដែលអ្នកចង់ធ្វើ ហើយកុំឲ្យអ្នកដទៃមានឥទ្ធិពលដល់អ្នក។ មនុស្សនៅជុំវិញខ្លួនអ្នក នឹងសប្បាយចិត្តពេលឃើញអ្នកជោគជ័យ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ iheartintelligence
ចុចអាន៖ ទង្វើសាមញ្ញៗ ៤ យ៉ាងនេះអាចប្រយុទ្ធប្រឆាំងនឹងភាពតានតឹងផ្លូវចិត្ត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២៤ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម