បច្ចេកវិទ្យា
មកដឹងទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបច្ចេកវិទ្យាដ៏មានបំផុតទាំង ៤ របស់ ចិន
មហាសេដ្ឋីបច្ចេកវិទ្យាកំពូលទាំង ៤ របស់ប្រទេសចិន ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១៦៥ពាន់លានដុល្លារ បានធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេក្លាយជាអ្នកដឹកនាំពិភពលោកនៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ប្រព័ន្ធផ្សព្វផ្សាយសង្គម និងហ្គេមអនឡាញ នេះបើយោងតាមទស្សនាវដ្តីចិន New Fortune បានចេញផ្សាយកាលពីកន្លងទៅនេះ ។
លោក Colin Huang ស្ថាបនិក PDD Holdings

លោក Huang មានអាយុ ៤៤ ឆ្នាំ គឺជាអ្នកមានបំផុតនៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសចិនជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៤២៥ ពាន់លានយន់ (៥៩ ពាន់លានដុល្លារ) ។
គាត់គឺជាម្ចាស់ភាគហ៊ុនធំនៃ PDD Holdings ដែលជាក្រុមហ៊ុនអេឡិចត្រូនិកយក្សដែលដំណើរការវេទិកាទិញទំនិញ Pinduoduo ។ គាត់មានអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ហើយធ្លាប់ធ្វើការឲ្យ Microsoft និង Google នៅសហរដ្ឋអាមេរិក។
លោក Zhang Yiming ស្ថាបនិក ByteDance

លោក Zhang Yiming អាយុ ៤១ ឆ្នាំ បានជាប់ចំណាត់ថ្នាក់លេខ ២ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៤៧ ពាន់លានដុល្លារ។ ByteDance ដែលលោក Zhang កាន់កាប់ភាគហ៊ុន ២១% ដំណើរការប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានអ្នកប្រើប្រាស់ច្រើនជាងមួយពាន់លាននាក់នៅទូទាំងពិភពលោក។លោក Zhang បានចាប់ផ្តើមក្រុមហ៊ុននេះក្នុងឆ្នាំ ២០១២ ក្រោយមក លោកបានលាឈប់ពីតំណែងជាប្រធាននៅឆ្នាំ២០២១។
Ma Huateng ស្ថាបនិកក្រុមហ៊ុន Tencent Holdings

បុរសរូបនេះមាន អាយុ ៥៣ ឆ្នាំ មានទ្រព្យសម្បត្តិ ២៩ ពាន់លានដុល្លារ។ លោកគឺជាប្រធានក្រុមហ៊ុន Tencent Holdings ដែលដំណើរការកម្មវិធីផ្ញើសារ WeChat ជាមួយនឹងអ្នកប្រើប្រាស់ ១.៣ ពាន់លាននាក់។
Tencent គឺជាអ្នកលក់វីដេអូហ្គេមដ៏ធំបំផុតរបស់ពិភពលោក។ វាក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនវីដេអូហ្គេមរបស់សហរដ្ឋអាមេរិក Epic Games និងក្រុមហ៊ុនផលិតរថយន្ត Tesla ផងដែរ។
Jack Ma សហស្ថាបនិក Alibaba Group Holding

លោក Jack Ma បច្ចុប្បន្នមានវ័យ ៦០ ឆ្នាំ បានបញ្ចប់បញ្ជីជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ២៨.៥ ពាន់លានដុល្លារ។
ក្រុមហ៊ុន Alibaba ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ឥឡូវនេះគឺជាអាជីវកម្មអេឡិចត្រូនិកធំបំផុតមួយរបស់ពិភពលោក។ ប៉ុន្តែលោកបានលាលែងពីតំណែងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១៩ ។
គិតមកដល់ពេលនេះ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីបានឈានដល់កម្រិតកំពូល ៤៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ នេះបើយោងតាមទស្សនាវដ្តី Forbes បានគូសបញ្ចាក់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រឹមពាក់កណ្ដាលឆ្នាំ ស្ដេច ៥ អង្គ មានរាជសម្បតិ្តច្រើនអនេក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ