Connect with us

KPT+

USAID ប្រកាសពីការប្រកួតរូបថតស្តីពីភព​ផែន​ដី​ ឬ ប្លាស្ទិក

បានផុស

នៅ

ទីភ្នាក់ងារជំនួយអាមេរិក (USAID Cambodia) បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនពីការប្រកួតរូបថតអំពីទិវាផែនដីឆ្នាំ ២០២៤៖​ ភពផែនដី​ ឬ​​​ ប្លាស្ទិក ដើម្បីឈ្នះរង្វាន់ ហើយរូបថតជ័យលាភី នឹងដាក់បង្ហាញលើទំព័រហ្វេសប៊ុកផ្លូវការ​​របស់ទីភ្នាក់ងារជំនួយអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះលក្ខខណ្ឌនៃការប្រកួតនោះ គឺរូបថតត្រូវតែជារូបថតនៅប្រទេសកម្ពុជា ហើយផ្ញើទៅកាន់ប្រអប់សាររបស់ ​ USAID Cambodia មុនថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ បេក្ខជនម្នាក់អាចផ្ញើរូបបានតែម្តងប៉ុណ្ណោះ។ បន្ទាប់មក ​ USAID Cambodia  នឹងចែករំលែករូបថតល្អបំផុតនៅលើទំព័រហ្វេសប៊ុក​របស់ខ្លួន។ ក្រោយពីចែករំលែករួច នឹងអាចឱ្យសាធារណជនបោះឆ្នោតតាមរយៈការចុច Like ដើម្បីជ្រើសរើសអ្នកឈ្នះចំនួន៣នាក់។

ក្រៅពីប្រអប់សាររបស់​ USAID Cambodia លោកអ្នកក៏អាចផ្ញើតាមតាមអ៊ីម៉ែល [email protected] ​ដោយភ្ជាប់មកជាមួយនូវចំណងជើង ​ឬការពិពណ៌នាខ្លី​​ ស្តីអំពីអត្ថន័យនៃរូបថត​ដោយឆ្លើយតបទៅនឹងប្រធានបទ៖ “ភពផែនដី ឬ​ ប្លាស្ទិក”។ USAID Cambodia បញ្ជាក់ថា រូបថតរបស់អ្នកគួរតែជួយផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹងដល់សាធារណជនអំពីផលប៉ះពាល់ដែលបង្កឡើងដោយប្លាស្ទិកចំពោះជីវិតមនុស្ស សត្វ និងសុខភាពរបស់ជីវចម្រុះទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម