Connect with us

KPT+

ការ​រិះគន់​អវិជ្ជមាន​ភាគច្រើន​កើត​ចេញ​ពី​ចំណោម​អ្នក​មាន​វិជ្ជាជីវៈ​ស្រដៀង​គ្នា

បានផុស

នៅ

មនុស្ស​ស្អប់​យើង (Hater )និង​ក្រុម​អ្នក​ចាំ​តែ​រិះគន់​មាន​ច្រើន​កៀរ​នឹង​ជើង។  ការ​រក​វិធី​ដោះស្រាយ​ជាមួយ​មនុស្ស​រំខាន​ទាំង​នោះ គឺ​ចាំបាច់​ព្រោះ ការងារ​របស់​យើង​នឹង​អាច​យឺតយ៉ាវ​បាន​ដោយសារ​គំនិត​អាក្រក់ៗ​របស់​ពួកគេ។
មិនថា​ក្នុង​ការ​កសាង​ជំនួញ​ឬ​ធ្វើ​ការងារ​សាជីវកម្ម​អ្វី​ក៏​ដោយ មាន​ឬ​ក្រ ជោគជ័យ​ឬ​បរាជ័យ  មាន​កូន​ឬ​ជ្រើសរើស​មិន​មាន​កូន ចូលចិត្ត​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ឬ​រស់នៅ​ក្នុង​អណ្ដូង ពេញ​មួយ​ជីវិត ទៅ​កន្លែង​ហាត់ប្រាណ ៥ ដង​ក្នុង​មួយ​សប្ដាហ៍​ឬ​អង្គុយ​លើ​សាឡុង​លេង​តែ​ហ្វេសប៊ុក គង់​តែ​មាន​នរណា​ម្នាក់​ដែល​សែន​ទំនេរ​មក​វិនិច្ឆ័យ​ជីវិត​របស់​យើង ហើយ​ភាគច្រើន​ដោយ​ការ​ស្អប់ ខឹង ច្រណែន​ ទើស។

សម្រាប់​ហេតុផល​មួយ​ឬ​ផ្សេង​ទៀត អ្នក​ណា​ម្នាក់​នឹង​រក​មូលហេតុ​នានា ដើម្បី​បង្ហាញ​ពី​ភាព​អវិជ្ជមាន​ចំពោះ​ជីវិត ​សូម្បី​តែ​ផ្ទាល់ខ្លួន​របស់​យើង ហើយ​យើង​មិន​អាច​ព្រងើយ​បាន​នឹង​ត្រូវ​ដោះស្រាយ។

ដំបូង​ យើង​តែងតែ​មិន​រវល់​នឹង​ការ​រិះគន់​នានា​ទេ ​ព្រោះ​ថា​យើង​គ្មាន​ពេល​ផ្គាប់  ។ នៅ​ពេល​អ្នក​ខ្លះ ចាប់ផ្ដើម​អាជីវកម្ម​ដំបូង​មាន​ការ​រិះគន់​ពី​អ្នក​ខាងក្រៅ​ដែល​ចង់​ឲ្យ​ដកថយ ឬ​ខកចិត្ត​រារែក​មិន​ឆ្ពោះ​ចំ​គោលដៅ។

ការ​ពិត​មនុស្ស​ចូលចិត្ត​រិះគន់​ព្រោះ​គេ​ដឹង​ថា​អាច​នៅ​ក្នុង​ខួរក្បាល​យើង​រំខាន​យើង​មិន​ឲ្យ​ជោគជ័យ។  ឧទាហរណ៍ ប៊ីលហ្គេត​បាន​សរសេរ​ថា  «ក្នុង​រយៈ​ពេល ៩ ខែ​អត្ថបទ​សម្ភាសន៍​ខ្ញុំ​ត្រូវ​បាន​អាន​ដោយ​មនុស្ស​ជាង ១,២ លាន​នាក់ ដែល​ក្នុង​ចំណោម​នោះ​ប្រមាណ ៩៨% បាន​បន្ត​អាន​ច្រើន​ដង​និង​ប្ដេជ្ញា​អនុវត្ត​តាម តាម​រយៈ​ការ​ថត​ទុក ក្នុង​នោះ​ក៏​មាន​ប្រហែល ០,០០០៨% បាន​ផ្ញើ​មក​នូវ​អ៊ីមែល​ដែល​វាយប្រហារ ស្អប់ខ្ពើម។ ទោះបី​ជា​ភាគច្រើន​នៃ​អ្នក​អាន​មាន​ភាព​វិជ្ជមាន​អំពី​ការងារ​របស់​ខ្ញុំ​ក៏​ដោយ ​ក៏​ការ​រិះគន់​នៅ​តែ​ខំ​យ៉ាង​ខ្លាំង​ និង​ធ្ងន់ធ្ងរ​ចេញ​ពី​មនុស្ស​មួយ​ក្រុម​តូច។»។

ជាក់ស្ដែង​ទំនោរ​ក្នុង​ការ​រិះគន់​អវិជ្ជមាន គឺ​ជា​រឿង​ធម្មតា​កើត​មាន​សម្រាប់​តែ​មនុស្ស​ដែល​ល្បី​ខ្លាំង​ហើយ​ភាគច្រើន អ្នកមាន​អាជីព​ស្រដៀង​គ្នា។

យោង​ទៅ​តាម​លោក Roy Baumeister និង​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​រដ្ឋផ្លរីដា គឺ​មនុស្ស​មានគំនិត​អវិជ្ជមាន ​ច្រើនតែ​រើស​យក​ស្អប់​ជាជាង​ដើរ​តាម​គំរូ​នៃ​បុគ្គល​ជោគជ័យ​ណា​ក្ដី​ដែល​មាន​​អាជីព​ដូច​ខ្លួន​ហើយ​ធ្វើ​បាន​ល្អ​ជាង​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ឯកសារ​ស្រាវជ្រាវ​មួយ​ដែល​មាន​ចំណងជើង​ថា“ ស្អប់​ព្រោះ​តូច​ចិត្ត ” លោក Baumeister បាន​សង្ខេប​ពី​ការ​សិក្សា​មួយ​លើ​មនុស្ស​២ពាន់នាក់ ដែល​បង្ហាញ​ថា យើង​ទំនង​ជា​ចងចាំ​នូវ​ការ​រិះគន់​អវិជ្ជមាន​ជា​ជាង​ការ​សរសើរ។ បណ្ឌិត​Baumeister ក៏​បាន​រក​ឃើញ​ដែរ​ថា សូម្បី​តែ​មនុស្ស​ដែល​មើល​ពី​ក្រៅ​ទៅ​សប្បាយ​រីករាយ និង​រាក់ទាក់ ក៏​មាន​ទំនោរ​ខឹង​ស្អប់​ដោយ​អវិជ្ជមាន​លើ​អ្នក​ដែល​មាន​វិជ្ជាជីវៈ​ដូច​ខ្លួន​ដែរ ​ប្រសិន​គេ​ជោគជ័យ​មុន​ហើយ​ខ្លួន​គ្មាន​សង្ឃឹម​តាម​បាន៕

ប្រែសម្រួល៖ សុភា

ប្រភព ៖ LiveYourlife

ចុចអាន៖ក្មេងប្រុសអច្ឆរិយៈ អាយុ​ ៨ ឆ្នាំអាចនិយាយបាន៩ភាសា និងចេះនិពន្ធ​ចម្រៀង​ទៀត

ចុចអាន៖កំពូលអាថ៌កំបាំង៥យ៉ាង នៃ​ជីវិត​ឯកជន​ព្រះមហាក្សត្រ​ថៃ VAJIRALONGKORN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម