Connect with us

KPT+

ដើម្បី​អាជីព ដើម្បី​មាន​ជីវិត​ថ្មី​ដែល​ល្អ​ជាង​នេះ ស្រីៗ​ត្រូវ​ចេះ​ផ្លាស់ប្ដូរ

បានផុស

នៅ

នារីគ្រប់រូប គួរចាប់ផ្ដើមកំណត់គោលដៅសាមញ្ញមួយចំនួនដោយខ្លួនឯងដើម្បីផ្លាស់ប្តូរ​ជីវិត​ព្រោះថា ពេលវេលា​ដើរទៅមុខជានិច្ច​ឥតឈប់រង់ចាំយើងទេ។
ជាមួយ​នឹងវិធីទាំង ៧ យ៉ាងខាងក្រោម អ្នកទំនងជា​អាចរស់នៅបានប្រសើរក្នុងវិបត្តិសាកលលោកនេះបាន៖

. មានវិន័យជាងមុន

បើអ្នកចង់សម្រេចបានអ្វីមួយអ្នកត្រូវមានវិន័យច្រើនជាងមុន។ អ្នកត្រូវចាប់ផ្តើមកំណត់ពេលយ៉ាងតឹងរឹងដល់ខ្លួនឯងដែលធ្លាប់ខ្ជីខ្ជារឥតប្រយោជន៍ចោលចេញ។ វិធីល្អមួយនោះគឺត្រូវរៀបចំសកម្មភាពជីវិតប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ។ តាមដានសកម្មភាពខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ តើមានការប្រែប្រួលដូចម្ដេចខ្លះ រួចកំណត់ផែនការសំខាន់ៗឲ្យលេចចេញជារូបរាង។ កុំដំអក់! កុំធូររលុងចំពោះខ្លួនឯងពេក! ព្រោះយើងរឹងគ្រប់គ្រាន់ក្នុងកំណត់ជីវិតយើង។

២. បង្វែរភាពទន់ខ្សោយឲ្យក្លាយជាភាពរឹងមាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្វែងរកចំណុចខ្សោយដោយការកត់ត្រាចូលសៀវភៅ និងស្វែងយល់ពីរបៀបប្រើភាពទន់ខ្សោយដើម្បីក្លាយខ្លួនឲ្យប្រសើរជាងមុន។ ធ្វើអ្វីដែលឆ្លាតជាងមុន ឈានទៅមុខ និងកែលម្អខ្លួនឯងជានិច្ច។

. រៀបផែនការសន្សំប្រាក់

បើមិនសន្សំប្រាក់ពេលនេះ តើយើងរង់ចាំពេលណាទៅ? វាដល់ពេលហើយ! ដើម្បីចាប់ផ្តើមសន្សំសម្រាប់ផែនការជីវិត។ ប្តេជ្ញាចិត្តចំពោះខ្លួនឯង និងប្រើលុយឲ្យបានត្រឹមត្រូវជាមួយពេលវិស្សមកាល ឬការទិញសម្ភារៈនិយមផ្សេងៗ។ ការសន្សំប្រាក់អាចធ្វើឡើងជាច្រើនទម្រង់ដូចជា ផ្ដល់កម្ចីបង់រំលោះ បណ្ដាក់ទុកធុនតូច ដាក់ធនាគារជាដើម។ មួយឆ្នាំក្រោយអ្នកប្រាកដជាភ្ញាក់ផ្អើលនូវចំនួនលុយដែលអ្នកសល់ប្រចាំឆ្នាំមិនខាន។

.​ មានទំនុកចិត្តលើខ្លួនឯង

ទំនុកចិត្ត ជាកម្លាំងសម្ងាត់ម្យ៉ាងជួយឲ្យអ្នកហ៊ានជំនះភាពលំបាក និងហ៊ានប្រឈមមុខនឹងបញ្ហា។ កុំខ្លាចនឹងកសាងភាពជឿជាក់សម្រាប់ខ្លួនឯងជាប្រចាំ ព្រោះវាជាថ្នាំពិសេសដើម្បីជម្រុញអ្នកឲ្យឆ្ពោះទៅមុខជានិច្ច។

៥. អានឲ្យច្រើនជាងមុន

ដើម្បីជួយអ្នកឲ្យអភិវឌ្ឍខ្លួន អ្នកត្រូវអានបន្ថែម។ កុំអានតែអ្វីដែលទាក់ទងជាមួយនឹងយើង! ត្រូវអានសៀវភៅប្រវត្ដិសាស្ដ្រ ទស្សនាវដ្តីវិទ្យាសាស្ត្រ ទស្សនៈវិជ្ជា ច្បាប់ និងប្រលោមលោកជាដើម។ អ្នកត្រូវអានឲ្យច្រើនតាមដែលអាចធ្វើទៅបានដូចពាក្យគេថា “អានច្រើនចេះច្រើន” ។

. រៀនភាសា

ចាប់ផ្តើមរៀនភាសាថ្មីពីពេលនេះទៅ បើពេលនេះអ្នកមិនទាន់បានរៀនភាសាទី២ទេ។ភាសាអ្វីក៏ដោយសុទ្ធតែមានប្រយោជន៍ចំពោះទំនាក់ទំនង ការស់នៅ និងការងាររបស់យើង។ ការចាប់ផ្ដើមរៀនភាសាថ្មីមួយទៀតក្រៅពីភាសាកំណើត សុទ្ធតែអាចនាំអ្នកឲ្យក្លាយជាមនុស្សមានសក្ដានុពលជាងមុន។

៧. បង្កើតសុបិន្ត

រស់នៅកុំចាំគេប្រាប់ឲ្យធ្វើបែបនេះឬបែបនោះ។ អ្នកជាម្ចាស់ជីវិតខ្លួនឯងចង់ធ្វើអ្វីក៏ធ្វើដោយខ្លួនឯង កុំឲ្យតែបំពានអ្នកដទៃទៅបានហើយ។ អ្វីក៏ដោយដែលអ្នកធ្លាប់មានក្តីសុបិន្ត អ្នកត្រូវចាប់ផ្ដើមពីពេលនេះ មិនថាវាចាប់ផ្តើមអាជីវកម្ម ឬរៀនជំនាញ អ្នកត្រូវតែដើរតាមវាហើយប្តេជ្ញាចិត្តធ្វើឲ្យបាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ herway.net

ចុចអាន៖កុំកសាងជញ្ជាំងក្នុងបេះដូង រារាំងខ្លួនឯងពីពិភពលោកនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម