KPT+
រកអីទៀត? ទទួលទានក្រូចជាប្រចាំ ផ្ដល់ប្រយោជន៍ហួសស្មានដល់សុខភាព
ផ្លែក្រូចពិតជាមានប្រយោជន៍ដ៏អស្ចារ្យណាស់។ សំខាន់បំផុតវាល្អសម្រាប់សុខភាព។ ផ្លែក្រូចជាអាហារងាយស្រួលរក ហើយក៏អាចប្រើជាអាហារសម្រន់ដ៏ល្អផងដែរ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យ ៥ យ៉ាងនៃការទទួលទានក្រូចជាប្រចាំ។
១. ជួយសុខភាពភ្នែក

ផ្លែក្រូចជាអាហារូបត្ថម្ភដែលសម្បូរដោយវីតាមីន C ខ្ពស់។ វីតាមីន C នៅក្នុងផ្លែក្រូចមានប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាពភ្នែក។ វីតាមីននេះជួយឱ្យមើលឃើញច្បាស់ដោយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ ជួយសម្រួលសរសៃឈាមឲ្យមានសុខភាពល្អ និងបន្ថយការចុះខ្សោយនៃភ្នែកនៅពេលមានវ័យចាស់។
ផ្លែក្រូចក៏មានសារធាតុ Beta-carotene ខ្ពស់ដែលជាសមាសធាតុផ្សំសម្រាប់រាងកាយប្រើដើម្បីបង្កើតវីតាមីន A ដែលជួយឱ្យយើងមើលឃើញក្នុងស្ថានភាពមានពន្លឺតិច។ កង្វះវីតាមីន A គឺជាមូលហេតុទី ១ នៃភាពពិការភ្នែករបស់កុមារ។ ជារៀងរាល់ឆ្នាំមានកុមារប្រមាណ ២៥០.០០០-៥០០,០០០ នាក់បានពិការភ្នែកដោយសារកង្វះវីតាមីននេះ។
២. កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល

ការប្រើប្រាស់សារជាតិ flavanones ដែលជាសមាសធាតុផ្សំមាននៅក្នុងផ្លែក្រូចនិងក្រូចថ្លុង ត្រូវបានគេបង្ហាញថា អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងនៅពេលសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅខួរក្បាលក្លាយជាស្ទះ ហើយវាមានប្រហែល ៨៧ % នៃជំងឺដាច់សរសៃឈាមខួរក្បាលទាំងអស់។
ការរកឃើញនេះគឺជាលទ្ធផលនៃការសិក្សាដ៏ធំមួយដែលធ្វើឡើងនៅសាលាវេជ្ជសាស្ត្រ Norwich ដែលបានវិភាគលើការប្រើប្រាស់អាហាររបស់ស្ត្រីជិត ៧ ម៉ឺននាក់ក្នុងរយៈពេល ១៤ ឆ្នាំ។ អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលទទួលទានជាតិ flavanones ក្នុងបរិមាណច្រើនមានការថយចុះហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលតិចជាងស្ត្រីដែលបានទទួលទានជាតិ flavanones ក្នុងបរិមាណតិចបំផុត ១៩ %។ ការសិក្សាថ្មីៗនេះបានរកឃើញថា ជាមធ្យមអ្នកដែលធ្លាប់មានជំងឺដាច់សរសៃឈាមខួរក្បាលគឺដោយសារវីតាមីន C ថយចុះ ចំណែកឯអ្នកដែលមិនមានជំងឺដាច់សរសៃឈាមខួរក្បាលគឺមានកម្រិតវីតាមីននេះធម្មតា។ លើសពីនេះទៀត ផ្លែក្រូចក៏ជួយសម្រួលសរសៃឈាមឲ្យដើរបានល្អផងដែរ។
៣. ជួយប្រយុទ្ធប្រឆាំងជំងឺមហារីក

យោងតាមវិទ្យាស្ថានអាមេរិកដែលធ្វើការស្រាវជ្រាវជំងឺមហារីកបានឱ្យដឹងថា ជាតិសរសៃនៅក្នុងចំណីអាហារ ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ខណៈពេលដែលផ្លែឈើជាទូទៅអាចបន្ថយហានិភ័យនៃជំងឺមហារីកសួត ក្រពះ មាត់ បំពង់ក និងបំពង់អាហារ។
ក្នុងការធ្វើតេស្តនៅមន្ទីរពិសោធន៍ បានរកឃើញថា សមាសធាតុដែលមាននៅក្នុងផ្លែក្រូចមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺមហារីករួមមាន ប្រឆាំងជំងឺមហារីកសួត សុដន់ ក្រពះ ពោះវៀន ស្បែក និងមាត់។
៤. ជួយស្បែកឱ្យមានសុខភាពល្អ

ដោយសារផ្លែក្រូចត្រូវបានផ្ទុកវីតាមីន C វាជួយឱ្យរាងកាយសំយោគខូឡាជែនដែលជាប្រូតេអ៊ីនមានសារៈសំខាន់សម្រាប់ការកសាងស្បែកឱ្យមានសុខភាពល្អ។ សមាសធាតុ Beta-carotene ខ្ពស់របស់ផ្លែក្រូចក៏ជួយដល់ការលូតលាស់របស់កោសិកាស្បែកផងដែរ។
៥. ជួយជួសជុលរាងកាយ

វីតាមីន C នៅក្នុងផ្លែក្រូចមានសារៈសំខាន់សម្រាប់ការលូតលាស់និងជួសជុលជាលិកាពាសពេញរាងកាយ។ យោងតាមសាកលវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland បានឲ្យដឹងថា វីតាមីន C ជួយព្យាបាលរបួស ថែរក្សាឆ្អឹងនិងធ្មេញឲ្យមានសុខភាពល្អ។ វីតាមីន C ក៏ជួយដល់ការផលិតខូឡាជែនដែលត្រូវការដើម្បីបង្កើតឆ្អឹងខ្ចី សរសៃឈាម និងស្បែក។
លើសពីនោះ វាក៏ត្រូវបានគេរកឃើញថា ការទទួលទានវីតាមីន C ជាប្រចាំអាចមានឥទ្ធិពលល្អក្នុងការជាសះស្បើយពីការធ្វើលំហាត់ប្រាណដែលធ្ងន់ធ្ងរ។ ការសិក្សារយៈពេល ២ សប្តាហ៍បានរកឃើញថា អ្នកចូលរួមទទួលទានវីតាមីន C ចំនួន ៤០០ មីលីក្រាមរាល់ថ្ងៃ អាចជួយឲ្យសាច់ដុំរឹងមាំ និងបន្ថយការឈឺសាច់ដុំបន្ទាប់ពីហាត់ប្រាណ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការស្ទង់មតិ ម្ហូបអ៊ីតាលីនៅតែជាប់លេខមួយ ជាអាហារដ៏ឆ្ងាញ់និងពេញនិយមបំផុត

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច