KPT+
គេនៅតែសង្ស័យអំពីសកម្មភាពមនុស្សធម៌របស់ក្រុមមហាសេដ្ឋី ថាជាយុទ្ធសាស្តរកស៊ី !
សារព័ត៌មាន Bloomberg បានបញ្ចេញបទវិភាគថ្មីមួយថា ទោះបីជាទំហំ បរិច្ចាគ សម្រាប់សកម្មភាពសប្បុរសធម៌ កាន់តែផុលផុសនិងធំឡើងៗជាលំដាប់ រហូតដល់តួលេខជំនួយខ្លះមិនធ្លាប់មានពីមុនមក – ក៏សប្បុរសជនមហាសេដ្ឋី បច្ចេកវិទ្យានៅអាមរិកទំាងនោះគ្មានថ្ងៃធ្លាក់ក្រ ហើយថែមទំាងមានឡើងៗជាលំដាប់។
ក្នុងចំណោម មហាសេដ្ឋីដែលមានជាងគេបំផុតទាំង ២០ រូបត្រូវបានគេលាតត្រដាងថា ទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេ បានកើនឡើងដល់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ។

ដោយដកស្រង់ជាមួយការអង្កេតរបស់ Business Insiderផង គេបានវិភាគថា កាលឆ្នាំ២០១៩ ការប្តេជ្ញាចិត្តពីឧស្សាហកម្មបច្ចេកវិទ្យាក្នុងការតបស្នងតាមរយៈការចំណាយទ្រព្យសម្បត្តិរបស់ពួកគេលើការជំរុញការឱ្យមានសកម្មភាពផ្លាស់ប្តូរជាវិជ្ជមានផ្នែកសង្គមឬនយោបាយក្តី វាប្រៀបបានទៅនឹងការផ្តល់ទឹកពីរបីដំណក់ពីក្នុងចំណោមទឹកបឹងល្ហល្ហេវដែលពួកគេមានតែប៉ុណ្ណោះ។

ខណៈពេលដែលជនជាតិអាមេរិកជាច្រើន បានស្គាល់យ៉ាងទូលំទូលាយពីការពិតនៅពីក្រោយចរិតមហាសេដ្ឋីទំាងនោះ សារព័ត៌មានដដែលបានវិភាគបន្ថែមថា ទ្រព្យសុទ្ធរបស់លោក Mark Zuckerberg បានកើនឡើងប្រហែល ៤០% គិតមកដល់បច្ចុប្បន្ន ដោយបន្ថែម ២០ ប៊ីលានដុល្លារដល់ទ្រព្យសម្បត្តិកាលពីឆ្នាំ ២០១៩ ។ ទោះបីជាក្រុមហ៊ុនហ្វេសប៊ុកមានវិបត្តិបន្តពីមួយទៅមួយក៏ដោយ ប៉ុន្តែចរន្តហិរញ្ញវត្ថុនៅតែមានសន្ទុះអស្ចារ្យ។ ភាគហ៊ុនរបស់ហ្វេសប៊ុកនៅតែកើនឡើង ២៥% បានពីឆ្នាំ ២០១៨ មកដល់ឆ្នាំនេះ។

ចំណែក លោក Steve Ballmer ដែលជាមហាសេដ្ឋីលេខ ២ នៅក្រុមហ៊ុន Microsoft ក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។ ប៉ុន្តែនៅឆ្នាំ ២០១៩ ទ្រពសម្បត្តិបុរសនេះបានកើនគុណជាពីរដង។
Bloomberg ថា មានតែមហាសេដ្ឋីតែម្នាក់ក្នុងចំណោមមហាសេដ្ឋីទាំង ២០ លើកំពូលតារាង ធ្លាក់តួលេខទ្រព្យសម្បត្តិ ចុះនៅឆ្នាំ ២០១៩ គឺលោក Jeff Bezos ដោយសារការលែងលះហើយចែកកលុយគ្នាជាមួយអតីតភរិយា។
មហាសេដ្ឋីបច្ចេកវិទ្យាទំាងនោះ ត្រូវបានគេដឹងងថា ស្ថិតនៅក្រោមសម្ពាធពីគ្នាទៅវិញទៅមកមុនធ្វើសកម្មភាពសប្បុរសធម៌និមួយៗ ។
សូម្បីតែសេដ្ឋីប៊ីលហ្គេតដែលគេមើលឃើញថាបានចំណាយយ៉ាងធ្ងន់ជាងគេលើសកម្មភាពបរិច្ចាគនិងផ្តល់ជំនួយឥតសំណងប្រហែល ៥ ប៊ីលានដុល្លារក្នុងមួយឆ្នាំៗ ប៉ុន្តេទ្រព្យសម្បត្តិគាត់នៅតែបន្តកើនឡើង ប្រមាណ១៨ ប៊ីលានដុល្លារបន្ថែមក្នុងឆ្នាំ ២០១៩ ។
សារព័ត៌មាននៅតែយល់ថា ការបង្កើតរូបភាពនៃមនុស្សធម៌ជាមូលដ្ឋានគ្រឹះយូរអង្វែងដែលធ្វើឱ្យបុគ្គលិកពួកគេនៅតែមានទឹកចិត្តនឹងជឿជាក់លើសេដ្ឋីទំាងនោះព្រមទំាងដើរតាមនិងជួយឱ្យពួកគេកាន់តែមានខ្លំាងឡើង។
ដូចមហាសេដ្ឋី Paul Allen ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft ជាមួយប៊ីលហ្គេតស៍ លោកបានទទួលមរណភាពកាលពីឆ្នាំ ២០១៨ បន្សល់នូវទ្រព្យសម្បត្តិជាង ២០ ប៊ីលានដុល្លារ។ ដោយគ្មានកូនបន្តស្នង ទ្រព្យសម្បត្តិទំាងនោះបានធ្លាក់ទៅលើប្អូនស្រីបង្កើត jody allen។
ទ្រព្យនោះមិនបានយកទៅប្រើក្នុងសកម្មភាពមនុស្សធម៌ឡើយ។
យោងតាម ft.com មហាសេដ្ឋីរាប់ពាន់លាននាក់ កំពុងមានវត្តមាននៅលើពិភពលោកយើងនេះ ប៉ុន្តែពួកគេនៅតែគិតថា អំពើបរិច្ចាគគួរជាកាតាព្វកិច្ចរបស់ពួកអ្នកមានជាងខ្លួន។
ការស្ទង់មតិរបស់ធនាគារ Barclays បង្ហាញថា មានមហាសេដ្ឋីចំនួន ៤០០ នាក់នៅទូទាំងប្រទេសចំនួន ៩ ដែលត្រូវបានគេសាកសួរនោះ មាន ៧៥% និយាយាថា គេជឿជាក់ថាមូលនិធិមនុស្សធម៌គឺជាទំនួលខុសត្រូវរបស់ពួកអ្នកមានជាងពួកគេទៅទៀត។
៤៦% ទៀត គិតថាការផ្តល់ហិរញ្ញប្បទានដើម្បីបុព្វហេតុល្អៗ គឺជាការងាររបស់រដ្ឋ ហើយ ២៩% និយាយថាការប្តេជ្ញាចិត្តក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារខ្លួននិងអាជីវកម្មខ្លួន ទើបជាអទិភាព។ ចុងក្រោយមាន ២៧% និយាយថា ពួកគេកង្វះជំនឿលើដំណើរការចាយវាយរបស់ក្រុមសប្បុរសធម៌៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ របត់សំខាន់បី នៃជីវិតមនុស្សដែលគ្រប់គ្នាគួរដឹង នឹងត្រៀមខ្លួនទាន់ពេលវេលា
ចុចអាន៖ កំពូលអាថ៌កំបាំង៥យ៉ាង នៃជីវិតឯកជនព្រះមហាក្សត្រថៃ VAJIRALONGKORN

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច