KPT+
កាលប្តីនៅរកបានប្រពន្ធស្រលាញ់ថ្នាក់ថ្នម ដល់ប្តីឈឺធ្ងន់ប្រពន្ធចុះចោលផ្ទះ
រឿងពិតពីប្រិយមិត្តកម្ពុជាថ្មី!
នេះជាការពិតដែលខ្ញុំសម្រេចចិត្តចែករំលែកជាមួយមិត្តអ្នកអាន។ ខ្ញុំពីរនាក់បងប្អូនបានចេញពីស្រុកមករស់នៅភ្នំពេញតាំងពីឆ្នាំ១៩៩៨ ។ បងខ្ញុំឡើងមកមុន ព្រោះគាត់ធ្វើការអង្គការមួយ បន្ទាប់មកគាត់យកខ្ញុំឡើងមករៀនមហាវិទ្យាល័យធនធានមនុស្សខាងជំនាញទីផ្សារ។
កាលណោះយើងមានតែពីរនាក់បងប្អូននៅផ្ទះជួលមួយកន្លែង ដែលមានតម្លៃត្រឹមតែ២៥ដុល្លារហូបបាយមួយពេលបីពាន់រៀល ប៉ុន្តែបងប្អូនខ្ញុំតស៊ូណាស់ រៀនផងធ្វើការផង ព្រោះចង់បានអនាគតភ្លឺស្វាងនឹងគេ។
រហូតដល់បងខ្ញុំបានការងារប្រាក់ខែ៨០០ដុល្លារនៅឆ្នាំ២០០៤ ដែលជាប្រាក់ខែដ៏ខ្ពស់មួយសម័យកាលនោះ រឿងមិនល្អដ៏ធំមួយបានកើតមានឡើងក្រោយពេលពួកយើងក្លាយជាមានមុខមាត់។ មីងម្នាក់ជាស្រីម៉េម៉ាយដែលមានប្អូនស្រី២នាក់ក្នុងបន្ទុក បានរកវិធីទាក់ទងយកបងប្រុសខ្ញុំជាប្អូនថ្លៃ។ មីងនោះគាត់ធ្លាប់ជាបុគ្គលិកនៅកន្លែងជាមួយបងប្រុសខ្ញុំពីមុន ដែលមិនសូវត្រូវគ្នាជាមួយបងខ្ញុំប៉ុន្មានទេ រហូតបងខ្ញុំមកពីរៀននៅអង់គ្លេសវិញហើយបានឡើជាងតួនាទីជាមេផ្នែកមួយ ទើបគាត់មកអែបអបហៅបាយផ្ទះចុះឡើងចុងក្រោយបងខ្ញុំក៏ត្រូវរ៉ូវជាមួយប្អូនស្រីគេតែម្តង ព្រោះអនាគតបងថ្លៃខ្ញុំនោះក្មេងនឹងស្អាតខ្លាំង។
ដោយឃើញអនាគតបងថ្លៃជាមនុស្សល្អតែនឹងមុខ ខ្ញុំបានប្រាប់ម្តាយនៅស្រុកឱ្យអប់រំបងខ្ញុំដែរ តែមិនឈ្នះការដឹកញីបន្សីឈ្មោលរបស់គេទេ ចុងក្រោយបងខ្ញុំជម្នះការប្រពន្ធម្នាក់នោះ ទំាងដែលបងប្អូនខាងយើង គ្មានអ្នកណាស្ងប់ចិត្តឡើយព្រោះចរិតប្លែកៗរបស់គ្រួសារខាងគេ។
ទីបំផុតនៅជាមួយគ្នាបាន៩ខែ បងថ្លៃខ្ញុំរករឿងឱ្យខ្ញុំចេញពីផ្ទះនោះខាងតែបាន។ កាលណោះឆ្នាំ២០០៧ បងប្រុសខ្ញុំរំលោះផ្ទះមួយជាង២ម៉ឺនដុល្លារនៅព្រែកប្រា។
កាលនៅជាមួយបងប្រុសតែពីរនាក់ ប្រាក់ខែតូចប៉ុណ្ណា ថ្ងៃព្រឹកល្ងាចយប់នៅភ្នំពេញឬនៅខេត្ត បងខ្ញុំមិនដែលឱ្យប្អូនស្គាល់ជាតិដេកអត់បាយទេ តែមានបងថ្លៃកាលណា គេចេញហូបក្រៅចោលប្អូនឱ្យនៅស្ងួតក្រពះ ព្រោះគេមិនដាំបាយហើយកុហករកលេសដាក់បងប្រុសខ្ញុំសព្វបែបយ៉ាង។ ចុងក្រោយ ព្រោះតែគ្រាំចិត្តរឿងប្រពន្ធមិនត្រូវនឹងប្អូនថ្លៃ បងខ្ញុំបានសម្រេចចិត្តឱ្យខ្ញុំមួយខែ៥០ដុល្លារចេញមកជួលបន្ទប់នៅក្បែរសាលារៀនវិញ។ ម្តាយខ្ញុំបានខឹងចិត្តរឿងប្អូនតែមួយនៅជាមួយមិនបាននេះ ក៏ឈប់មាត់កររកពីនាក់គាត់រាប់ឆ្នាំ។ ក្រោយមកយើងបានដំណឹងថាគេយកបងស្រីគេដែលជាមេអណ្តើកនោះមកនៅលើផ្ទះនៅព្រែកប្រាបានសម្រេច។
ខ្ញុំមិនសូវដែលសួរនាំគាត់រឿងគ្រួសារទេព្រោះមិនចង់ឱ្យបងពិបាកចិត្តតែខ្ញុំតាំងចិត្តថាក្រោយៗពេលរើសប្រពន្ធខ្ញុំមិនយកអ្នកស្អាតទេខ្ញុំយកចិត្តវិញ។ មិនបានប៉ុន្មានបងខ្ញុំមានបញ្ហាស្រ្តូកstroke។
គាត់ឧស្សាហ៍មានបញ្ហាងងឹតមុខនិងឈឺក្បាលខ្លាំងពេលនៅក្រោមពន្លឺថ្ងៃ។ ប្រធានគាត់នាំទៅព្យាបាលច្រើនកន្លែងណាស់តែគាត់នៅតែមានរោគសញ្ញាធ្ងន់ឡើងៗចុងក្រោយគាត់ត្រូវសម្រាកនៅផ្ទះ។
បីខែដំបូង បងខ្ញុំមានប្រាក់ខែដដែលតែ ចុងក្រោយគាត់អស់ចំណូលទំាងស្រុងហើយខ្លួនក៏ឈឺព្រោះក្រោកធ្វើអីក៏មិនបានយូរត្រូវគេងនៅលើគ្រែជានិច្ច។
ប្រពន្ធគាត់មានផ្ទៃពោះក្រោយមកឮថាកូននោះរលូត ប៉ុន្តែមានគេមកប្រាប់បងខ្ញុំថា គាត់យកកូននោះចេញព្រោះគ្មានសង្ឃឹមរឿងប្តីបានជាវិញដូចដើម។ ខ្ញុំមិនយល់ទេ ហេតុអ្វី? តំណក់ឈាមបងខ្ញុំជាស្នេហារបស់ពួកគាត់ បើគាត់មិនចង់ទុក តើគាត់ជាមនុស្សស្រីអី? គាត់គិតចង់បានប្តីថ្មីទំាងដែលបងខ្ញុំនៅរស់េជ្រងោរនៅឡើយ? ហេតុអ្វីមិនទុកកូន?
ខ្ញុំធ្លាប់ឃើញបងខ្ញុំគេងយំស្ងាត់ៗ។ ម៉ែឮហើយទ្រាំមិនបានក៏មកលេងកូន ។ ពេលម៉ែខ្ញុំមកពួកគេក៏និយាយបញ្ឈឺម៉ែថា ពេលនេះបងខ្ញុំឈឺហើយ បើនៅតែបន្តបែបនេះទៀតនឹងគ្មានទេលុយបង់ថ្លៃរំលោះផ្ទះ ដូច្នេះគេថា បើបងស្រីគាត់នោះចេញលុយមកបង់ម្តងវិញផ្ទះនេះលែងជារបស់បងប្រុសខ្ញុំហើយ។
ម្តាយខ្ញុំនឹងខ្ញុំមិនសុខចិត្តក៏រកវិធីរកលុយលក់ដីនៅស្រុកខ្លះខ្ចីគេខ្លះមកបង់ផ្តាច់ហើយឱ្យបងខ្ញុំស៊ីញេ៉ថា ខ្ចីលុយម៉ែដាក់បញ្ចាំផ្ទះនឹងម៉ែ។ ពេលនោះហើយដែលគេខឹង បានរកលេសនេះនាំប្អូនចុះចោលប្តី លែងនៅមើលថែទុកឱ្យម៉ែនៅមើលកូនប្រុសដែលធ្លាក់ខ្លួនពិកា។ កាលទៅនោះសូម្បីចិញ្ចៀនរៀបការរបស់ប្តីក៏ដោះយកទៅដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/sick-asian-man-hospital_53876-85449.jpg)
បងខ្ញុំនៅចាំផ្លូវប្រពន្ធជាងមួយឆ្នាំទម្រាំំគាត់ព្រមកាត់ចិត្តបានថាគេលែងជាប្រពន្ធគាត់ទៀតហើយ។ ចុងក្រោយបងខ្ញុំបានស្លាប់នៅឆ្នាំ២០១០ គ្មានកូនមួយគ្រាប់បន្សល់នឹងគេ សល់តែរឿងសោកសៅនៃជីវិតបញ្ញវន្តរបស់គាត់ដែលជាប់អន្ទាក់រៀបការនឹងកូនស្រីគេ ព្រោះតែគមើលឃើញចំណេះយើង ការងារយើង មិនបានស្រលាញ់យើងពិត។
ខ្ញុំសរសេររឿងនេះទុកឱ្យមនុស្សប្រុសទំាងអស់យកពិចារណាមុនពេលសម្រេចចិត្តថា យល់ព្រមកសាងគ្រួសារជាមួយអ្នកណាម្នាក់ ដែលគិតថាគេក៏ស្រលាញ់យើងព្រមរួមសុខរួមទុក្ខជាមួយគ្នា។
មានតែកាលំបាកប៉ុណ្ណោះដែលអាចបញ្ជាក់រឿងនេះបាន ហើយជីវិតអ្នកណាក៏នឹងមានគ្រាលំបាកដែរ ប្រសិនយើងរើសគូខុសរើសយកសម្រស់ យើងនឹងមានវិប្បដិសារីដល់ថ្ងៃស្លាប់ដូចបងប្រុសខ្ញុំ៕
កែសម្រួលជាថ្មី៖ ហាណា
ចុចអាន៖ មានប្អូនរៀបការមុន ខ្ញុំត្រូវគេមាក់ងាយលេងសើចស្ទើររស់មិនបានម្តងៗ
ចុចអាន៖ ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូនរៀបគម្រោងបោកយកដីខ្ញុំ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក