Connect with us

KPT+

លក្ខណៈវិនិច្ឆ័យ ៥ ដែលធ្វើឱ្យកាហ្វេ Gloria Jean’s នៅឈរជាកាហ្វេលំដាប់ស្តង់ដា

បានផុស

នៅ

យោងតាម franchising.com ដែលទើបនឹងចេញផ្សាយ  ប្រេន កាហ្វេ Gloria Jean’s របស់សហរដ្ឋ​អាមេរិក​ ជាប់ចំណាត់ថ្នាក់ ជាម៉ាកហាងកាហ្វេកំពូលទាំងបីនៅក្នុងលោក ផ្អែកលើ​វិធីបម្រើ​សេវាកម្មដ៏ល្បីដែល​អតិថិជនទទួលស្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ កាសែត Newsweek កាលពី​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ​ក៏បានលើកឡើងដែរថា Gloria Jean’s Coffees បាន​ផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ប្រមាណ ៤០ ឆ្នាំមកហើយនេះ ត្រូវបានគេ​ឱ្យ​ចំណាត់ថ្នាក់កំពូល ដោយការស្ទង់មតិលើ​អតិថិជនដឹកនាំដោយក្រុមស្រាវជ្រាវរបស់កាសែត Newsweek ។

ការស្ទាបស្ទង់នេះ ធ្វើឡើងលើ អតិថិជនជាង ២ ម៉ឺននាក់នៅសហរដ្ឋអាមេរិក ដោយស្នើសុំឱ្យចូលរួមវាយតម្លៃម៉ាកកាហ្វេ Gloria Jean’s Coffees ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ៥ រួមមាន ១. គុណភាពនៃការទំនាក់ទំនង ២. រសជាតិ ៣. បច្ចេកទេស ៤. កម្រិត​សេវាកម្ម​ ៥. ភាពងាយស្រួល។

លោក Sam Ferreira ប្រធានក្រុមហ៊ុន Gloria Jean’s Coffees មានប្រសាសន៍ថា Gloria Jean’s រីករាយណាស់ដែលបានជាប់ឈ្មោះក្នុងចំណោមហាងកាហ្វេកំពូល ៗ ទាំងបីសម្រាប់ភាពល្អឥតខ្ចោះក្នុងសង្វាក់​សេវាកម្មជូនអតិថិជន។

ដោយមានហាង​ប្រមាណ ​៥៨​ នៅទូទាំងអាមេរិក Gloria Jean’s Coffees កំណត់យកតែកាហ្វេសុទ្ធ​ពីធម្មជាតិ  ១០០% ដោយ​ប្រមូល​ពីបណ្តា​ចម្ការកម្រនានានៅពាសពេញពិភពលោក ហើយ​គ្រាប់កាហ្វេគឺទិញមកឆៅទំាងអស់ ទើប​ដុតផ្ទាល់ដៃអ្នកជំនាញ នៅទីស្នាក់ការកណ្តាល Gloria Jean’s Coffees រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង។

ម៉ាក​សញ្ញា​នេះ​កំពុងផ្តល់សិទ្ធិក្នុងការ​លក់បន្តជាង ១០០០ កន្លែងលើ ៣៩ ប្រទេស​ក្នុងនោះមានជាង ៤៦០ ហាង​មានទីតាំង​នៅប្រទេស​អូស្រ្តាលី។ កម្ពុជា​យើង​ក៏មាន​ប៉ុន្មានសាខាដែរ។

ហាងកាហ្វេ Gloria Jean’s ដំបូង​គេ​បង្អស់ បានត្រូវបង្កើតឡើងនៅឡុងហ្គ្រោន រដ្ឋអ៊ីលីណីយ នាឆ្នាំ ១៩៧៩ ដោយប្រើ​ឈ្មោះ Gloria Jean Kvetko ៕

ប្រែសម្រួល៖ សាយ ពេជ្រ

ចុចអាន៖ ៨ យ៉ាងត្រូវគិតមុនសម្រេច​ចិត្ត​បើកហាងកាហ្វេ

ចុចអាន៖ វីរបុរស​របស់ STARBUCKS ៖ «មានជំនឿ១០០ភាគរយសិន សឹម​ចាប់ផ្ដើម​អាជីវកម្ម»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម