ផ្លែក្រូចជាអាហារូបត្ថម្ភដែលសម្បូរដោយវីតាមីន C ខ្ពស់។ វីតាមីន C នៅក្នុងផ្លែក្រូចមានប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាពភ្នែក។ វីតាមីននេះជួយឱ្យមើលឃើញច្បាស់ដោយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ ជួយសម្រួលសរសៃឈាមឲ្យមានសុខភាពល្អ និងបន្ថយការចុះខ្សោយនៃភ្នែកនៅពេលមានវ័យចាស់។
ផ្លែក្រូចក៏មានសារធាតុ Beta-carotene ខ្ពស់ដែលជាសមាសធាតុផ្សំសម្រាប់រាងកាយប្រើដើម្បីបង្កើតវីតាមីន A ដែលជួយឱ្យយើងមើលឃើញក្នុងស្ថានភាពមានពន្លឺតិច។ កង្វះវីតាមីន A គឺជាមូលហេតុទី ១ នៃភាពពិការភ្នែករបស់កុមារ។ ជារៀងរាល់ឆ្នាំមានកុមារប្រមាណ ២៥០.០០០-៥០០,០០០ នាក់បានពិការភ្នែកដោយសារកង្វះវីតាមីននេះ។
ដោយសារផ្លែក្រូចត្រូវបានផ្ទុកវីតាមីន C វាជួយឱ្យរាងកាយសំយោគខូឡាជែនដែលជាប្រូតេអ៊ីនមានសារៈសំខាន់សម្រាប់ការកសាងស្បែកឱ្យមានសុខភាពល្អ។ សមាសធាតុ Beta-carotene ខ្ពស់របស់ផ្លែក្រូចក៏ជួយដល់ការលូតលាស់របស់កោសិកាស្បែកផងដែរ។
៥. ជួយជួសជុលរាងកាយ
វីតាមីន C នៅក្នុងផ្លែក្រូចមានសារៈសំខាន់សម្រាប់ការលូតលាស់និងជួសជុលជាលិកាពាសពេញរាងកាយ។ យោងតាមសាកលវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland បានឲ្យដឹងថា វីតាមីន C ជួយព្យាបាលរបួស ថែរក្សាឆ្អឹងនិងធ្មេញឲ្យមានសុខភាពល្អ។ វីតាមីន C ក៏ជួយដល់ការផលិតខូឡាជែនដែលត្រូវការដើម្បីបង្កើតឆ្អឹងខ្ចី សរសៃឈាម និងស្បែក។
លើសពីនោះ វាក៏ត្រូវបានគេរកឃើញថា ការទទួលទានវីតាមីន C ជាប្រចាំអាចមានឥទ្ធិពលល្អក្នុងការជាសះស្បើយពីការធ្វើលំហាត់ប្រាណដែលធ្ងន់ធ្ងរ។ ការសិក្សារយៈពេល ២ សប្តាហ៍បានរកឃើញថា អ្នកចូលរួមទទួលទានវីតាមីន C ចំនួន ៤០០ មីលីក្រាមរាល់ថ្ងៃ អាចជួយឲ្យសាច់ដុំរឹងមាំ និងបន្ថយការឈឺសាច់ដុំបន្ទាប់ពីហាត់ប្រាណ៕