KPT+
បើមិនចង់នាំទុក្ខដាក់ខ្លួនមិនគួរធ្វើរឿង ៧ យ៉ាងនៅលើ facebook ទេ
Facebook មានទាំងគុណសម្បត្តិនិងគុណវិបត្តិ។ វាធ្វើឲ្យទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ និងអ្នកដទៃបានប្រសើរឡើង។ បើទោះបី Facebook ប្រើសម្រាប់ទំនាក់ទំនងសង្គមក៏ដោយ តែនៅតែមានគ្រោះថ្នាក់បើអ្នកប្រើមិនបានត្រឹមត្រូវ។
ទាំងនេះជារឿង ៧ យ៉ាងដែលយើងមិនគួរធ្វើនៅពេលលេងបណ្ដាញសង្គម Facebook ទេ៖
១. ការរាប់អានមិត្តភ័ក្ដិ
ការពិត ប្រើ Facebook ដើម្បីទំនាក់ទំនងជាមួយមនុស្សក្នុងពិភពលោក ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែជាមិត្តនឹងយើងនោះឡើយ។ ចំពោះមនុស្សមិនស្គាល់ និងជនចម្លែក អ្នកមិនគួរចុច add friend ឬទទួលជាមិត្តក្នុងគណនីរបស់យើងទេ។
២. បង្ហាញព័ត៌មានផ្ទាល់ខ្លួនច្រើនពេក
មែនទែនទៅ យើងជាម្ចាស់គណនីខ្លួនឯង ដូចនេះយើងមានសិទ្ធិធ្វើអ្វី ឬលេងអ្វីតាមចំណូលចិត្ត។ មិនថា យើងមានសិទ្ធិប៉ុណ្ណាទេ តែប្រវត្តិរូបផ្ទាល់ខ្លួន និងព័ត៌មានពាក់ព័ន្ធនឹងគ្រួសារ គឺមិនគួរបង្ហោះច្រើនពេកទេ។ ការប្រកាសព័ត៌មានច្រើនពេក នាំឲ្យមានជនអាក្រក់ឆ្លៀតឱកាសទាញយកប្រយោជន៍ និងបំពានជីវិតឯកជនព្រមទាំងមនុស្សជិតដិតរបស់យើង។
៣. លេងហ្គេមជាមួយរូបភាពនិងប្រវត្តិរូប
គ្រាន់តែលេងហ្គេមដើម្បីកម្សាន្ត យើងមិនចាំបាច់ដាក់រូបភាពនិងប្រវត្តិរូបផ្ទាល់ខ្លួនទេ។ គ្មានមូលហេតុអីដែលត្រូវបង្ហាញតាមរយៈការលេងហ្គេមឡើយ។ ដូចដែលបាននិយាយពីខាងលើ ការប្រកាសព័ត៌មានឯកជនច្រើនប្រឈមនឹងហានិភ័យផ្សេងៗជាមួយជនមិនល្អ។

៤. ចេញមុខចេញមាត់រឿងនយោបាយ
ការពិភាក្សានយោបាយមានសារៈសំខាន់នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យ ប៉ុន្តែ Facebook ប្រហែលជាមិនមែនជាកន្លែងល្អ សម្រាប់ជជែកទេ។ ការបង្ហោះអត្ថបទនយោបាយច្រើនពេកនៅលើ Facebook គឺជាបុព្វហេតុចម្បងនៃការប្រកាន់គ្នា ហើយការប្រកាសបែបនេះមានគ្រោះថ្នាក់ខ្លាំង ជាពិសេសនៅពេលយើងមាននិន្នាការនយោបាយផ្សេងគ្នាជាមួយមិត្តក្នុងបណ្ដាញនេះ។
៥. អនុញ្ញាតឲ្យអ្វីៗចូលមកដោយស្វ័យប្រវត្តិ
នៅលើ Facebook មាន App ផ្សាយពាណិជ្ជកម្ម ឬ App ហ្គេម តែងតែលោតនៅលើ Wall របស់យើង។ ដូចនេះ យើងមិនគួរចុចឲ្យវាចូលក្នុងគណនីរបស់យើងទេ ព្រោះគ្មានប្រយោជន៍អ្វីក្រៅពីបង្កមេរោគក្នុងគណនីឡើយ។ បន្ថែមពីលើនេះ ការដែលឲ្យអ្នកដទៃសរសេរលើ Timeline ដោយសេរី ឬ Tag ស្វ័យប្រវត្តិក៏មិនគួរអនុញ្ញាតដែរ។
៦. ចូលចិត្តចម្លងអ្វីពីគេ
ចូរលេង Facebook តាមរបៀបរបស់យើង ដោយកុំធ្វើតាមគេ ព្រោះឃើញគេមានអ្នកគាំទ្រច្រើន។ ជួនកាលយើងចង់ជួយការងារសប្បុរសធម៌ ឬចង់ធ្វើវីដេអូបង្ហោះ ឬចង់សរសេរអត្ថបទលើកទឹកចិត្ត មិនថាយើងចង់ធ្វើអ្វី សូមធ្វើដោយខ្លួនឯង កុំទម្លាប់ចម្លងតាមគេ។ ទីនេះយើងចង់លើកទឹកចិត្តអ្នកឲ្យរៀនសរសេរ រៀនបង្ហោះអ្វីដែលជាស្នាដៃរបស់យើងផ្ទាល់ជាអ្នកធ្វើ។
៧. ព្យាយាមធ្វើអ្វីឲ្យឥតខ្ចោះ
អ្នកណាៗក៏ចង់ល្អដែរ ប៉ុន្តែកុំសម្ដែង។ ពេលខ្លះអ្នកខាងក្នុងបណ្ដាញសង្គមជាមនុស្សផ្សេង រីឯនៅខាងក្រៅជាមនុស្សផ្សឹង លុះគេស្គាល់ធាតុពិត គេអាចនឹងស្អប់។ គួរធ្វើអ្វីដែលជាខ្លួនយើង កុំព្យាយាម Drama ដើម្បីទាក់ទាញ តែចុងក្រោយមិនមានមិត្ត បែរជាមានសត្រូវវិញ។ ថ្វីត្បិតតែមិត្តនៅលើ Facebook មិនដឹងរឿងពិត ក៏ពុំគួរបោកប្រាស់គេដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ការស្ទង់មតិ ម្ហូបអ៊ីតាលីនៅតែជាប់លេខមួយ ជាអាហារដ៏ឆ្ងាញ់និងពេញនិយមបំផុត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់