KPT+
គន្លឹះសាមញ្ញជួយគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារយ៉ាងមានប្រសិទ្ធភាព ក្នុងកំលុងពេលកូវីដ
គ្រួសារគឺជាផ្នែកសំខាន់មួយនៃជីវិតរបស់មនុស្ស ហើយការសន្សំប្រាក់ នឹងជួយឲ្យជីវិតគ្រួសារមានស្ថិរភាព។ ទោះយ៉ាងណា ជម្លោះជាច្រើនតែងកើតឡើងក្នុងគ្រួសារ ដោយសារការគ្រប់គ្រងហិរញ្ញវត្ថុមិនត្រឹមត្រូវ។ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិនេះតែម្ដង។
នេះគឺជាគន្លឹះចំនួន ៦យ៉ាងសម្រាប់សកម្មភាពសាមញ្ញ ដែលអាចជួយយើងសន្សំសំចៃប្រាក់បានខ្លះក្នុងជីវិតប្រចាំថ្ងៃ ៖
១. ចំណាយពេលក្នុងសួននៅផ្ទះ
ឲ្យកូនៗ បានចូលរួមជួយក្នុងការបោសសំអាតស្លឹកឈើដែលងាប់ ភាពកខ្វក់និងកម្ទេចកំទីផ្សេងៗ។ ដាំដើមឈើឬផ្កាថ្មី បង្កើតកន្លែងដាក់ចំណីបក្សី ឬសំបុកសត្វស្លាប។
នេះជាគន្លឹះដែលអាចបង្រៀនកូនៗ ពីការថែសួន និងយល់ដឹងពីសម្រស់របស់ធម្មជាតិ។ អារម្មណ៍នៃខ្យល់អាកាសបរិសុទ្ធ និងភាពសប្បាយរីករាយនៃការស្រោចទឹករុក្ខជាតិ ជាមួយឧបករណ៍បាញ់ទឹក នឹងធ្វើឲ្យថ្ងៃរបស់ពួកគេ ភ្លឺជាងកញ្ចក់អេក្រង់ទូរទស្សន៍ ឬទូរស័ព្ទ ដែលគ្រឿងអេឡិចត្រូនិកទាំងនោះមិនអាចធ្វើបាន។
២. ដើរលេងស្រូបខ្យល់អាកាស
អាចប្រឈមនឹងការរអ៊ូរទាំខ្លះពីកូនៗ របស់យើងនៅពេលស្នើពួកគេឲ្យដើរ ។ ដើរលេងពេលល្ងាចជាមួយគ្រួសារបែបសាមញ្ញ ដូចជាដើរទៅកាន់ឧទ្យានក្បែរផ្ទះ ឬបឹង កន្លែងណាដែលស្រស់ស្អាតហើយអាចមើលថ្ងៃលិចជុំគ្នាបាន(កុំចេញក្រៅផ្ទះពេលផ្ទុះកូវីដ)។ ដរាបណាមានភាពសប្បាយរីករាយនៅក្នុងសកម្មភាព កុមារនឹងមិនតវ៉ាច្រើន។ ហើយយើងក៏មិនចាំបាច់អស់ប្រាក់ចំណាយ ទៅដើរលេងនៅកន្លែងណាដែលថ្លៃៗដែរ។
៣. ទៅបណ្ណាល័យអានសៀវភៅ

បណ្ណាល័យត្រូវបានគេដឹងថាជាកន្លែងផ្ដល់ចំណេះដឹងទូទៅ។ សៀវភៅផ្ដល់នូវភាពរំភើប ភាពស្ងៀមស្ងាត់ និងក្លិននៃសៀវភៅធ្វើបរិយាកាសកាន់តែរីករាយ និងទទួលបានចំណេះដឹងកាន់តែច្រើន។
កុមារអាចជ្រើសរើសសៀវភៅដែលពួកគេចូលចិត្ត ហើយអាចយកទៅផ្ទះអានបន្ត។ សៀវភៅផ្ដល់នូវចំណេះដឹង និងជួយសន្សំប្រាក់បានច្រើន ជាងកន្លែងណាទាំងអស់។ ប៉ុន្តែត្រូវរក្សាគំលាតតាមការប្រកាសរបស់ក្រសួងសុខាភិបាល។
៤. ទស្សនាសារមន្ទីរក្នុងស្រុកឬល្ខោន
កន្លែងដែលសប្បាយៗជាច្រើននៅក្នុងស្រុក ហើយចូលដោយសេរី ឬមានការបញ្ចុះតម្លៃលើសំបុត្រម្ដង ក្នុងមួយពេល ដូចជាសារមន្ទីរ រោងល្ខោននៅជិតផ្ទះជាដើម។
ដូច្នេះយើងក៏អាចសន្សំប្រាក់បានមួយកម្រិតទៀត និងផ្ដល់ភាពសប្បាយរីករាយដល់កុមារក្នុងពេលតែមួយដែរ។
៥. ទស្សនាភាពយន្ត ក្នុងផ្ទះ

កំឡុងពេលស្នាក់នៅផ្ទះ វិធីល្អបំផុតដើម្បីសន្សំសំចៃថវិកា គឺយើងអាចនាំកូន ៗទស្សនាខ្សែភាពយន្តក្នុងផ្ទះ ជំនួសឲ្យការទៅទស្សនានៅខាងក្រៅ។ វាក៏ជាឱកាសមួយ បានស្និទ្ធស្នាលជាមួយគ្រួសារ ដែលខកខានធ្វើបែបនេះជាមួយគ្នាមកជាយូរ។
៦. ធ្វើសប្បុរសធម៌លើវត្ថុចាស់ៗ
ជារឿងមួយដ៏ល្អសម្រាប់គ្រួសារ មិនត្រឹមជួយសន្សំសំចៃប្រាក់បន្ថែម តែក៏ជាចំណែកមួយជួយឲ្យគ្រួសារកាន់តែមានសុភមង្គលបន្ថែមទៀត។
ចំណាយពេលខ្លះជួយកូនៗ របស់អ្នកឲ្យពួកគេរៀបចំបន្ទប់របស់ពួកគេ។ ប្រមូលប្រដាប់ប្រដាក្មេងលេង សំលៀកបំពាក់ និងសៀវភៅចាស់ៗ ហើយបរិច្ចាគវាដល់អ្នកខ្វះខាត ជាងទៅដើរលេងនៅខាងក្រៅ ចំណាយកាន់តែច្រើន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធី ៥ យ៉ាងដើម្បីបង្កើតផលិតភាពការងានៅផ្ទះឲ្យល្អដូចធ្វើការនៅការិយាល័យ
ចុចអាន៖ទិញអីវ៉ាន់ ទិញដោយវិធីឆ្លាតវៃទំាងនេះក្នុងរដូវកាលកូវីដ-១៩

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ