KPT+
កំពូលអាថ៌កំបាំង៥យ៉ាង នៃជីវិតឯកជនព្រះមហាក្សត្រថៃ VAJIRALONGKORN
ព្រះរាជាថៃ Maha Vajiralongkorn ត្រូវបានចុះបញ្ជីជាស្ដេចដែលមានជាងគេបំផុតនៅលើពិភពលោកដោយការប៉ាន់ស្មានអំពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនពីប្រមាណ ៣០ ពាន់លានដុល្លាររហូតដល់ ៤៣ ពាន់លានដុល្លារអាមេរិក។
នេះជាតួលេខដែលវ៉ាឈ្នះស្ដេចស៊ុលតង់ ហាសាណាល់ បុលគា នៃប្រទេសប្រ៊ុយណេ ដែលបានជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងទ្រព្យសម្បត្តិសរុបមានតម្លៃ ២៨ ពាន់លានដុល្លារអាមេរិកនិងស្តេច Salman bin Abdul Aziz al-Saud នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងទឹកប្រាក់សុទ្ធប្រមាណ ១៨ ពាន់លានដុល្លារអាមេរិក
ខាងក្រោមនេះជាអ្វី ៥ យ៉ាងដែលដែលសារព័ត៌មានបរទេស តែងតែចាប់អារម្មណ៍លើ ព្រះរាជាថៃ Vajiralongkorn ៖
១ ការអប់រំនៅប្រទេសថៃនិងចក្រភពអង់គ្លេស-អូស្ត្រាលី
កាលពីនៅក្មេងទ្រង់ King Vajiralongkorn បានចូលរៀននៅសាលាព្រះរាជវាំងមួយកន្លែងនៅទីក្រុងបាងកក ប៉ុន្តែនៅអាយុ ១៣ ឆ្នាំទ្រង់ត្រូវបានបញ្ជូនទៅសាលាឯកជនចំនួន ២ នៅចក្រភពអង់គ្លេសរយៈពេល ៥ ឆ្នាំ ហើយបន្ទាប់មកទ្រង់បានទៅសាលារៀនមួយទៀតនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីរយៈពេលមួយឆ្នាំ។ ព្រះអង្គបានចំណាយពេល ៤ ឆ្នាំទៀតជាមួយនឹងការបណ្ដុះបណ្ដាលនៅឯមហាវិទ្យាល័យភូមិន្ទយោធា ដុនរ៉ូណុន ក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីដដែល។ បន្ទាប់មកទ្រង់ បានបន្តទទួលការបណ្ដុះបណ្ដាលយោធានៅប្រទេសថៃ និងបានក្លាយជាមន្ត្រី នៅក្នុងកងកម្លាំងប្រដាប់អាវុធជាតិ។

២ ជាអ្នកបើកយន្តហោះដ៏ពូកែ
ទ្រង់ជាអ្នកបើកយន្តហោះដែលមានសមត្ថភាពបញ្ជាយន្តហោះប៊ូអ៊ីង ៧៣៧ ផ្ទាល់ខ្លួននៅរាល់ពេលធ្វើដំណើរទៅបរទេស។ ទ្រព្យសម្បត្តិភាគច្រើនរបស់ព្រះចៅ Vajiralongkorn បានមកពីការកាន់កាប់អចលនទ្រព្យរាជវង្សានុវង្ស ដែលជាម្ចាស់កម្មសិទ្ធិដី ១៦,២១០ ហិចតានៅក្នុងក្រុងធំៗរបស់ប្រទេសថៃ ដែលទីទាំងនោះកំពុងមានកិច្ចសន្យាជួលពេញនិយមជាង ៤ ម៉ឺនកន្លែងរាយប៉ាយសឹងនៅទូទាំងប្រទេសក្នុងនោះមាន ១៧.០០០ កន្លែងនៅរដ្ឋធានីបាងកក។
នៅទីក្រុងបាងកកការិយាល័យអចលនទ្រព្យរបស់រាជវង្សថៃ កាន់កាប់លើផ្ទៃដីប្រមាណ ៣,២៨១ ហិចតា ដោយផ្នែកខ្លះស្ថិតនៅក្នុងតំបន់អចលនទ្រព្យជាបេះដូងនៃZoneពាណិជ្ជកម្ម។
៣ ជាម្ចាស់ត្បូងពេជ្រកម្រ
ទ្រង់ Vajiralongkorn ជាម្ចាស់ត្បូងពេជ្រកម្រដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក គ្រាប់ពេជ្រមាសជឺ គឺជាឈ្មោះ នៃគ្រឿងអលង្ការមកុដ និងជាត្បូងពេជ្រពណ៌ត្នោតដ៏អស្ចារ្យដែលមានទំហំ ៥៤៦,៦៧ ការ៉ាត់។ វាក្លាយជាត្បូងពេជ្រដែលធំជាងគេបំផុតនៅលើពិភពលោក។
យោងតាមគេហទំព័រ Worth ដែលជាគេហទំព័រវាយតម្លៃទំនិញប្រណីតនានាក្នុងលោកគឺត្បូងពេជ្រដែលមានតម្លៃប្រមាណពី ៤ ទៅ ១២ លានដុល្លារអាមេរិកនោះ នៅតែស្ថិតនៅក្នុងព្រះបរមរាជវាំងថៃនិងត្រូវបានការពារយ៉ាងប្រុងប្រយ័ត្ន។
៤ អភិសេកព្រះមហេសី៤លើក
អាពាហ៍ពិពាហ៍លើកដំបូងរបស់ស្ដេច Vajiralongkorn គឺនៅឆ្នាំ ១៩៧៧ ជាមួយបងប្អូនជីដូនមួយ នាមម្ចាស់ក្សត្រី សូសាវ៉ា លីលី គីយ៉ាការ៉ានិងបានទទួល បុត្រីដំបូង ប្រសូត្រនា ខែ ធ្នូឆ្នាំ ១៩៧៨។ អាពាហ៍ពិពាហ៍នេះមានរយៈពេល ១៦ ឆ្នាំ មុនពេល ទ្រង់ Vajiralongkorn បានលែងលះនិងបានរៀបការជាមួយតារាសម្ដែងថៃ Yuvadhida Suratsawadee ។ អាពាហ៍ពិពាហ៍នោះមានអាយុកាលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ក្រោយមកទ្រង់បានអភិសេកជាមួយលើកទី ៣ ជាមួយមហេសី Srirasmi Suwanee ក្នុងឆ្នាំ ២០០១។ ទ្រង់ Suwadee បានផ្ដល់កំណើតដល់ព្រះអង្គម្ចាស់មួយអង្គនៅឆ្នាំ ២០០៥។ អាពាហ៍ពិពាហ៍នេះបានរយៈពេល ១៣ ឆ្នាំរហូតដល់ឆ្នាំ ២០១៤ នៅពេលដែលមហេសីត្រូវបានគេដកហូតតំណែងរាជវង្សដោយចោទប្រកាន់ថា នាងនិងសាច់ញាតិបានរំលោភបំពានច្បាប់។
ស្ដេច Vajiralongkorn មានអាពាហ៍ពិពាហ៍លើកទីបួននៅខែ ឧសភា ឆ្នាំ ២០១៩ គឺប៉ុន្មានថ្ងៃមុនការឡើងគ្រងរាជ្យ ដោយមហេសីថ្មីក្លាយជាមហាក្សត្រី Suthida ។

៥ ស្រលាញ់សត្វនិងចូលចិត្តជិះកង់

ស្ដេចថៃអង្គនេះក៏ត្រូវបានគេដឹងពីរឿងស្រឡាញ់ឆ្កែបំផុត។ នៅពេលឆ្កែឈ្មោះ Foo Foo បានទទួលមរណភាពក្នុងឆ្នាំ ២០១៦ ទ្រង់បានធ្វើពិធីបុណ្យសពតាម ព្រះពុទ្ធសាសនារយៈពេល ៤ ថ្ងៃ។
ប្រែសម្រួល៖ សុភា
ប្រភព៖SCMP
ចុចអាន៖Dua Lipa អំពាវនាវឲ្យបញ្ឈប់វប្បធម៌ Troll និងមើលងាយគ្នាតាមអនឡាញ
ចុចអាន៖៩ ច្បាប់មហាតឹងរ៉ឹងសម្រាប់អ្នកបម្រើការលើយន្តហោះដែលមនុស្សភាគច្រើនមិនដឹង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង