Connect with us

KPT+

ចង់​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង ​ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​សំខាន់៣​នេះសិន

បានផុស

នៅ

អាជីវកម្ម​ មិនមែន​ជា​ហេតុការណ៍​ទេ​ ប៉ុន្តែ​ជា​ការ​ធ្វើ​ដំណើរ​ជាមួយ​ដំណាក់កាល​សំខាន់​ៗច្រើន ដែល​នៅ​ថ្ងៃ​នេះ​យើង​គិតអំពីដំណាក់កាល​បីសិន​គឺ​ការ​អនុញ្ញាត ​ការ​ធ្វើ​ផែនការ​ និង​កសាង​ការ​អនុវត្ត។

១. ជំរុញ​ខ្លួនឯង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ភាគច្រើន​ដែល​មិនមែន​ជា​សហគ្រិន​ អាច​នឹង​មាន​ការ​ភ័យខ្លាច​ ដោយសារ​ការ​ឃោសនា​មិនល្អ​ទាក់ទង​នឹង​ប្រធានបទ​នៃ​ការ​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង។ ផ្ដល់​ឲ្យ​ខ្លួនឯង​ទៅ​សិក្ខាសាលា​ ឬ​មើល​វីដេអូ​លើក​ទឹកចិត្ត​តាម​អ៊ីនធឺណិត​ណា​មួយ ​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​អាជីវកម្ម។

ការ​អនុញ្ញាតឲ្យខ្លួន​អ្នក ​ចាប់ផ្ដើម​ពី​តូច​ទៅ ​នោះ​នឹង​ឃើញ​ពី​គុណ​តម្លៃ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែល​ធ្លាប់​បាន​លះបង់​ ដើម្បី​រៀន​ពី​មេរៀន​បរាជ័យ​នៅ​ចំណុច​ខ្លះ​ និង​ជា​គន្លឹះ​ក្នុង​ការ​ឈាន​ទៅ​ជំហាន​បន្ទាប់​ទៀត។

. លំអិត​លើ​គម្រោង

នៅ​ពេល​ដែល​អ្នក​បាន​ផ្ដល់​សិទ្ធិឲ្យ​ខ្លួនឯង​ចាប់ផ្ដើម​អាជីវកម្ម​រួចហើយ ​សូម​រៀប​ចំ​ផែនការ​សម្រាប់​កំណត់​គោលដៅ​នៃ​ការ​រំពឹង​ទុក​របស់​អ្នក។  ត្រូវ​ពិចារណា​ឲ្យល្អិតល្អន់ អំពី​ចំនួន​ប្រាក់​ចំណូល​ដែល​អ្នក​ចង់​ឲ្យ​សហគ្រាស​ថ្មី​របស់​អ្នក​ផលិត។

ការ​ធ្វើ​ផែនការ​មិនមែន​ជា​ដំណើរការ​អាថ៌កំបាំង​ នៃ​ការ​បែងចែក​អនាគត​ទេ។ វា​ជា​លំហាត់​មួយ​ក្នុង​ការ​សម្លឹង​មើល​ខ្លួនឯង ​ដើម្បី​កំណត់​នូវ​អ្វី​ដែល​អ្នក​គិត​ថា​សម​នឹង​ធ្វើ​ ហើយ​បន្ទាប់មក​ប្រាប់​ខ្លួន​អ្នក ​ពី​របៀប​ដែល​អ្នក​នឹង​ទៅ​ដល់​ទីនោះ។

៣. ប្តេជ្ញា​អនុវត្ត

គិត​ពី​ការ​អនុវត្ត​វេជ្ជសាស្ត្រ ​ឬ​ច្បាប់​ពន្ធ​គណនេយ្យ​ ឬ​ការ​ប្រឹក្សា​យោបល់​ក្នុង​ចំណោម​ឧទាហរណ៍​ជា​ច្រើន។ ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​ទើប​ចាប់ផ្ដើម ​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​នៅ​ក្នុង​សេដ្ឋកិច្ច​ ដោយ​ប្រកាន់​នៅ​កម្រិត​វិជ្ជាជីវៈ​ ​មិន​ថា​អ្នក​មាន​សហគ្រាស​ប្រភេទ​ណា​ទេ។

ការ​កសាង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​ មាន​ន័យ​ថា ​ការ​បង្កើត​គំរូ​អាជីវកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ ​ក៏​ដូចជា​ជំនាញ​ផ្សេង​ទៀត។

អ្វី​ដែល​ចង់​បង្ហាញ ​អ្នក​ត្រូវ​តែ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ និង​ដំណើរការ​អាជីវកម្ម ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ស្ទាត់​ជំនាញ​ក្នុង​វិស័យ​នេះ​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្នុង​វិបត្តិ​មេរោគ​រាតត្បាត​គ្រប់គ្នា​ពិបាក​រក​ការងារ​ធ្វើ​មែនទេ? អនុវត្ត​វិធី​នេះ!

ចុចអាន៖តើ​វីរុស​កូវីដ១៩ នឹង​ផ្លាស់ប្ដូរ​អនាគត​ការងារ​យ៉ាងដូចម្ដេច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូន​ខ្លួន​ជនសង្ស័យប្រុសស្រី ០៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ព័ត៌មានជាតិ៣៣ នាទីutes មុន

សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្តោះ​អាសន្ន​កំណាត់​ផ្លូវ​មហាវិថី​ព្រះនរោត្តម នាថ្ងៃទី១៧-១៨ ខែធ្នូ ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​បញ្ចៀស

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម