Connect with us

KPT+

ច្បាប់សម្រាប់ជីវិតជោគជ័យ មានមនុស្សភាគច្រើនបានដឹង តែមិនសូវអើពើ

បានផុស

នៅ

មនុស្សមួយចំនួនធំសុទ្ធតែដឹងពីវិធីនាំខ្លួនឯងទៅកាន់ក្ដីសុខ សុភមង្គល និងជោគជ័យជីវិត ប៉ុន្តែណាស់តែដឹងហើយ ទាស់តែមិនធ្វើតាមសោះ។ ដឹងដែរ តែមិនធ្វើ គឺស្មើមិនដឹង!

ដូច្នេះមកដឹងគន្លឹះជោគជ័យពី កម្ពុជាថ្មី ម្ដងទៀត ហើយរៀនអនុវត្តទាំងអស់គ្នា!

បរិភោគបន្លែ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្នាយើងមិនមែនមិនដឹងថា ការបរិភោគសាច់ច្រើនអាចប៉ះពាល់សុខភាពនោះទេ តែអត់សាច់មិនបាន ហើយរឹតតែយ៉ាប់ទៀតនោះ គឺព្យាយាមញ៉ាំបន្លែតិច។

បន្លែមានគុណសម្បត្តិហួសប្រមាណលើរបបអាហារប្រចាំថ្ងៃ។  វាជួយទ្រទ្រង់រាងកាយ ធ្វើឲ្យយើងមានកម្លាំង និងចិញ្ចឹមរាងកាយផងដែរ។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញសុខភាពបានឲ្យដឹងថា អ្នកបរិភោគបន្លែច្រើនមានកម្លាំងបានយូរជាងអ្នកញ៉ាំតែសាច់ និងមានអាយុរវែងជាងថែមទៀត ជាពិសេសជួយឲ្យខួរក្បាលភ្លឺថ្លា និងឆ្លាតវៃ។

ក្រោកពីព្រលឹម

តើយើងធ្លាប់ឮថា បុគ្គលជោគជ័យលើលោកនេះក្រោកពីដំណេកម៉ោង ៩ ព្រឹកដែរទេ? កម្រណាស់ដែលពួកអ្នកមានៗ ក្រោកយូរៗបែបនេះ ហើយការពិតពួកគេច្រើនតែក្រោកមុនម៉ោង ៦ ព្រឹករាល់ថ្ងៃ ទោះបីជាថ្ងៃសម្រាកក៏ដោយ។

ជាការពិត ទម្លាប់ក្រោកឡើងពេលព្រឹកព្រលឹមនឹងជួយឲ្យយើងផ្ដោតអារម្មណ៍ជាមួយការងារបានល្អ ផ្លូវចិត្តស្រស់ស្រាយ ក៏ដូចជាមានអារម្មណ៍ស្ងប់សុខផងដែរ។

ហាត់ប្រាណទៀងទាត់

នរណាៗក៏សុទ្ធតែដឹងថា ការធ្វើលំហាត់ប្រាណផ្ដល់គុណប្រយោជន៏ទាំងសុខភាពរាងកាយ និងផ្លូវចិត្តយ៉ាងច្រើនលើសលុប។ ទោះបីដឹងបែបនេះហើយក្ដី តែគ្នាយើងមានលេសរវល់ ឬគ្មានពេលគ្រប់គ្រាន់ដើម្បីគេចវេសមិនព្រមហាត់ប្រាណទាល់តែសោះ។

ដូច្នេះ គ្នាយើងកុំយកលេសក្រៅខ្លួនមកជាឧបសគ្គធ្វើឲ្យសុខភាពទន់ខ្សោយ ឬមានបញ្ហាផ្សេងទៀត ព្រោះភាពច្រអូសរបស់ខ្លួន។

អានសៀវភៅជាប្រចាំ

ការអានផ្តល់ឱ្យយើងនូវមេរៀនជីវិតច្រើនណាស់​ ដោយជួយឱ្យយើងមានគំនិតទូលំទូលាយ ការស្រមើស្រមៃខ្ពស់ និងការដោះស្រាយបញ្ហាប្រកបដោយលទ្ធផលវិជ្ជមាន។

គម្រូមួយរបស់មហាសេដ្ឋី Bill Gates គឺលោកអាចអានសៀវភៅ ៥០ ក្បាលចប់ក្នុងមួយឆ្នាំ។ បើមហាសេដ្ឋីម្នាក់អានសៀវភៅបាន ៥០ ក្បាលក្នុងមួយឆ្នាំ ចុះហេតុអ្វីបានជាយើងមិនព្យាយាមអានសៀវភៅ ៥០ ក្បាលក្នុងមួយឆ្នាំដែរ?

តាមពិតគ្នាយើងមួយចំនួនធំអាចអានបានច្រើនដូចគ្នា ប៉ុន្តែពួកយើងខ្លះមានទម្លាប់ខ្ជិល ដោយសុខចិត្តយកពេលដែលមាន ទៅចំណាយលើបណ្ដាញសង្គមច្រើនជាង។ ជាទូទៅ ការអានមិនមែនត្រឹមតែវិនិយោគលើខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែវាវិនិយោគជាមួយនឹងសុភមង្គល និងទ្រព្យសម្បត្តិផងដែរ។

ដាក់គោលដៅច្បាស់លាស់

មនុស្សម្នាក់ដែលមុននិងក្រោយពេល ១០ ឆ្នាំ នៅតែស្ថិតក្នុងស្ថានភាពដដែល ជាមនុស្សដែលគ្មានគោលដៅច្បាស់លាស់ និងគ្មានឆន្ទៈរីកចម្រើន។ ជោគជ័យត្រង់ណេះមិនមែនសំដៅលើតែទ្រព្យសម្បត្តិនោះទេ ប៉ុន្តែបូករួមទាំងសមត្ថភាព និងក្ដីសុខដែលទទួលបានច្រើនជាងមុនផងដែរ។

​រស់នៅមិនបំពានជីវិតអ្នកដទៃជារឿងប្រសើរបំផុត តែរស់នៅដោយចេះអភិវឌ្ឍន៍ខ្លួនក៏ជារឿងសំខាន់។ យើងមិនអាចចេះតែរស់តាមយថាកម្មនោះទេ ការដាក់គោលដៅជាក់លាក់ ជួយឲ្យជីវិតរស់នៅប្រកបដោយអត្ថន័យ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wealthy Gorilla

ចុចអាន៖ ទង្វើសាមញ្ញៗ ៤ យ៉ាងនេះអាចប្រយុទ្ធប្រឆាំងនឹងភាពតានតឹងផ្លូវចិត្ត

ចុចអាន៖ អានហេតុផល ៥ យ៉ាងនេះចប់ គួរឈប់ផ្ញើសុភមង្គលយើងលើមាត់អ្នកដទៃទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម