Connect with us

KPT+

ការពារ​អាជីវកម្ម​ក្នុង​កំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ ​ដោយ៦ វិធី​នេះ

បានផុស

នៅ

ដើម្បី​ការពារ​អាជីវកម្ម​និង​និយោជិក​យើង​ក្នុង​ពេល​កំពុង​រង​វិបត្តិ​វីរុស​នេះ ម្ចាស់​អាជីវកម្ម​ត្រូវ​មាន​ឆន្ទៈ​ចាត់វិធានការ​បង្ការ​ការ​ឆ្លង​សិន(ជា​អាទិភាព) បន្ទាប់មក កិច្ចការ​ការពារ​អាជីវកម្ម​មានន័យថា ត្រៀម​សម្រាប់​លទ្ធផល ត្រឹម​មួយ​ទប់ និង​រក្សា​បុគ្គលិក​ឲ្យ​បាន គឺ​ជា​ជោគជ័យ​ធំ​។

សូម​ទាញ​យក​អត្ថប្រយោជន៍​ពី​គន្លឹះ​ទាំង ៦ ខាងក្រោម​នេះ៖

១ ប្រែប្រួល​ផែនការ​ចាស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​មេរោគ​កំពុង​ឆ្លង​រីករាលដាល(១ឆ្នាំទៀត​ ​នៅតែមាន​ព្រោះមិនទាន់មាន​វ៉ាក់សាំង) អាជីវកម្ម​កាន់​តែ​ច្រើន​ឡើង កំពុង​រកមធ្យោបាយ ការពារក្រុមហ៊ុននិងនិយោជិករបស់ពួកគេ។ ការ​ប្រុងប្រយ័ត្ន​ចំបង​ដែល​ម្ចាស់​អាជីវកម្ម​ជាច្រើន​កំពុង​អនុវត្ត​រួមមាន​ការបង្កើតឬកែប្រែផែនការជាបន្ទាន់។  ប្រសិន​យើងមិនដែលមាន​ផែនការគ្រាអាសន្ន ឬសាច់ប្រាក់ទុក មិនត្រឹមតែត្រូវ​ចាត់វិធានការភ្លាមៗ ដោយជួលអ្នកជំនាញមកនិយាយគ្នានោះទេ គឺត្រូវ​គិតអំពី​ការផ្លាស់ប្តូរណាដែលអាចធ្វើឡើងមុនដំបូងគេបង្អស់ ដោយតាមដាន របៀបរស់នៅថ្មីនៃអតិថិជននិងទំហំប្រាក់ដែលគេមាន​សម្រាប់ចាយលើសេវាកម្មរបស់យើង។

២ បង្កើតការងារពីផ្ទះ

នេះជាពេលវេលាដ៏ល្អបំផុតដើម្បីកាត់បន្ថយការចំណាយលើទីតាំង​ទឹកភ្លើង និងដើម្បីការពារនិយោជិកមិនឲ្យចូលក្នុងហានីភ័យ​នៃការឆ្លង។ ការ​សាកល្បងធ្វើការពីផ្ទះប្រហែលជាវាជាគន្លឹះ​ថ្មីនៃ​អាជីវកម្មរបស់យើង​ដែរ។ ខណៈនេះ យើង​មិនអាចមានលទ្ធភាពទិញឧបករណ៍បន្ថែមជំនួយដល់ពួកគេ​ធ្វើការពីផ្ទះ​ទេ  តែ​សូមពិចារណាបង្កើតការងារពីផ្ទះសន្សឹមៗ ព្រោះវាចាំបាច់ និងគ្មានអ្នកណា​ឆ្លើយបានថា គម្លាតសង្គមបញ្ចប់ពេលណាឡើយ។ កែប្រែច្បាប់សម្រាប់ការងារពីចម្ងាយនិង​បណ្តោះអាសន្ននៅក្នុងគោលនយោបាយផ្ទៃក្នុង ដែលជួនកាលអាចកែប្រែពីការឲ្យប្រាក់ខែ​មកជា​ប្រាក់ម៉ោង​ឬ​ប្រាក់ឈ្នួល​តាមទំហំ​លទ្ធផល ឧទាហរណ៍​ឆ្លើយឆ្លង​ជាមួយអតិថិជនបាន១០នាក់ទទួលបាន១០ដុល្លារ។ល។​​ប្រជុំអនឡាញម្តង១០ដុល្លារ។ល។

៣ បើធ្វើការបន្តនៅការិយាល័យ​ត្រូវមាន​ប្រព័ន្ធសម្អាត​ថ្មី

ទឹកសាប៊ូសម្លាប់មេរោគបាន ​អ្នកសម្អាតមាន​សមត្ថភាព ទឹកអាកុល អ្នកស្ទង់កំដៅ ទំាងនេះ​ជាការចំណាយ​ហក់ឡើងថ្មីបើអ្នកនៅតែ​បន្ត​​ឲ្យមានការិយាល័យ។ ណាមួយ​គម្លាតអង្គុយ និងពាក់ម៉ាស​ជាកាតាព្វកិច្ច​បន្ថែម។ គ្រប់យ៉ាង​ត្រូវផ្លាស់ប្តូរ​ហើយ យើងកាន់តែត្រូវការ​របរគ្រប់គ្រងច្បាស់និងម៉ត់ចត់ជាងមុន លើផ្នែកអានម័យ វិន័យ​នៃទំនាក់ទំនង និងបរិយាកាស​អង្គុយធ្វើការឬប្រជុំ។

៤ ទាញយកអត្ថប្រយោជន៍ពីស្ថានការណ៍

វីរុសកូវីដកំពុងធ្វើ ឲ្យមានការលំបាកយ៉ាងខ្លាំងនៅក្នុងពិភពជំនួញនិងសេដ្ឋកិច្ច។ ប៉ុន្តែមិនចាំបាច់ភ័យស្លន់ស្លោទេពីព្រោះការធូរស្បើយក្នុងផ្នែកអាជីវកម្មខ្នាតតូចៗកំពុងដំណើរការរដ្ឋាភិបាលនានា កំពុងប្រញាប់ប្រញាអនុម័តច្បាប់ដើម្បីជួយបន្ធូរ​ដល់អាជីវកម្មខ្នាតតូចនិងបុគ្គលដែលរងផលប៉ះពាល់អវិជ្ជមានដោយវីរុស។ នេះរួមមានប្រាក់កម្ចីគ្រោះមហន្តរាយដែលមានការប្រាក់ទាប ឥណទានពន្ធនិយោជិក ការពន្យាពន្ធលើប្រាក់ចំណូល។ល។

៥ ចាប់ផ្តើម​គិតពី​អនឡាញ

មានឬគ្មានមេរោគកើតឡើង ទីផ្សារ​អនឡាញនៅតែជាអនាគតរបស់គ្រប់គ្នា។ ប្រសិនបើអ្នកជាផ្នែក​អាហារ ការវេច្ចខ្ចប់ដែលល្អ​អានម័យ និងមានបទដ្ឋាន​នាំមុខគេ នឹងជាឱកាស​ជោគជ័យ។ អ្នកមិនអាចផ្ញើម្ហូបអាហារ​ទៅកាន់ក្រុមអ្នកដឹកជញ្ជូន​ដែលគ្មានអនាម័យ​ទេ។ ការដឹកជញ្ជូន​ងាយស្រួលជាងមុនដោយសារ​ចរាចរអំណោយផល ហើយ​អ្នកគួរឆ្លៀតពេលនេះ​ទាញយកអតិថិជនជាសមាជិក​ដោយ​ហ្វ្រីទិញម្ហូបថែមបាយ​ ទិញ​មួយណាក៏ដឹកហ្វ្រី ទិញ៥ថ្ងៃ ថែម២ថ្ងៃ។ល។

៦ វីដេអូ​ផ្សព្វផ្សាយ

ការផ្សព្វផ្សាយ​នានា​ដួលអស់ហើយ​លើកលែងតែនៅលើអនឡាញ ដែល​តម្រូវឲ្យមាន​វីដេអូមហាខ្លី​តែស្អាត​ខ្លាំង។ បើអ្នកអង្គុយLiveម្ហូបអ្នកនឹងឃើញថាគ្មាន​គេមើលទេ មើលក៏មិនទិញដែរ ប៉ុន្តែ​ប្រសិនបើអ្នកផុសរូបមួយដែលមាន​សិល្បៈ មានតម្លៃត្រឹមត្រូវ​និងមានគេខលមកមិនខាន​។ ពេលនេះ​របៀប​ធ្វើឌីជីថលMarketingរបស់អ្នកត្រូវប្តូរ​ហើយ ត្រូវការអ្នកមាន​ទេពកោសល្យ​និងវិជ្ជាជីវៈពិត ព្រោះជាពេលមួយ​ដែល​គ្រប់គ្នា​ស្អប់អ្នកនិយាយកុហកនិងប្រឆាំងព័ត៌មាន​មិនពិត​។

ប្រែសម្រួល៖Mr Tomorrow 

ចុចអាន៖នាយក​ប្រតិបត្តិ​ភាគច្រើន​ជា​ស្ត្រី​និង​យុវវ័យ​កំពុង​លេច​មុខ​នៅ​ក្នុង​ពិភព​ធុរកិច្ច​កូរ៉េ

ចុចអាន៖គូស​វាស​អនាគត​យើង​បែប​ណា​​ក្នុង​សភាពមិន​ប្រាកដប្រជា​ ​នាសម័យ​កូវីដ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម