Connect with us

KPT+

បុគ្គលិកលក្ខណៈ ៦ ប្រភេទ បង្ហាញពីអត្តចរិតពិត ក្រោយស្រវឹង

បានផុស

នៅ

បុគ្គលិក​លក្ខណៈ​ពិតនឹងបង្ហាញនៅពេលដែលយើងស្រវឹងស្រា ហើយវាក៏ជាការបង្ហាញអំពីអត្តចរិតពីខាងក្នុងថា តើយើងលាក់​កំបាំងអ្វីខ្លះនៅខាងក្នុងដួងចិត្តមួយនេះ។ ទាំងនេះក៏ជាចិត្តវិទ្យានៃការសាកល្បងបុគ្គលិកលក្ខណៈនៃអត្តសញ្ញាណពិតរបស់យើង នៅពេលដែលយើងស្រវឹងស្រា តើនឹងប្រែប្រួលទៅជាយ៉ាងណាឬមានអីលាក់បាំង។

និយាយច្រើន

អ្នកគឺជាមនុស្សរីករាយ ស្រឡាញ់ការសប្បាយ សុទិដ្ឋិនិយម ចូលចិត្តជីវិតដ៏ប្រណិត និងស្ថិតក្នុងរង្វង់មិត្តភក្តិច្រើនអនេក។ ប៉ុន្តែក្នុងពេលតែមួយ អ្នកក៏ជា​មនុស្ស​ជឿ​លើ​សមត្ថភាព​ខ្លួន​ឯងពេក ក្រអឺតក្រទមខ្លាំង មើល​ងាយ​មនុស្ស ហើយមានទម្លាប់មួយ គឺចូលចិត្ត​គិត​ថា​អ្នក​ដទៃ​ល្ងង់។ ដូច្នេះ​ហើយ​បាន​ជា​មនុស្សជុំវិញ មានទាំងអ្នកស្រលាញ់និងអ្នកស្អប់។

ស្ងប់ស្ងាត់

អ្នកគឺជាប្រភេទមនុស្ស​គិត​ច្រើន សឹងតែងប់ងុលជ្រុលពេក។ ជាធម្មតាក្រុមនេះមិនទម្លាប់និយាយហូរហែលពេលស្រវឹងស្រា ហើយ​បើ​គេ​រង​សម្ពាធ​ខ្លាំង គេ​នឹង​ចង់​គេច​ទៅ​ពិភព​ឯកជន​ដែល​គេ​បាន​បង្កើត និងមិនចូលចិត្តនរណាម្នាក់ចូលរួមលួងលោមជាមួយនោះទេ។ មែនទែនទៅ គាត់ជាមនុស្សឯកា ប៉ុន្តែមិនចូលចិត្តបង្ហាញអារម្មណ៍ទន់ខ្សោយរបស់ខ្លួន ចំពោះអ្នកដទៃ ទើបចង់នៅស្ងប់ស្ងាត់តែម្នាក់ឯង។

យំយ៉ែក

អ្នក​ជា​មនុស្ស​មាន​ចិត្ត​ទន់​ខ្សោយ មាន​អារម្មណ៍​រសើប និង​ងាយ​ប៉ះ​ពាល់ដល់ខាងក្នុង។ ប៉ុន្តែក៏មិនមែនថា អ្នកនិយមបង្ហាញវាពេកទេ។ ដូច្នេះ ទើបអ្នកត្រូវតែរក្សា​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ស្ងៀម។ ទោះយ៉ាងណា មានមនុស្សតិចណាស់ដែលដឹងពិតប្រាកដ ឬដឹងស៊ីជម្រៅថា តាមពិតទៅគេជាមនុស្សដែលចង់ឲ្យអ្នកដ៏ទៃយកចិត្តទុកដាក់លើខ្លួនគេ និងចង់ឲ្យមនុស្សស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគេផងដែរ។

ថ្ពាល់ក្រហម

អ្នកគឺជាមនុស្សដែលចូលចិត្តសប្បាយ និងយកចិត្តទុកដាក់ជាពិសេស ព្រមទាំងមានថាមពលខ្ពស់ពីក្នុងខ្លួន។ ក្នុងនោះ អ្នកក៏មិនសូវជាមានកាខ្មាស់អៀនអីដែរ ជា​មនុស្ស​ដែល​ចូល​ចិត្ត​លាតត្រដាងការពិតពីខ្លួនឯងឲ្យគេដឹង។ ប៉ុន្តែនៅពេលជាមួយគ្នានោះ គាត់នឹងក្លាយជាមនុស្សដែលស្រឡាញ់សេរីភាព មិន​ចូល​ចិត្ត​មាន​អ្នក​ណា​ចងឬ​គ្រប់​គ្រងគាត់ទេ។ បើមានមនុស្សមកត្រួតត្រាគេនឹងបង្ហាញចរិតធុញធប់ភ្លាមៗ។

មុខក្រហម

អ្នក​ជា​មនុស្ស​ដែល​មិន​ចេះ​ទប់​អារម្មណ៍ ឬមិនអាចរក្សាអាថ៌កំបាំងណាមួយ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ គាត់​ក៏​មិន​មែន​ជា​មនុស្ស​បើក​ចំហ​ពេកដែរ។ ប៉ុន្តែ​វា​នឹង​មាន​លក្ខណៈ​ជាក់លាក់​ចំពោះ​រឿង​ខ្លួន​ឯង ដែលមានដូចជាមានបញ្ហាសុខភាព។ ដូច្នេះហើយ ពួកគេ​បាន​ផ្តល់​សារៈសំខាន់​ច្រើន​លើ​ការ​ថែទាំ​ខ្លួន​។ ជារឿយៗមានការថប់បារម្ភខ្ពស់អំពីជំងឺ ចូលចិត្តស្វែងរកស្ថេរភាពសម្រាប់ជីវិតរបស់ពួកគេ។

ភិតភ័យ

អ្នក​ជា​មនុស្ស​ដែល​មាន​កំហឹង​ខ្លាំង។ វា​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ប្តូរ​មួយ​ភ្លែតរួចក៏បាត់ទៅវិញដែរ។ ប៉ុន្តែទោះបីជាអ្នកមានចិត្តខឹងលឿនមែនពិត តែក៏ជាក្រុម​មាន​ចិត្ត​ទូលាយ ស្មោះត្រង់ និងនិយម​ចូលចិត្ត​មាន​មិត្ត​ច្រើនបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយ​រៀប​ការ ​តារានិករ​ទាំង ​៥​ ​ជីវិតកាន់​តែ​ត្រចះ​ត្រចង់ ឯទ្រព្យធនក៏ផ្លាស់ប្ដូរមានបានជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម