KPT+
កុំកសាងជញ្ជាំងក្នុងបេះដូង រារាំងខ្លួនឯងពីពិភពលោកនេះ
ជំងឺធ្លាក់ទឹកចិត្តអាចជាភាពឯកោនិងមានសភាពកាចសាហាវមិនគួរឱ្យជឿទេ។
មនុស្សជាច្រើនកំពុងតស៊ូជាមួយការឯកានៃផ្នត់គំនិតការមិនដឹងថាខ្លួនឯងចង់បានអ្វី ឬកំពុងសោកសៅព្រោះរឿងអ្វី។
កុំចុះចាញ់ កុំធុញទ្រាន់។
អារម្មណ៍កង្វះអត្ថន័យនៅក្នុងជីវិតរបស់យើង អាចនឹងបាត់ទៅវិញបានពិតមែន ប្រសិនបើយើងមានឆន្ទៈយកឈ្នះវា។ រោគសញ្ញាទាំងអស់នេះ ត្រូវការសេចក្តីក្លាហានក្នុងការប្រឈមមុខ ផ្លាស់ប្តូរ និងចាប់យករបស់ថ្មីៗមកក្នុងជីវិត។

ដើម្បីបញ្ឆេះផ្កាភ្លើងថ្មី ដែលនឹងមានពន្លឺគ្រាន់ចូលមកបំភ្លឺជីវិតយើងឱ្យកាន់តែមានអត្ថន័យ ស៊ីជម្រៅ ជក់ចិត្ត ទូលំទូលាយនិងបំពេញបានលទ្ធផលច្រើនជាងអ្វីដែលធ្លាប់មាន ធ្វើរឿងមួយភ្លាមគឺផ្តួលរំលំជញ្ជាំងទាំងបួននេះចេញពីបេះដូងយើង៖
១. ជញ្ជំាងដែលធ្លាប់តែរឹង មិនហ៊ានទទួលយកការផ្លាស់ប្តូរ

ពេលខ្លះការចាប់ផ្តើមមានន័យថា ទទួលយកថា យើងនេះលែងជាមនុស្សដែលគេធ្លាប់ឃើញ ធ្លាប់ស្គាល់កន្លងមកនោះ ទៀតហើយ។ កុំទាក់ទាញបានដោយវត្ថុឬមនុស្សដដែលៗ ! លែងត្រូវបានជំរុញទឹកចិត្តដោយគោលដៅតែមួយ។ លែងបន្ទោសខ្លួន ព្រោះយើងស្គាល់ជីវិតច្បាស់ វាស្ថិតក្នុងកណ្តាប់ដៃយើង។
២. ជញ្ជំាងដែលធ្លាប់តែរារាំងយើងឱ្យទ័លច្រក

គ្រាន់តែចាកចេញមិនស្លាប់ទេ។ ឈប់ពីការងារគួរឱ្យធុញទ្រាន់ បំភ្លេចទំនាក់ទំនងស្នេហាមិនស្មើភាព បំភ្លេចសត្រូវនិងទំនាស់ ការរំលោភបំពានកាលពីអតីតកាល ចាប់យកអ្វីដែលយើងមិនធ្លាប់ស្គាល់វិញ។ ជំហានដំបូងត្រូវតែថ្មី ហើយសស្អាត បានទេ? រាល់ការធ្វើដំណើរចាប់ផ្តើមត្រឹមតែមួយជំហានទីមួយនេះឯង បោះបង់ចោលអារម្មណ៍ថា ធ្លាប់ជាប់ទាក់ទងនឹងនរណាម្នាក់ដែលធ្វើឱ្យកម្លាំងចិត្តនិងតម្លៃយើងធ្លាក់ចុះ។
៣. ជញ្ជាំងដែលធ្លាប់តែបាំងភ្នែកយើងមិនឱ្យឃើញមនុស្សថ្មី

ជាញឹកញាប់យើងច្រានចោលមនុស្សថ្មីល្អៗ ព្រោះមានបទពិសោធន៍នឹងមនុស្សមិនល្អ។ ដោយមិនដឹងខ្លួន យើងបណ្តោយឱ្យអ្នកដែលធ្លាប់ធ្វើឱ្យយើងឈឺចាប់ មកកាត់ផ្តាច់ភាពរួសរាយរាក់ទាក់របស់យើង ទៅនឹងសង្គមថ្មី កុំធ្វើដូចច្នេះ ព្រោះយើងជាអ្នកខាតបង់។
៤. ជញ្ជាំងដែលធ្លាប់តែសង្កត់ឱ្យយើងមាក់ងាយខ្លួនឯង

ទទួលយកបរាជ័យនិងជ័យជម្នះជារឿងធម្មតានៃជីវិតមនុស្ស។ រឿងកន្លងមករបស់យើងទុកជាមេរៀន។ អ្នកណាក៏មានអតីតកាលដែរ។ ទទួលយករាល់កំហុសពីមុនបង្កើតការសម្រេចចិត្តដ៏អស្ចារ្យទៅអនាគត។ អតីតកាលច្នៃប្រឌិតអនាគតកាល។ ក្រឡេកមើលវាហើយស់ចលេងហួសចិត្តចុះ គ្រប់គ្នាសុទ្ធតែធ្លាប់ជាកូនក្មេង យើងធ្លាប់មានកំហុស!
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ សមាធិពេលព្រឹកមានប្រសិទ្ធភាពជាងកាហ្វេ ហើយជួយពេញមួយថ្ងៃ
ចុចអាន៖ ច្បាប់សម្រាប់ជីវិតជោគជ័យ មានមនុស្សភាគច្រើនបានដឹង តែមិនសូវអើពើ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល