KPT+
ការរិះគន់អវិជ្ជមានភាគច្រើនកើតចេញពីចំណោមអ្នកមានវិជ្ជាជីវៈស្រដៀងគ្នា
មនុស្សស្អប់យើង (Hater )និងក្រុមអ្នកចាំតែរិះគន់មានច្រើនកៀរនឹងជើង។ ការរកវិធីដោះស្រាយជាមួយមនុស្សរំខានទាំងនោះ គឺចាំបាច់ព្រោះ ការងាររបស់យើងនឹងអាចយឺតយ៉ាវបានដោយសារគំនិតអាក្រក់ៗរបស់ពួកគេ។
មិនថាក្នុងការកសាងជំនួញឬធ្វើការងារសាជីវកម្មអ្វីក៏ដោយ មានឬក្រ ជោគជ័យឬបរាជ័យ មានកូនឬជ្រើសរើសមិនមានកូន ចូលចិត្តធ្វើដំណើរជុំវិញពិភពលោកឬរស់នៅក្នុងអណ្ដូង ពេញមួយជីវិត ទៅកន្លែងហាត់ប្រាណ ៥ ដងក្នុងមួយសប្ដាហ៍ឬអង្គុយលើសាឡុងលេងតែហ្វេសប៊ុក គង់តែមាននរណាម្នាក់ដែលសែនទំនេរមកវិនិច្ឆ័យជីវិតរបស់យើង ហើយភាគច្រើនដោយការស្អប់ ខឹង ច្រណែន ទើស។
សម្រាប់ហេតុផលមួយឬផ្សេងទៀត អ្នកណាម្នាក់នឹងរកមូលហេតុនានា ដើម្បីបង្ហាញពីភាពអវិជ្ជមានចំពោះជីវិត សូម្បីតែផ្ទាល់ខ្លួនរបស់យើង ហើយយើងមិនអាចព្រងើយបាននឹងត្រូវដោះស្រាយ។
ដំបូង យើងតែងតែមិនរវល់នឹងការរិះគន់នានាទេ ព្រោះថាយើងគ្មានពេលផ្គាប់ ។ នៅពេលអ្នកខ្លះ ចាប់ផ្ដើមអាជីវកម្មដំបូងមានការរិះគន់ពីអ្នកខាងក្រៅដែលចង់ឲ្យដកថយ ឬខកចិត្តរារែកមិនឆ្ពោះចំគោលដៅ។
ការពិតមនុស្សចូលចិត្តរិះគន់ព្រោះគេដឹងថាអាចនៅក្នុងខួរក្បាលយើងរំខានយើងមិនឲ្យជោគជ័យ។ ឧទាហរណ៍ ប៊ីលហ្គេតបានសរសេរថា «ក្នុងរយៈពេល ៩ ខែអត្ថបទសម្ភាសន៍ខ្ញុំត្រូវបានអានដោយមនុស្សជាង ១,២ លាននាក់ ដែលក្នុងចំណោមនោះប្រមាណ ៩៨% បានបន្តអានច្រើនដងនិងប្ដេជ្ញាអនុវត្តតាម តាមរយៈការថតទុក ក្នុងនោះក៏មានប្រហែល ០,០០០៨% បានផ្ញើមកនូវអ៊ីមែលដែលវាយប្រហារ ស្អប់ខ្ពើម។ ទោះបីជាភាគច្រើននៃអ្នកអានមានភាពវិជ្ជមានអំពីការងាររបស់ខ្ញុំក៏ដោយ ក៏ការរិះគន់នៅតែខំយ៉ាងខ្លាំង និងធ្ងន់ធ្ងរចេញពីមនុស្សមួយក្រុមតូច។»។
ជាក់ស្ដែងទំនោរក្នុងការរិះគន់អវិជ្ជមាន គឺជារឿងធម្មតាកើតមានសម្រាប់តែមនុស្សដែលល្បីខ្លាំងហើយភាគច្រើន អ្នកមានអាជីពស្រដៀងគ្នា។
យោងទៅតាមលោក Roy Baumeister និងអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យរដ្ឋផ្លរីដា គឺមនុស្សមានគំនិតអវិជ្ជមាន ច្រើនតែរើសយកស្អប់ជាជាងដើរតាមគំរូនៃបុគ្គលជោគជ័យណាក្ដីដែលមានអាជីពដូចខ្លួនហើយធ្វើបានល្អជាងខ្លួន។

នៅក្នុងឯកសារស្រាវជ្រាវមួយដែលមានចំណងជើងថា“ ស្អប់ព្រោះតូចចិត្ត ” លោក Baumeister បានសង្ខេបពីការសិក្សាមួយលើមនុស្ស២ពាន់នាក់ ដែលបង្ហាញថា យើងទំនងជាចងចាំនូវការរិះគន់អវិជ្ជមានជាជាងការសរសើរ។ បណ្ឌិតBaumeister ក៏បានរកឃើញដែរថា សូម្បីតែមនុស្សដែលមើលពីក្រៅទៅសប្បាយរីករាយ និងរាក់ទាក់ ក៏មានទំនោរខឹងស្អប់ដោយអវិជ្ជមានលើអ្នកដែលមានវិជ្ជាជីវៈដូចខ្លួនដែរ ប្រសិនគេជោគជ័យមុនហើយខ្លួនគ្មានសង្ឃឹមតាមបាន៕
ប្រែសម្រួល៖ សុភា
ប្រភព ៖ LiveYourlife
ចុចអាន៖ក្មេងប្រុសអច្ឆរិយៈ អាយុ ៨ ឆ្នាំអាចនិយាយបាន៩ភាសា និងចេះនិពន្ធចម្រៀងទៀត
ចុចអាន៖កំពូលអាថ៌កំបាំង៥យ៉ាង នៃជីវិតឯកជនព្រះមហាក្សត្រថៃ VAJIRALONGKORN

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ