KPT+
សារមន្ទីរ Sanxingdui ទីតម្កល់វត្ថុបុរាណជាច្រើនដែលមានអាយុកាលជាង ៤០០០ឆ្នាំ
« តើពួកគេជាមនុស្សភពផ្កាយមែនទេ? »
នោះគឺជាចំណាប់អារម្មណ៍ដំបូងរបស់អ្នកទស្សនានៅពេលដែលបានឃើញរបាំងមុខចំលែកនៃទំហំខុសៗគ្នាបានដាក់បង្ហាញនៅក្នុងបន្ទប់ដ៏ធំមួយនៅសារមន្ទីរ Sanxingdui ក្នុងខេត្តស៊ីឈួន ប្រទេសចិន។ ត្រចៀករបស់ពួកគេប្រហាក់ប្រហែលនឹងភ្នែករបស់វរជន។ ពួកគេមានរាងស៊ីឡាំងឬរាងត្រីកោណ។ Sanxingdui ប្រែថា «គំនរផ្កាយ៣» វាជាវត្ថុចំណាស់សល់ពីអាណាចក្របុរាណស៊ូ។ ឈ្មោះនេះសំដៅទៅលើពំនូកផែនដីទាំងបីនៅទីតាំងអេកូ ដែលការកឃើញនេះបានទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិជាច្រើ់នលាននាក់។ របាំងមុខទាំងនេះត្រូវបានគេជីកចេញពីរណ្តៅបូជា ហើយត្រូវបានបុរាណវិទូរកឃើញផងដែរនូវវត្ថុតុបតែងសត្វផ្សេងទៀតរួមមាន រូបនាគ ពស់ វល្លិ៍យក្ស និងអាសនៈបូជា។ ប៉ុន្តែរបាំងសំរិទ្ធធំៗ ទាំងនេះមានលក្ខណៈពិសេសរាងជ្រុងស្រដៀងមនុស្ស រួមទាំងកែវភ្នែករាងត្រីកោណ ច្រមុះធំ ត្រចៀកធំ ដែលសបង្ហាញថា រូបនេះមិនបានឆ្លុះបញ្ចាំងពីប្រជាជនអាស៊ីនោះទេ។

របាំងសំរិទ្ធធំបំផុតមានទទឹង ១,៣២ ម៉ែត្រ និងកម្ពស់ ០,៧២ ម៉ែត្រ។ វាត្រូវបានគេជឿថា ពណ៌នាពីព្រះចៅអធិរាជ Cancong ដែលជាស្តេចពាក់កណ្ដាលនៃអាណាចក្រនគរស៊ូ។ រណ្ដៅបូជាត្រូវបានគេជឿថា ជាកន្លែងដែលមនុស្សធ្លាប់បូជាយញ្ញដល់ឋានសួគ៌ ផែនដី និងព្រះ នៅក្នុងធម្មជាតិ។ រូបចម្លាក់មនុស្សដែលមាន ម្រាមដៃ ជាសត្វសំរិទ្ធ ជាមួយនិងមាសមុខដែលមានភ្នែកធំៗលេចឡើង ដែលនេះប្រហែលជាព្រះនៃធម្មជាតិរបស់ប្រជាជននៃអាណាចក្រស៊ូគោរពបូជា។

នៅក្នុងសារមន្ទីរនេះក៏មានរបាំងមុខមាស ដែលមើលទៅដូចគ្នានឹងអ្វីដែលត្រូវបានរកឃើញនៅអេហ្ស៊ីបបុរាណ។ រូបចម្លាក់ទាំងនេះត្រូវបានគេសម្គាល់ថា មានអាយុកាលមិនក្រោម ៤០០០ ឆ្នាំមុននោះទេ។ បើតាមការសន្និដ្ឋាន ប្រជាជន Shu បុរាណប្រហែលជាមានទំនាក់ទំនងវប្បធម៌ជាមួយអរិយធម៌ដទៃទៀតទៅកាន់លោកខាងលិចមិនខាន៕

ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ ចង់ទៅប្រទេសជប៉ុន គួរដឹង ១០ ចំណុចនេះជាមុនសិន
ចុចអាន៖ ក្មេងប្រុសអច្ឆរិយៈ អាយុ ៨ ឆ្នាំអាចនិយាយបាន៩ភាសា និងចេះនិពន្ធចម្រៀងទៀត

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង