Connect with us

KPT+

រស់នៅជាមួយគំនុំគុំគួននាំមកនូវអន្តរាយមិនថា ការរកស៊ីឬសង្គមគ្រួសារ

បានផុស

នៅ

គំនិតគុំគួនជាគំនិតបែបអវិជ្ជមាន រារាំងជីវិតមិនឲ្យជួបភាពរីកចម្រើន ធ្វើឲ្យខ្លួនក្លាយជាមនុស្សមើលពិភពលោកក្នុងចំណុចអាក្រក់ក្លាយជាទម្លាប់ដោយមិនដឹងខ្លួន និងញ៉ាំងឲ្យទង្វើ ពាក្យសម្ដី ឥរិយាបថសម្ដែងចេញមកបែបច្រង៉េងច្រង៉ាងគួរឲ្យស្អប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគិតពីគំនុំព្យាបាទអ្នកដ៏ទៃ គឺជាការគិតបែបបំផ្លាញខ្លួនឯង និងបង្ហាញយ៉ាងច្បាស់ពីគំនិតយកតែពីឈ្នះដែលខ្លួនឯងមាន ឲ្យបាននូវរឿងដែលឥតខ្លឹមសារ ឬគ្មានប្រយោជន៍អ្វីសោះ កាន់តែគិតរឹងរឹតតែធ្វើឲ្យជីវិតត្រដាបត្រដួស ព្រោះតែរឿងមិនល្អ និងសាងសត្រូវដោយមិនដឹងខ្លួន។

វិធីកែគឺត្រូវចេះឲ្យអភ័យ ឈប់គិតរឿងឥតបានការ ធ្វើចិត្តឲ្យស្រស់ស្រាយជានិច្ច គប្បីនិយាយ និងគិតពីរឿងដែលរីកចម្រើន និងមានប្រយោជន៍ យកចិត្តគេឬជីវិតគេមកដាក់ចិត្តយើង។

ប្រសិនបើទៅរួច គួរគប្បីរំសាយចេញខ្លះ សាកល្បងអង្គុយចុះហើយបិទភ្នែក ហ្វឹកហាត់កំចាត់ភាពតប់ប្រមល់ ដោយវិធីដកដង្ហើមជ្រៅៗ ២ ទៅ ៣ ដង នេះជាការហ្វឹកហាត់សមាធិ និងជាវិធីសាស្រ្តរំសាយអារម្មណ៍ដ៏ល្អជាទីបំផុត និងមិនធ្វើឲ្យមនុស្សមានគំនុំព្យាបាទ។ នេះក៏ព្រោះថា មានសតិពេលណានឹងធ្វើឲ្យគិតបានល្អ ធ្វើល្អមិនគិតរឿងគំនុំព្យាបាទ ។

ប្រសិនបើពុំអាចកែបាន បណ្តោយឲ្យក្លាយទៅជាទម្លាប់ ប្រាកដណាស់ថា ជីវិតមួយនេះមានតែភាពចម្រើនខាងផ្លូវអាក្រក់ និងពុំមានសេចក្តីសុខឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ healthline

ចុចអាន៖ ព្រមាន! មាន៦ចំណុចនេះ អាជីវកម្ម​ខ្នាត​តូច​ងាយ​បរាជ័យ​ណាស់

ចុចអាន៖ កុំកសាងជញ្ជាំងក្នុងបេះដូង រារាំងខ្លួនឯងពីពិភពលោកនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៩ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៩ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

Sokha Hotels

ព័ត៌មានពេញនិយម