KPT+
ទោះស្នាក់នៅផ្ទះក្នុងវិបត្តិកូវីដ អ្នកម្តាយដែលមានកូនតូច អាចឆ្លៀតរកចំណូលសម្រាប់គ្រួសារបាន
សម្រាប់ម្ដាយជាច្រើនដែលស្នាក់នៅផ្ទះ មើលថែគ្រួសារ ពួកគេគ្មានពេលវេលាដើម្បីចេញទៅរកការងារនៅខាងក្រៅឡើយ។ ណាមួយពេលនេះប្រទេសរបស់យើងកំពុងតែជួបវិបត្តិកូវីដ-១៩ម្ដងហើយម្ដងទៀតមិនស្រាកស្រាន្ត។
ក្នុងពេលនេះអ្នកម្ដាយគ្រប់រូបគួរធ្វើអ្វីដែលមានប្រយោជន៏ដូចជាការអាចរកប្រាក់ចំណូលមួយ ជួយបន្ថែមក្នុងគ្រួសារ គឺជាការល្អប្រសើរ។
នេះគឺជាការងារចំនួន ៦ ដែលស្ត្រីមេផ្ទះអាចធ្វើបាន ដោយមិនចាំបាច់ចេញទៅក្រៅផ្ទះក្នុងកំឡុងពេកនេះ ៖
១. ជាអ្នកណែនាំរឿងជំនាញ

អ្នកម្ដាយដែលមានជំនាញក្នុងការចែករំលែកវគ្គបង្រៀនបន្ទាប់ពីសាលា អាចជួយសិស្សធ្វើកិច្ចការផ្ទះ ឬបង្រៀនមុខវិជ្ជាសាលាណាមួយ ឬឧបករណ៍ភ្លេងជាដើម។
អ្នកអាចផ្សាយពាណិជ្ជកម្មសម្រាប់និស្សិត និងឱ្យមិត្តភ័ក្ដិរបស់អ្នកជួយណែនាំឲ្យពួកគេបានស្គាល់អ្នក។
២. ជាអ្នកលក់អនឡាញ
ស្ត្រីមេផ្ទះក៏អាចក្លាយជាអ្នកជំនាញខាងលក់ដោយផ្ទាល់បានដែរ។ ក្រុមហ៊ុនជាច្រើនលក់ផលិតផលដូចជាគ្រឿងអលង្ការ សំលៀកបំពាក់ និងគ្រឿងចម្អិនផ្សេងៗ។ អ្នកក៏អាចក្លាយជាផ្នែកមួយ នៃពួកគេបានដែរ។
៣. ដេរប៉ាក់នៅផ្ទះ
អ្នកម្ដាយគ្រប់រូបអាចរៀបចំហាងកាត់ដេរសំលៀកបំពាក់នៅផ្ទះ និងធ្វើការបញ្ជាទិញ ឬធ្វើអ្វីដែលអ្នកចូលចិត្ត ហើយលក់វានៅផ្សារឬនៅលើគេហទំព័រ បើសិនអ្នកមានជំនាញនេះស្រាប់។
អ្នកអាចដេរប្រដាប់ប្រដាក្មេងលេង និងផលិតផលទារក ដូចជា ភួយកន្ទេល និងកន្សែងឬសំលៀកបំពាក់ សុទ្ធតែជាជម្រើសល្អៗទាំងអស់។
៤. ហិរញ្ញវត្ថុជំនួញ
គិតពីអ្វីដែលអ្នកដឹងនិងស្រឡាញ់ ហើយមើលថាតើអ្នកអាចធ្វើជំនួញឯករាជ្យចេញពីវាបានដែរឬទេ។ ការប្រើប្រាស់គេហទំព័រផ្ទាល់ខ្លួន ឬវេទិកាដែលមានស្រាប់ដូចជា eBay ដោយលក់សិប្បកម្មដោយដៃ ឬសេវាកម្ម ដូចជាការសរសេរជាដើម។
ព្យាយាមទិញផលិតផលក្នុងតម្លៃថោក បន្ទាប់មកច្នៃវា ដើម្បីដាក់លក់នៅផ្សារឬផ្ញើទៅអតិថិជន។
៥. ថែទាំកុមារនៅផ្ទះ

នេះជាគំនិតល្អ បើអ្នករវល់មើលកូនដែរ ម៉េចក៏មិនសាកល្បងមើលកូនអ្នកដទៃរួមជាមួយកូនខ្លួនឯង។ អត្ថប្រយោជន៍វា គឺមិនចាំបាច់ចេញទៅធ្វើការ មានអ្នកលេងជាមួយកូន និងអាចបន្ថែមប្រាក់ចំណូលរបស់អ្នក ដោយមិនចាំបាច់ចេញទៅក្រៅ។
៦. ធ្វើម្ហូបលក់តាមអនឡាញ
បច្ចុប្បន្នវីរុសកំពុងតែផ្ទុះម្ដងទៀត ដូច្នេះហើយអ្នកម្ដាយវ៉ៃឆ្លាតគ្រប់គ្នាគួរតែឆ្លៀតឱកាសនេះ ធ្វើម្ហូបលក់តាមអនឡាញ។ណាមួយពេលនេះមនុស្សគ្រប់គ្នាអាចនឹងខ្លាចរអា មិនហ៊ានចេញមកក្រៅទិញអាហារហូបដូចមុនឡើយ។ បើអ្នកមានជំនាញក្នុងការធ្វើម្ហូបឆ្ងាញ់ គួរសាកល្បងរកលុយតាមទីផ្សារអនឡាញ ប្លុកនៅលើគេហទំព័រផ្សេងៗទៀត ដើម្បីបង្កើនចំនួនអ្នកទស្សនា ដែលនាំមកនូវប្រាក់ចំណូលមួយចំនួនបន្ថែមទៀតក្នុងគ្រួសារ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលមេដឹកនាំមានបំផុតលើលោកជាប្រធានាធិបតីរុស្ស៊ី ទី២គឺ…
ចុចអាន៖សកម្មភាពគួរនិងមិនគួរ ពេលកូនៗគេចមិនធ្វើលំហាត់កិច្ចការសាលា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់