ព័ត៌មានអន្ដរជាតិ
ចង់ឲ្យកូនប្រុសឯករាជ្យ ឪពុកលាក់បាំងប្រវត្តិជាមហាសេដ្ឋី ចិន អស់ពេលជាង ២០ឆ្នាំ
Zhang Zilong អាយុ ២៤ ឆ្នាំ ជាកូនប្រុសរបស់ម្ចាស់ហាងអាហារសម្រន់ដ៏ល្បីមួយនៅក្នុងប្រទេសចិន បាននិយាយថា គាត់មិនដឹងថាគ្រួសារជាអ្នកមាននោះទេ រហូតដល់គាត់បញ្ចប់ការសិក្សានៅសកលវិទ្យាល័យ។ នេះជារឿងមួយដែលធ្វើឲ្យបណ្ដាញសង្គមមានការភ្ញាក់ផ្អើលនិងចង់ដឹងយ៉ាងខ្លាំង។
Zilong បានប្រាប់សារព័ត៌មាន Jiupai News ថា ឪពុករបស់គាត់ Zhang Yudong គឺជាមហាសេដ្ឋី ហើយថាអ្នកមានគុណបានកុហកគាត់អំពីស្ថានភាពហិរញ្ញវត្ថុពិតរបស់គ្រួសារ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ដូច្នេះហើយលោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានជោគជ័យ។

លោក Zhang Yudong អាយុ ៥១ ឆ្នាំ គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Mala Prince ដែលជាម៉ាកយីហោ Spicy stick មកពីប្រទេសចិន ដែលផលិតទំនិញមានតម្លៃ ៦០០ លានយ័ន (៨៣លានដុល្លារ) ក្នុងមួយឆ្នាំៗ។ យីហោនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំដដែលដែល Zilong បានចាប់គំណើតមកម៉្លេះ។
Zilong បាននិយាយថា គាត់ធំឡើង និងរស់នៅក្នុងផ្ទះល្វែងធម្មតាមួយក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន។ គាត់ដឹងពីម៉ាកល្បីរបស់ឪពុកគាត់ ប៉ុន្តែក៏ដឹងថាគ្រួសាររបស់គាត់ត្រូវជំពាក់បំណុលគេដើម្បីរក្សាប្រតិបត្តិការរបស់ក្រុមហ៊ុន។ គាត់បានចូលរៀននៅវិទ្យាល័យល្អបំផុតមួយក្នុងតំបន់ ហើយបានចូលរៀនដោយប្រើជីវិតយ៉ាងសាមញ្ញ។
បន្ទាប់ពីបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ ក្តីស្រមៃរបស់ Zilong គឺចង់ស្វែងរកការងារដែលមានស្ថិរភាព ជាមួយនឹងប្រាក់ខែប្រហែល ៦,០០០យន់ ក្នុងមួយខែ ដើម្បីជួយគ្រួសាររបស់គាត់បន្តិចម្តងៗដើម្បីសងបំណុល។ ក្រោយមក Zilong បានចាប់ផ្តើមធ្វើការនៅក្នុងផ្នែក e-commerce របស់ក្រុមហ៊ុនគ្រួសារ ហើយត្រូវបានចាត់ទុកដូចជាបុគ្គលិកធម្មតាម្នាក់។ Zilong និយាយថាឪពុកមិនចង់ឲ្យគាត់រស់នៅដោយពឹងផ្អែកខ្លាំងពេកនោះទេ។ ចង់ឲ្យកូនប្រុសមានឯករាជ្យ ទើបលាក់បាំងប្រវត្តិអ្នកមានរបស់គ្រួសារបែបនេះ។
ទោះជាយ៉ាងណា លោកទទួលស្គាល់ថា ការក្លាយជាអ្នកមានគឺជាជីវិរដ៏រីករាយ។ គាត់បាននិយាយកាលពីខែធ្នូឆ្នាំមុននៅក្នុងបទសម្ភាសន៍ជាមួយ Xiangxiangdazuozhan ជាអ្នកមានឥទ្ធិពល Douyin ថា “ការក្លាយជាអ្នកមានធ្វើឲ្យខ្ញុំសប្បាយចិត្ត” ។ ក្នុងនោះផងដែរ លោកបានប្រាប់ទៀតថា សុបិនបច្ចុប្បន្នរបស់គាត់គឺដើម្បីជួយក្រុមហ៊ុន IPO ខណៈ ឪពុករថា គាត់នឹងពិចារណាតែផ្តល់ឲ្យក្រុមហ៊ុនទៅគាត់ ប្រសិនបើកូនពិតជាខិតខំនបំពេញការងារពិតមែន។
ថ្វីបើយ៉ាងណាក៏ដោយ មនុស្សមួយចំនួននៅលើបណ្តាញសង្គមបាននិយាយថា រឿងនេះហាក់បីដូចជាមិនពិត ប៉ុន្តែក៏មានមនុស្សដែលជឿរឿងនេះផងដែរ នៅពេលដែលបានឃើញពីរបៀបរស់នៅសាមញ្ញ និងតុរប្យួរខោអាវធម្មតារបស់ Zilong ។ មនុស្សម្នាក់នៅលើ Douyin បាននិយាយថា “តើនេះជារឿងនិទានអ្វី របៀបដែលគាត់និយាយហាក់ដូចជាពិត ប៉ុន្តែក៏គួរសរសើរដែលក្រុមគ្រួសារបានអប់រំគាត់យ៉ាងល្អ”។
យ៉ាងណាមិញ នៅទីបញ្ចប់ លោក Zhang Yudong បានប្រាប់កូណប្រុសថា គ្រួសារនេះពិតជាអ្នកមានខ្លាំងណាស់ ហើយពួកគេបានផ្លាស់ទៅរស់នៅក្នុងផ្ទះវីឡាដែលទើបនឹងសាងសង់ថ្មី ដែលមានតម្លៃ ១០ លានយ័ន មកទល់សពញវថ្ងៃនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតវិស្វករ Google លោក Colin Huang ក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាកំពូលរបស់ចិន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ