Connect with us

ព័ត៌មានជាតិ

សត្វជ្រឹងរាប់ពាន់ក្បាល ប្រមូលផ្តុំគ្នាតាមមែកឈើជាប់ស្ទឹងសង្កែ ក្លាយជាទីចាប់អារម្មណ៍ភ្ញៀវទេសចរ

បានផុស

នៅ

សត្វជ្រឹងរាប់ពានក្បាលប្រមូលផ្តុំគ្នា​រស់​នៅតាមមែកឈើជាប់​ស្ទឹងសង្កែ កំពុង​ក្លាយ​ទៅ​ជា​កន្លែង​ទាក់ទាញ និង​ជា​ទី​ចាប់​អារម្មណ៍​​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បាន​ធ្វើ​ដំណើរ​តាមផ្លូវឆ្ពោះ​ទៅកាន់​រមណីយដ្ឋាន​ប្រាសាទ​បាណន់​ក្នុង​ខេត្ត​បាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហឿន សុផល ពលរដ្ឋមួយ​រូប​បាន​ឲ្យ​ដឹង​ថា សត្វជ្រឹងទាំងអស់នោះមករស់នៅទីនេះយូរណាស់មកហើយ។ ប្រវត្តិហ្វូងសត្វជ្រឹងទាំងនេះ​បាន​មករស់នៅតាំងពីអំឡុងឆ្នាំ ១៩៩០ ដោយ​រស់នៅរាយបាយតាមវាលស្រែ។ ប៉ុន្តែ​ដោយ​សារ​តែមាន​ការ​ដេញបាញ់ប្រហារ ទើបពួកវាក៏​បាន​ប្តូរទីតាំងមករស់នៅតាមដើមឈើក្នុងវត្តបាយដំរាំ និង​បន្តមករស់​នៅតាម​ដើមឈើ​ខាងក្រៅ​ក្បែរបង​វត្តរហូតដល់សព្វថ្ងៃនេះ។

អ្នកដំណើរនិង​អ្នកទេសចរ នៅពេលធ្វើដំណើរឆ្លងកាត់ស្ពានបាយដំរាំពីទិសខាងលិច សំលឹងមើល​ទៅដើមឈើ​បួនដើមដែល​នៅខាងមុខ នឹង​ឃើញ​សត្វជ្រឹង​ជា​ច្រើន កំពុង​ដេកប៉ក់ស្លាបរវិចៗដូចស្លឹក​ឈើ​ត្រូវ​ខ្យល់ប៉ក់។

ដោយ​សារ​លក្ខណៈ​ខុសប្លែក​នៃការរស់នៅ​របស់សត្វជ្រឹងទាំងនោះ ​នាំ​ឲ្យ​មាន​ភាពទាក់ទាញ និងផ្តល់ចំណាប់អារម្មណ៍ខ្ពស់សម្រាប់អ្នកទស្សនា (ពិសេសទេសចរអន្តរជាតិ)។ ព្រោះ​ការរស់​នៅ​របស់ពួកវា​មាន​សភាពចម្លែកទាំងដេក និងតោងមែកឈើ ត្រូវ​សំយ៉ុងក្បាល​ចុះ​ក្រោមរហូត ដោយ​ជើង​តោង​ពាក់ជាប់នឹងមែកឈើប្រកបដោយលក្ខណៈសិល្បៈដ៏ប៉ិនប្រសព្វ ហើយ​រូបរាងវាគឺ​ប្រហាក់ប្រហែលនឹងសត្វប្រជៀវ តែមុខមាត់ស្រដៀងទៅនឹងសត្វឆ្កែទៅវិញ។

ដោយ​សារ​លក្ខណៈទាក់ទាញនៃសត្វជ្រឹងទាំងអស់នោះហើយ ទើបមានភ្ញៀវទេសចរទាំងជាតិនិង​អន្តរជាតិ មកមើលជារៀងរាល់ថ្ងៃមិនដែលដាច់។

សត្វជ្រឹងជាប្រភេទថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ ហើររកចំណីនៅពេលយប់ និងស៊ីផ្លែឈើជាអាហារ (ពិសេសផ្លែឈើមានក្លិនក្រអូប)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម