KPT+
តើអ្នកដឹងទេ ជនបរទេសដែលប្តូរយកបណ្ណបើកបរខ្មែរ តម្រូវឱ្យមានឯកសារអ្វីខ្លះ?
អាចនឹងមានមនុស្សមួយចំនួនតែងតែឆ្ងល់ថា តើជនបរទេសដែលមករស់នៅកម្ពុជាអាចមានបណ្ណបើកបរខ្មែរទេ? ឬ ពួកគេអាចយកបណ្ណបើកបរពីប្រទេសកំណើតខ្លួនប្តូរយកបណ្ណបើកបរខ្មែរបានទេ? តើតម្រូវឱ្យមានឯកសារអ្វីខ្លះ? ត្រូវបង់ថ្លៃសេវាប៉ុន្មាន?

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានចេញសេចក្តីប្រកាសកន្លងមកថា ជនបរទេសអាចស្នើសុំយកបណ្ណបើកបរពីប្រទេសរបស់ខ្លួន ប្តូរជាបណ្ណបើកបរខ្មែរបាន ដោយតម្រូវឱ្យមានឯកសារដូចជា ត្រូវមានបណ្ណបើកបរដើមនៃប្រទេសសាមីខ្លួន ដែលត្រូវបកប្រែជាភាសាអង់គ្លេស ឬ បារាំង មានបញ្ជាក់ពីស្ថានទូត ឬ ស្ថានកុងស៊ុលនៃជនជាតិនោះ។ មានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិចជាង ១៥ថ្ងៃ ហើយក៏ត្រូវមានលិខិតបញ្ជាក់អាសយដ្ឋានបច្ចុប្បន្ន ដែលត្រូវបញ្ជាក់ពីមេឃុំ ឬ ចៅសង្កាត់ ដែលខ្លួនរស់នៅ។ បន្ថែមពីនេះ ក៏ត្រូវមានលិខិតបញ្ជាក់កាយសម្បទា ដែលលិខិតនេះមាននៅទីតាំងផ្តល់សេវា ព្រមទាំងភ្ជាប់មកជាមួយរូបថត ៤X៦ ផ្ទៃក្រោយពណ៌សចំនួន៣សន្លឹកផង។

បើនិយាយពីថ្លៃសេវាវិញ ប្រភេទ ក តម្លៃ ៤០.០០០រៀល និងប្រភេទ ខ មានតម្លៃ ១២០.០០០រៀល។ សម្រាប់ជនបរទេសរូបណាដែលធ្លាប់បានប្តូរមកបណ្ណបើកបរខ្មែរហើយហួសសុពលភាព នឹងត្រូវរងការផាកពិន័យ ៥០០រៀល ក្នុងមួយថ្ងៃ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី