Connect with us

KPT+

បណ្ឌិតសេដ្ឋកិច្ច ម៉ី កល្យាណ៖ ក្រមសីលធម៌ ជាគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ច

បានផុស

នៅ

នៅពេលនិយាយពីសេដ្ឋកិច្ច មហាជនទូទៅច្រើនគិតទៅដល់ ការខិតខំ ធ្វើការ ឬលក់ដូរធ្វើជំនួញ បើកសេវាកម្មនានា ដើម្បីទទួលបានចំណូល និងផលចំណេញ។ ចំណែកសេដ្ឋកិច្ចវិទូកម្ពុជាមួយរូប លើកឡើងថា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច គឺត្រូវមានក្រមសីលធម៌ជាចម្បងសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា បើប្រជាជនយើងមានក្រមសីលធម៌ នោះរដ្ឋាភិបាលនឹងមានភាពស្រួល ព្រោះមិនមានអ្នក ចោលសំរាម បំពានចរាចរណ៍ មនុស្សមិនខ្សែលើ មិនឈ្លោះគ្នា មិនមានក្ដីក្ដាំដាក់គ្នាជាដើមនោះ នោះក៏មិនសូវមានពន្ធធនាគារ ឬរដ្ឋាភិបាលមិនបាច់ត្រូវចំណាយសាងសង់ និងគ្រប់គ្រងពន្ធធនាគារបន្ថែមជាដើម។

បណ្ឌិត ម៉ី កល្យាណ មានប្រសាសន៍បន្តថា៖ “ព្រោះគ្រប់គ្នាធ្វើល្អទាំងអស់គ្នាហើយ បើយកលុយចំណាយធ្វើគុក មក​សាងសង់សាលារៀន មន្ទីរពេទ្យ នោះ នឹងល្អ។ ពលរដ្ឋមានក្រមសីលធម៌ សង្គមមានការត្រូវរ៉ូវគ្នា ជារឿងល្អ។ ដូចនេះ សីលធម៌ គុណធម៌ គឺសំខាន់មែនទែន គឺជួយដល់សេដ្ឋកិច្ច។ ខ្ញុំអ្នកសេដ្ឋកិច្ច តែខ្ញុំយល់ថា គ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចទាំងអស់ គឺពាក់ព័ន្ធនឹងសីលធម៌ គុណធម៌នេះឯង”។

បណ្ឌិត ម៉ី កល្យាណ បញ្ជាក់បន្ថែមថា៖ “បើយើងមិនបំពានគ្នា យើងគោរពគ្នា យើងមិនឈ្លោះគ្នា មិនវាយប្រហារគ្នា មិនជួញដូរប្រើប្រាស់គ្រឿងញៀន មិនលួចគ្នាជាដើម នោះគឺជាការជួយសង្គម ហើយមិនបាច់ត្រូវពិបាក ឬចំណាយការពារ បង្ការអីច្រើនទេ”។

ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ វ័យជាង ៧០ ឆ្នាំរូបនេះ មានប្រសាសន៍ថា ក្រមសីលធម៌មាន ៣ សំខាន់ គឺ ទី១ សុជីវធម៌ ទី២ សីលធម៌ និងទី៣ គុណធម៌ ដែលប្រជាពលរដ្ឋគួរឈ្វេងយល់បន្ថែមដោយខ្លួនឯង និងកុំរង់ចាំឱ្យគេប្រាប់ ដែលងាយឱ្យភ្លេចវិញ។ ពេលយល់អត្ថន័យហើយ ប្រជាពលរដ្ឋត្រូវអនុវត្តក្រុមសីលធម៌ជាប្រចាំក្នុងជីវភាពរស់នៅផងដែរ។

គួរបញ្ជាក់ថា សុជីវធម៌ សំដៅលើ​កាយវិការ​សមរម្យ និង​វាចា​ពីរោះពិសា ដែល​សង្គម ទទួលស្គាល់ និង​ឱ្យតម្លៃ​។ ឥ​រិ​យាបថ ដែល​មើលទៅ​គប្បី​ភ្នែក និង​ពាក្យសម្តី ដែល​ស្តាប់ទៅ​មិន​ទើស​ត្រចៀក ហើយ​មនុស្ស​ទូទៅ​ក្នុងសង្គម នាំគ្នា​ប្រកាន់ខ្ជាប់ និង​ប្រព្រឹត្ត​ជា​រៀងរាល់ថ្ងៃ គឺជា​សុជីវធម៌​។ ចំណែក សីលធម៌ សំដៅ​ទៅលើ​ចិត្ត ​និង​ចេតនា ជាជាង​កាយវិការ និង​ពាក្យសម្តី​។ សីលធម៌ គឺជា​ភាពត្រឹមត្រូវ​របស់​មនុស្ស ដែល​ប្រកាន់ខ្ជាប់​ក្នុង​ចិត្ត ទោះ​ជាមាន​អ្នកដទៃ​ដឹង ឬ​មិនដឹង​ក៏ដោយ​។ ការតាំង​ចិត្ត​ថា មិន​ធ្វើអំពើ​អាក្រក់ ឬ​មិន​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​ណាមួយ ដែល​បង្ក​ការឈឺចាប់​ដល់​អ្នកដទៃ ហៅថា​សីលធម៌​។ រីឯ គុណធម៌ គឺជា​ចិត្តមេត្តា ដែល​កើតមាន​ចំពោះ​អ្នកដទៃ ហើយ​ចង់​ជួយ​អ្នកដទៃ តាមរបៀប ឬ​មធ្យោបាយ​ណាមួយ​។ អាច​និយាយ​ត្រឡប់មកវិញ​ថា ឱ្យ​តែ​អ្នកដទៃ ទទួលបាន​ផល​អ្វីមួយ ដែលជា​អំពើ​ល្អ អំពើ​ជា​ប្រយោជន៍ ការ​អធ្យាស្រ័យ ឬក៏​ការលើកលែងទោស​ពី​អ្នក គឺហៅថា​គុណធម៌​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម