ព័ត៌មានអន្ដរជាតិ
អាយុកៀក១០០ឆ្នាំហើយ តែមហាសេដ្ឋីសិង្ហបុរី ៥ រូបនេះ ពូកែរកលុយសល់ទ្រព្យពាន់លានដុល្លារ
ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីកំពូលទាំងប្រាំនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងដល់ជិត ៥០ ពាន់លានដុល្លារគិតត្រឹមថ្ងៃអង្គារកាលពីសប្ដាហ៍មុន នេះបើយោងតាមទស្សនាវដ្តីអាមេរិក Forbes បានចេញមកបញ្ចាក់។
ថ្វីយ៉ាងនេះក្ដី មហាសេដ្ឋីសិង្ហបុរី ៥ រូបខាងក្រោមនេះ ម្នាក់ៗសុទ្ធតែឈានដល់អាយុជ្រេកៀក១០០ឆ្នាំហើយ ប៉ុន្តែបើនិយាយអំពីបទពិសោធន៍លើកិច្ចការងារជំនួញ និងការបណ្ដាក់ទុនវិនិយោគវិញ ម្នាក់ៗសល់ទ្រព្យយ៉ាងច្រើនរហូតគេរកឃើញថាឆ្នាំ២០២៤ ទ្រព្យធនពួកគេរឹតតែកើនឡើងខ្លាំងជាងឆ្នាំមុនទៀត។
១ Li Xiting ស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់វេជ្ជសាស្រ្ត Shenzhen Mindray Bio-Medical Electronics

លោក Li Xiting អាយុ ៧៣ ឆ្នាំ មានទ្រព្យសម្បត្តិ ១៥.៧ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ ១៩៩ អ្នកមានបំផុតនៅលើពិភពលោក។ លោកកើតនៅប្រទេសចិន ហើយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន។ ក្រោមក ទើបលោកបានបង្កើតក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ Mindray នៅទីក្រុង Shenzhen ឆ្នាំ ១៩៩១ ជាមួយនឹងដៃគូពីរនាក់ ហើយបានចុះបញ្ជីក្រុមហ៊ុននៅលើភាគហ៊ុនញូវយ៉ក។
ក្រុមហ៊ុន Mindray មានបុគ្គលិកចំនួន ១៧,០០០ នាក់ ប្រហែលមួយភាគបួនដែលឧទ្ទិសដល់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ហើយផលិតផលជាច្រើនត្រូវបានលក់នៅជាង ១៩០ ប្រទេស។
២ លោក Goh Cheng Liang ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Nippon Paint Holdings

លោក Goh Cheng Liang ក្នុងឆ្នាំនេះឈានដល់អាយុ ៩៧ ឆ្នាំ មានទ្រព្យសម្បត្តិ ១២.៤ ពាន់លានដុល្លារ។ គាត់កាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុន Nippon Paint Holdings របស់ប្រទេសជប៉ុន ដែលជាក្រុមហ៊ុនផលិតថ្នាំលាបធំជាងគេទីបួនរបស់ពិភពលោកដោយប្រាក់ចំណូលចូលហូរហៀររាល់ឆ្នាំ។ នៅឆ្នាំ ១០៥៥ គាត់បានបង្កើតហាងលក់ថ្នាំលាបដំបូងរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ហើយនៅឆ្នាំ១៩៦២ បានក្លាយជាអ្នកចែកចាយចម្បងនៅក្នុងតំបន់សម្រាប់ថ្នាំលាប Nippon ។
ក្រោយមក នៅឆ្នាំ២០២១ កូនប្រុសរបស់គាត់ឈ្មោះ Hup Jin ដែលជាប្រធានក្រុមហ៊ុន Nippon Paint បានបញ្ចប់ប្រតិបត្តិការដែលពាក់ព័ន្ធនឹងភាគហ៊ុន និងសាច់ប្រាក់ដែលមានតម្លៃ ១២ ពាន់លានដុល្លារ ដោយធានាឲ្យគាត់ក្លាយជាម្ចាស់ភាគច្រើននៅក្នុងក្រុមហ៊ុនមួយនេះ។
៣ Philip & Robert Ng អ្នកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Far East Organization

Philip Ng មានវ័យត្រឹមតែ៦៥ ឆ្នាំប៉ុណ្ណោះ និងបងប្រុសរបស់គាត់ឈ្មោះ Robert អាយុ ៧២ ឆ្នាំបានជាប់ចំណាត់ថ្នាក់លេខ ៣ និងទី 4៤ក្នុងបញ្ជីជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៧.២ ពាន់លានដុល្លារ និង ៧.១ ពាន់លានដុល្លាររៀងៗខ្លួន។ ពួកគេគ្រប់គ្រងអង្គការ Far East ដែលជាម្ចាស់ដីឯកជនដ៏ធំបំផុតរបស់សិង្ហបុរី និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ក្រុមនេះត្រូវបានបង្កើតឡើងដោយឪពុករបស់ពួកគេ Ng Teng Fong ។
Philip គឺជាប្រធាន និងជានាយកប្រតិបត្តិ និងមើលការខុសត្រូវលើអាជីវកម្មសិង្ហបុរី ខណៈដែល Robert គ្រប់គ្រងក្រុមហ៊ុន Hong Kong arm Sino Group ជាមួយនឹងកូនប្រុសរបស់ Philip Daryl ។

៤ លោក Jason Chang ប្រធានក្រុមហ៊ុន Advanced Semiconductor Engineering របស់តៃវ៉ាន់

លោក Jason Chang អាយុ ៧៩ ឆ្នាំ មានទ្រព្យសម្បត្តិ ៦.៥ ពាន់លានដុល្លារ។ គាត់ធ្វើជាប្រធានក្រុមហ៊ុន Advanced Semiconductor Engineering របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកនៃសេវាកម្មដំឡើង និងផលិតសាកល្បងដោយឯករាជ្យ។ គាត់និងបងប្រុសរបស់ឈ្មោះ Richard គឺជាអ្នកវិនិយោគនៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យពាណិជ្ជកម្ម Sino Horizon Holding ធំបង្អស់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីប្រព័ន្ធផ្សព្វផ្សាយបរទេស គ្រោងរៀបការជាមួយប្រពន្ធទី៥ ថ្វីបើឈានចូលវ័យ៩២ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ