KPT+
គ្រាន់តែស្រកីដូងក៏អាចកាត់បន្ថយការបំផ្លាញពិភពលោកបានដែរ
បើតាមរបាយការណ៍សរុប ដើមឈើជាង ១៥ ប៊ីលានដើមត្រូវបានកាប់បំផ្លាញជារៀងរាល់ឆ្នាំដែលជាការបំផ្លាញបរិស្ថានដ៏ធ្ងន់ធ្ងរ។ មនុស្សជាច្រើនបានចូលរួមដាំដើមឈើណាស់ដែរ ប៉ុន្តែហាក់ដូចមានការយ៉ាប់យ៉ឺន ព្រោះថាការកាប់បំផ្លាញច្រើនជាងការដាំដុះ។ ហេតុដូចនេះហើយការលូតលាស់របស់ដើមឈើមានការយឺតយ៉ាវជាងការកាប់បំផ្លាញ។
តើ CocoPallets ជាអ្វី? ពួកគេជាអ្នកដឹកអីវ៉ាន់ និងបង្កើតផលិតផលចេញពីស្រកីដូងដែលកែច្នៃឡើងវិញទាំងស្រុង។ ពួកគេជាអ្នកដែលចូលចិត្តថែរក្សា និងរួមចំណែកការពារដើមឈើដែលរងការបំផ្លាញពីពួកឈ្មួញកណ្ដាល។
អ្នកវិទ្យាសាស្ត្រលោក Jan Van Dam ដែលជាបុគ្គលម្នាក់នៅពីក្រោយការរចនាស្រកីដូងដំបូង បានឲ្យដឹងថា គំនិតច្នៃប្រឌិតនេះបានមកពីប្រទេសឥណ្ឌូនេស៊ី។ ពេលនោះបុរសម្ចាស់ស្រុកម្នាក់បានបង្ហាញក្តារមួយដុំ មើលទៅស្រដៀងក្រដាសរឹងធម្មតា តែតាមពិតវាធ្វើពីសំបកដូងទាំងស្រុង។ លោកមានការភ្ញាក់ផ្អើលនៅពេលដឹងថា ក្តារក្រាលរឹងមាំមួយ ត្រូវបានផលិតចេញពីស្រកីដូង។ ភ្លាមៗនោះអ្នកវិទ្យាសាស្ត្ររូបនេះគិតថា តើពិភពលោកអាចទទួលបានអត្ថប្រយោជន៍ពីអ្វីខ្លះ? ជាពិសេសនៅកន្លែងដែលកាកសំណល់ដូងមានច្រើនដូចជានៅអាស៊ី។
លោកមានប្រសាសន៍ថា នៅទូទាំងទ្វីបអាស៊ីមានកាកសំណល់ដូងរលួយមិនតិចទេ ហើយគ្មាននរណាប្រើឡើយ ប៉ុន្តែវាអាចធ្វើបដិវត្តទៅដល់ពិភពលោកបាន។ ការធ្វើវត្ថុធាតុដើមពីស្រកីដូងគឺជាគំនិតដ៏ប្រសើរបំផុត។ តាមរយៈស្រកីដូង វាបានធ្វើឱ្យប្រទេសនៅក្នុងទ្វីបអាស៊ីងាយស្រួលក្នុងការស្វែងរកនិងជួយកាត់បន្ថយកាកសំណល់កខ្វក់។ មិនត្រឹមតែប៉ុណ្ណោះ ការយកស្រកីដូងមកកែច្នៃ ពិតជាមានគុណសម្បត្តិពិសេស ដោយហេតុថា វាស្រាលជាជាងដុំឈើទៅទៀត។ អ្វីដែលសំខាន់បំផុតវាមានតម្លៃថោកជាងឈើធម្មតា។ នេះជាហេតុផលចម្បងដែលមនុស្សគ្រប់គ្នាគួរចាប់ផ្តើមប្រើប្រាស់ដោយមិនមានផលប៉ះពាល់ដល់បរិស្ថាន ថែមទាំងចូលរួមកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងការពារពិភពលោករបស់យើង៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ គេជឿថា ក្តួចTruffles រក្សាសម្រស់ស្បែកឱ្យក្មេងជាងវ័យ២០ម្ភៃឆ្នាំ
ចុចអាន៖ ក្លិនទឹកអប់អាចប្រាប់ពីនិស្ស័យពិតនៃមនុស្សម្នាក់ៗបាន
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង