Connect with us

KPT+

ព្រមាន! មាន៦ចំណុចនេះ អាជីវកម្ម​ខ្នាត​តូច​ងាយ​បរាជ័យ​ណាស់

បានផុស

នៅ

ការ​ចាប់ផ្ដើម​អាជីវកម្ម​តូច​ដំបូងៗ​រមែង​មាន​កំហុស​ឆ្គង​ដែល​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ជំនួញ​ទៅ​ថ្ងៃ​អនាគត។ ទោះបី​ម្ចាស់​ជំនួញ​ខ្លះ​បាន​ធ្វើ​កំហុស​មួយ​ចំនួនក្ដី ក្នុងនាម​ជា​អ្នក​រកស៊ី​ខ្នាតតូចម្នាក់ យើង​គួររៀនសូត្រ​ពី​កំហុសទាំង​នោះ​សម្រាប់​ចៀសវាង​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​ជោគជ័យ។

ទាំងនេះជាកំហុសដែលគួរចៀសវាង៖

១. មិន​ធ្វើផែនការ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្មានផែនការរឹងមាំសម្រាប់អាជីវកម្មរួមមាន ការស្រាវជ្រាវគំនិតអាជីវកម្ម ផែនការហិរញ្ញវត្ថុ និង ផែនការ​ទីផ្សារ ជា​កត្តា​នាំ​ឲ្យទៅការដាំក្បាលចុះ។ គ្រប់ជំនួញ​ទាំងឡាយ​បើ​មិន​ធ្វើ​ផែនការ​ទេ តើ​ឲ្យ​វា​ដើរ​ទៅ​ដោយ​របៀបណា? ប្រាកដជា​មិន​ដឹង​ចាប់ផ្ដើម​ពី​ណា​ទៅ​ណាឡើយ។

. មិន​កំណត់​គោលដៅ

គោលដៅ​ជាអ្វីដែលរាល់អាជីវកម្មទាំងឡាយប្រាថ្នាសម្រេចបានដូចជា លក់ផលិតផល បម្រើ​សេវាកម្ម ហើយ​ទទួល​បានប្រាក់ចំណេញ។ ដូចនេះ បើពុំមានគោលដៅថា ចង់ទទួល​បាន​អ្វីទេ តើបង្កើតការរកស៊ីដើម្បីអ្វីទៅ?

. មិន​ធ្វើទីផ្សារ

ចង់ឲ្យអតិថិជនឆាប់ស្គាល់ផលិតផល ឬសេវាកម្មលុះត្រាតែហ៊ានចំណាយខ្លះ ហើយការចំណាយនោះគឺលើការធ្វើទីផ្សារនេះឯង។ ធ្វើជំនួញ តែមិនធ្វើទីផ្សារ ​ធ្វើយ៉ាងណាឲ្យយីហោឆាប់ទៅដល់ភ្ញៀវ? ការធ្វើទីផ្សារឬផ្សាយពាណិជ្ជកម្មមានច្រើនរូបភាពទាំងនៅលើបណ្ដាញសង្គម ទូរទស្សន៍  និងផ្នែកផ្សេងទៀត។

. មិនស្គាល់អតិថិជន

ជាអ្នករកស៊ី ប៉ុន្តែមិនដឹងថាអតិថិជនខ្លួនជានរណា ត្រូវការអ្វី ហើយចង់បានអ្វី ពិតជាអាចលក់ដាច់នោះទេ។ ការរកស៊ីដែលមិនបានសិក្សាពីតម្រូវការអតិថិជន ជាហេតុនាំឲ្យជំនួញដួលឆាប់ៗ ព្រោះមិនអាចបំពេញបំណងភ្ញៀវបាន។

. ចំណាយលើស

ចាប់ផ្តើមអាជីវកម្មខ្នាតតូចមួយ មិនចាំបាច់តម្រូវ​ឲ្យមានការវិនិយោគធំពេកនោះទេ ផ្ទុយទៅវិញម្ចាស់អាជីវកម្មមួយចំនួនបែរជាត្រូវចំណាយប្រាក់ច្រើនលើសមាឌដើម្បីទិញសម្ភារមិនសំខាន់និងថ្លៃៗ ក៏ដូចជាជួលមនុស្សមកគរជើងគ្នា។

៦. មិនប្តេជ្ញាចិត្ត

ការចាប់ផ្តើមអាជីវកម្មទាមទារឲ្យមាន ម្ចាស់អាជីវកម្មត្រូវមានឆន្ទៈក្នុងការធ្វើកាវា លះបង់ពេលវេលា និងហ៊ានប្រឈមមុខនឹងបញ្ហា ប្រសិនបើចង់ឲ្យអាជីវកម្មទទួលបានជោគជ័យ។ គ្មានការតាំងចិត្តខ្ពស់ ពេលមានបញ្ហាតែបន្តិចក៏បោះបង់ចោលបាត់ទៅហើយ។ ជាពិសេសរកស៊ីដំបូងៗរមែងខាតដើមចៀសពុំរួចទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖គន្លឹះ​សាមញ្ញ​ជួយ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ​យ៉ាង​មាន​ប្រសិទ្ធភាព ​ក្នុងកំលុងពេល​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម