Connect with us

KPT+

លោក ង៉ែត ជូ យល់ឃើញថា លេងជះទឹក និងប៉ាតម្សៅធ្វើឱ្យខាតបង់វប្បធម៌ សេដ្ឋកិច្ច បរិស្ថាន

បានផុស

នៅ

អ្នកវិភាគសេដ្ឋកិច្ច លោក ង៉ែត ជូ បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ថា ការលេងបាញ់ទឹក ប៉ាតម្សៅ គឺមិនមានផលចំណេញអ្វីទេ ផ្ទុយទៅវិញ ធ្វើឱ្យខាតទាំងផ្នែកវប្បធម៌ ខាតផ្នែកសេដ្ឋកិច្ច រួមទាំងបរិស្ថានផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកលើកឡើងបែបនេះ ស្របពេលដែលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិត្រូវបានបញ្ចប់ និងមានប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរបរទេសជាច្រើនសប្បាយរីករាយជាមួយនឹងការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដោយមានការលេងទឹក និងប៉ាតម្សៅផងដែរ។ ត្រង់ចំណុចនេះ លោក ង៉ែត ជូ បានបញ្ជាក់ថា ការលេងទឹក និងប៉ាតម្សៅនេះ លោកមិនហ៊ានថាខុស ឬ ត្រូវនោះឡើយ លោកបានមើលឃើញពីការខាតបង់ចំនួន៣ចំណុច។

ខាតបង់ទី១ គឺផ្នែកវប្បធម៌ លោកយល់ថា ការលេងទឹក និងប៉ាតម្សៅនេះ ជាល្បែងដែលមិនបង្កប់ន័យអប់រំដូចល្បែងប្រជាប្រិយខ្មែរនោះទេ ហើយថែមទាំងធ្វើឱ្យបាត់បង់អត្តសញ្ញាណជាខ្មែរទៀតផង ប្រសិនបើយុវជនខ្មែរងប់ងុលហើយបំភ្លេចនូវអ្វីដែលជារបស់ខ្មែរ។ ទី២ ខាតបង់ផ្នែក សេដ្ឋកិច្ច ត្រង់ចំណុចនេះលោកសង្កត់ធ្ងន់ថា​ការលេងប៉ាតម្សៅ និងជះទឹក ធ្វើឱ្យប្រជាជនចំណាយលើការទុញម្សៅ និងកាំភ្លើងបាញ់ទឹក ដែលសុទ្ធតែជារបស់នាំចូល មានន័យថា លុយហូរចេញពីប្រទេស ហើយអាចមានតម្លៃសរុបរាប់សិបលានដុល្លារឯណោះ។

ក្រៅពីខាតបង់វប្បធម៌ និងសេដ្ឋកិច្ច លោក ង៉ែត ជូ ឃើញបញ្ហាបរិស្ថានក៏សំខាន់ដូចគ្នា។​ នៅពេលដែលលេងចប់ កាកសំណល់ពីការលេងជះទឹក និងប៉ាតម្សៅ នឹងក្លាយជាសមរាមរាប់តោន។ លោកក៏បានប្រៀបធៀបជាមួយនឹងប្រទេសសឹង្ហបុរី ដែលហាមមិនឱ្យប្រជាជមដុតក្រដាសសែនចិននោះទេ ព្រោះខាតបង់ទាំងសេដ្ឋកិច្ច និងបរិស្ថាន។ លោកក៏បានដាក់សំណួរថា តើកម្ពុជាអាចរៀនអ្វីខ្លះពីមេរៀនដ៏ល្អមួយនេះ?៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម