Connect with us

KPT+

បើ​មិន​ចង់​នាំ​ទុក្ខ​ដាក់​ខ្លួន​មិន​គួរ​ធ្វើ​រឿង ៧ យ៉ាង​នៅ​លើ facebook ទេ

បានផុស

នៅ

Facebook មាន​ទាំង​គុណ​សម្បត្តិ​និង​គុណវិបត្តិ។ វា​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ គ្រួសារ និង​អ្នកដទៃ​បាន​ប្រសើរ​ឡើង។ បើ​ទោះបី Facebook ប្រើ​សម្រាប់​ទំនាក់ទំនង​សង្គម​ក៏ដោយ តែ​នៅ​តែ​មាន​គ្រោះថ្នាក់​បើ​អ្នក​ប្រើ​មិន​បាន​ត្រឹមត្រូវ។

ទាំងនេះ​ជា​រឿង ៧ យ៉ាង​ដែល​យើង​មិន​គួរ​ធ្វើ​នៅ​ពេល​លេង​បណ្ដាញ​សង្គម Facebook ទេ៖

១. ការ​រាប់​អាន​មិត្តភ័ក្ដិ

ការពិត ប្រើ Facebook ដើម្បី​ទំនាក់ទំនង​ជាមួយ​មនុស្ស​ក្នុង​ពិភពលោក ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធ​តែ​ជា​មិត្ត​នឹង​យើង​នោះ​ឡើយ។ ចំពោះ​មនុស្ស​មិន​ស្គាល់ និង​ជន​ចម្លែក អ្នក​មិន​គួរ​ចុច add friend ឬ​ទទួល​ជា​មិត្ត​ក្នុង​គណនី​របស់​យើង​ទេ។

២. បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ច្រើន​ពេក

មែនទែន​ទៅ យើង​ជា​ម្ចាស់​គណនី​ខ្លួនឯង ដូចនេះ​យើង​មាន​សិទ្ធិ​ធ្វើអ្វី ឬ​លេង​អ្វី​តាម​ចំណូលចិត្ត។ មិន​ថា យើង​មាន​សិទ្ធិ​ប៉ុណ្ណា​ទេ តែ​ប្រវត្តិរូប​ផ្ទាល់ខ្លួន និង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​គ្រួសារ  គឺ​មិន​គួរ​បង្ហោះ​ច្រើន​ពេក​ទេ។ ការ​ប្រកាស​ព័ត៌មាន​ច្រើន​ពេក នាំ​ឲ្យ​មាន​ជន​អាក្រក់​ឆ្លៀត​ឱកាស​ទាញ​យក​ប្រយោជន៍ និង​បំពាន​ជីវិត​ឯកជន​ព្រមទាំង​មនុស្ស​ជិតដិត​របស់​យើង។

៣. លេងហ្គេម​ជាមួយ​រូបភាព​និង​ប្រវត្តិរូប

គ្រាន់​តែ​លេងហ្គេម​ដើម្បី​កម្សាន្ត យើង​មិន​ចាំបាច់​ដាក់​រូបភាព​និង​ប្រវត្តិរូប​ផ្ទាល់ខ្លួន​ទេ។ គ្មាន​មូលហេតុ​អី​ដែល​ត្រូវ​បង្ហាញ​តាម​រយៈ​ការ​លេង​ហ្គេម​ឡើយ។ ដូច​ដែល​បាន​និយាយ​ពី​ខាងលើ ការ​ប្រកាស​ព័ត៌មាន​ឯកជន​ច្រើន​ប្រឈម​នឹង​ហានិភ័យ​ផ្សេងៗ​ជាមួយ​ជន​មិនល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤. ចេញ​មុខ​ចេញ​មាត់​រឿង​នយោបាយ

ការ​ពិភាក្សា​នយោបាយ​មាន​សារៈសំខាន់​នៅ​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ ប៉ុន្តែ Facebook ប្រហែល​ជា​មិនមែន​ជា​កន្លែង​ល្អ ​សម្រាប់​ជជែក​ទេ។ ការ​បង្ហោះ​អត្ថបទ​នយោបាយ​ច្រើន​ពេក​នៅ​លើ Facebook គឺ​ជា​បុព្វហេតុ​ចម្បង​នៃ​ការ​ប្រកាន់​គ្នា ហើយ​ការ​ប្រកាស​បែប​នេះ​មាន​គ្រោះថ្នាក់​ខ្លាំង ជា​ពិសេស​នៅ​ពេល​យើង​មាន​និន្នាការ​នយោបាយ​ផ្សេង​គ្នា​ជាមួយ​មិត្ត​ក្នុង​បណ្ដាញ​នេះ។

៥. អនុញ្ញាត​ឲ្យ​អ្វីៗ​ចូល​មក​ដោយ​ស្វ័យប្រវត្តិ

នៅ​លើ Facebook មាន App ផ្សាយ​ពាណិជ្ជកម្ម ឬ ​App ហ្គេម តែងតែ​លោត​នៅ​លើ  Wall របស់​យើង។ ​ដូចនេះ យើង​មិន​គួរ​ចុច​ឲ្យ​វា​ចូល​ក្នុង​គណនី​របស់​យើង​ទេ ព្រោះ​គ្មាន​ប្រយោជន៍​អ្វី​ក្រៅ​ពី​បង្ក​មេរោគ​ក្នុង​គណនី​ឡើយ។ បន្ថែម​ពី​លើ​នេះ ការ​ដែល​ឲ្យ​អ្នកដទៃ​សរសេរ​លើ Timeline ដោយ​សេរី ឬ Tag ស្វ័យប្រវត្តិ​ក៏​មិន​គួរ​អនុញ្ញាត​ដែរ។

៦. ចូលចិត្ត​ចម្លង​អ្វី​ពី​គេ

ចូរ​លេង Facebook តាម​របៀប​របស់​យើង ដោយ​កុំ​ធ្វើ​តាម​គេ ព្រោះ​ឃើញ​គេ​មាន​អ្នក​គាំទ្រ​ច្រើន។ ជួនកាល​​យើង​ចង់​ជួយ​ការងារ​សប្បុរសធម៌ ឬ​ចង់​ធ្វើ​វីដេអូ​បង្ហោះ ឬ​ចង់​សរសេរ​អត្ថបទ​លើកទឹកចិត្ត មិន​ថា​យើង​ចង់​ធ្វើអ្វី សូម​ធ្វើ​ដោយ​ខ្លួនឯង កុំ​ទម្លាប់​ចម្លង​តាម​គេ។ ទីនេះ​យើង​ចង់​លើកទឹកចិត្ត​អ្នក​ឲ្យ​រៀន​សរសេរ រៀន​បង្ហោះ​អ្វី​ដែល​ជា​ស្នាដៃ​របស់​យើង​ផ្ទាល់​ជា​អ្នក​ធ្វើ។

៧. ព្យាយាម​ធ្វើអ្វី​ឲ្យ​ឥតខ្ចោះ

អ្នក​ណាៗ​ក៏​ចង់​ល្អ​ដែរ ប៉ុន្តែ​កុំ​សម្ដែង។ ពេល​ខ្លះ​អ្នក​ខាង​ក្នុង​បណ្ដាញ​សង្គម​ជា​មនុស្ស​ផ្សេង រី​ឯ​នៅ​ខាងក្រៅ​ជា​មនុស្ស​ផ្សឹង លុះ​គេ​ស្គាល់​ធាតុ​ពិត គេ​អាច​នឹង​ស្អប់។ គួរ​ធ្វើអ្វី​ដែល​ជា​ខ្លួន​យើង កុំ​ព្យាយាម Drama ដើម្បី​ទាក់ទាញ តែ​ចុងក្រោយ​មិន​មាន​មិត្ត បែរ​ជា​មា​ន​សត្រូវ​វិញ។ ថ្វីត្បិត​តែ​មិត្ត​នៅ​លើ Facebook មិន​ដឹង​រឿង​ពិត ក៏​ពុំ​គួរ​បោកប្រាស់​គេ​ដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ការស្ទង់មតិ​ ​ម្ហូប​អ៊ីតាលី​នៅ​តែ​ជាប់​លេខ​មួយ​ ជា​​អាហារ​ដ៏​ឆ្ងាញ់​និង​ពេញ​និយម​បំផុត

ចុចអាន៖បស់របរប៉ុន្មាននេះមិនគួរទុកក្នុងកាបូបលុយឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម