KPT+
បណ្ណាគារនៅអាហ្សង់ទីនកន្លែងប្រមូលផ្ដុំសៀវភៅដ៏ស្រស់ស្អាតបំផុតលើលោក
សម្រាប់អ្នកចូលចិត្តសៀវភៅបើសិនបានឃើញត្រឹមរូបភាពបណ្ណាល័យដ៏ស្រស់ស្អាតមួយនេះប្រាកដណាស់ថានឹងរំភើបជាក់ជាមិនខាន។ អ្នកមិនសូវចូលចិត្តការអានគ្មានថ្ងៃបានយល់ពីពិភពលោករបស់អ្នកស្រលាញ់សៀវភៅឡើយ។
ផ្ទុយពីអ្វីដែលមនុស្សមួយចំនួនគិតថាសៀវភៅគ្រាន់តែអានធម្មតាប៉ុណ្ណោះ តែមកដល់បច្ចុប្បន្ននេះសៀវភៅនៅតែមានប្រជាប្រិយភាពខ្លាំងដដែល។ អ្នកដែលចូលចិត្តការអានប្រាកដជាមានអារម្មណ៍ថា គ្មានអ្វីប្រសើរជាងការដើរចូលហាងលក់សៀវភៅឡើយ។ ទោះបីជារយៈពេលច្រើនម៉ោង តែជាក្ដីសុខមួយនៅពេលដែលបានកាន់សៀវភៅសំណព្វចិត្តនៅក្នុងដៃត្រលប់មកផ្ទះវិញ។

សារព័ត៌មាន National Geographic បានសរសេរថា ហាងលក់សៀវភៅមួយដែលដូចជាកន្លែងវេទមន្តនោះគឺបណ្ណាគារ Ateneo Grand Splendid ដែលមានទីតាំងស្ថិតនៅសង្កាត់ Recoleta នៃទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ កន្លែងនេះត្រូវបានគេហៅថា “ហាងលក់សៀវភៅដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក” ។ ដើមឡើយវាគ្រាន់តែជារោងមហោស្រពដែលបានបង្កើតឡើងនៅឆ្នាំ ១៩១៩ ប៉ុណ្តោះ។ ប៉ុន្តែទំហំនិងផ្ទៃខាងក្នុងដ៏អស្ចារ្យរបស់វាបានធ្វើឱ្យបណ្ណាល័យនេះក្លាយជាកន្លែងដ៏ល្អមួយនៅទសវត្សឆ្នាំ ២០០០។ នៅពេលឈានជើងចូលខាងក្នុងបណ្ណាគារ Ateneo Grand Splendid យើងនឹងបានឃើញនូវអំពូលភ្លើងដែលបំភ្លឺព្រឹមៗនៅលើធ្នើរសៀវភៅទាំងអស់ដែលតម្រង់ជួរតាមជញ្ជាំងនីមួយៗ។ ធ្នើរសៀវភៅទាំងនេះត្រូវបានដាក់បញ្ចូលជាមួយសៀវភៅ CD និង DVD បន្ថែមទៀត។ ជាការពិតដែលថាទីកន្លែងស្រស់ស្អាតមួយនេះបានសាងសង់ឡើងវិញនៅដើមទសវត្សឆ្នាំ ១៩០០ ព្រោះវាបានបង្ហាញយ៉ាងច្បាស់អំពីផ្នែកខ្លះនៃស្ថាបត្យកម្មដែលមានលក្ខណៈចំណាស់ តែគួរឲ្យជាប់ចិត្តមិនអាចចាកចេញទៅកន្លែងផ្សេងបាន។ នៅទីនោះក៏មានហាងកាហ្វេមួយនៅខាងក្រោយបណ្ណាល័យដែលមានអតិថិជនជាច្រើនបានមកទីនេះអានបណ្ដើរផឹកកាហ្វេបណ្ដើរ។
លក្ខណៈពិសេសល្អៗ ជាច្រើននៅក្នុងបណ្ណាល័យ Ateneo Grand Splendid ។ ផ្នែកខ្លះ ផ្ទុកនូវសៀវភៅដែលសរសេរជាភាសាអេស្ប៉ាញ។ សម្រាប់អ្នកដែលមិនចេះអានភាសា ការជ្រើសរើសសៀវភៅសរសេរជាភាសាអង់គ្លេសដែលមានទៅតាមកម្រិតរបស់វា។ ផ្នែកខ្លះទៀតគេតម្រៀបសៀវភៅមនោសញ្ចេតនានិងរូបភាពបែបរ៉ូមែនទិក លោកអ្នកអាចថតរូបលេងកម្សាន្តបានផងដែរ។

យ៉ាងណាក្ដី មិនចាំបាច់ទាល់តែទិញកាហ្វេឬអ្វីមួយទើបអាចចូលទស្សនាហាងលក់សៀវភៅដើម្បីបានថតរូបនោះទេ ព្រោះបុគ្គលិកទទួលភ្ញៀវគ្រប់គ្នាដែលទៅដល់ទីនោះ។ យើងអាចថតរូបនៅតាមជញ្ជាំងដាក់សៀវភៅមួយក្នុងចំណោមជញ្ជាំងដែលជាធ្នាក់ៗច្រើនទៀតដែលនៅតាមហាងកាហ្វេ។ ប្រាកដណាស់ថាបើសិនបានថតរូបនៅបណ្ណាល័យមួយនេះវិញធានាថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើ Fecebook និង Instagram មិនខានទេ។
ជាការពិតអាហ្សង់ទីនល្បីល្បាញដោយសារប្រទេសនេះមានអក្សរសាស្ត្រ និង សៀវភៅរាប់ពាន់ក្បាលត្រូវបានគេបោះពុម្ពផ្សាយនៅទីនោះក្នុងមួយឆ្នាំៗ។
ប្រសិនបើលោកអ្នកកំពុងតែមានគម្រោងគិតចង់ទៅលេងទីកន្លែងស្រស់ស្អាតមួយនេះយើងខ្ញុំសូមណែនាំលោកអ្នកទៅកម្សាន្តនៅខែមិថុនា ព្រោះជាខែដែលស្ងាត់បំផុតសម្រាប់កន្លែងនេះ។ លោកអ្នកអាចទៅក្នុងអំឡុងពេលចុងសប្ដាហ៍ក៏ជាគំនិតល្អមួយផងដែរ ព្រោះមនុស្សភាគច្រើនទាំងនៅសាលារៀនឬនៅកន្លែងធ្វើការក៏មកទីនេះរួមគ្នាដែរ៕
ប្រែសម្រួល៖ Blue Sky

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា