Connect with us

KPT+

ល្បិច​សម្ងាត់ប្រើពេលណាត់ជួបនារីម្ចាស់បេះដូងលើកដំបូង

បានផុស

នៅ

១. ជ្រើសរើសទីតាំងឲ្យបានត្រឹមត្រូវ៖ ណាត់គ្នាលើកទីមួយ គួររកកន្លែងស្ងប់ស្ងាត់ល្មម មិនអ៊ូរអរពេកឬស្ងាត់ៗតែ២នាក់នោះទេ។​ ទីតាំងស្ងប់ស្ងាត់បង្កភាពងាយស្រួលដល់ការជជែកគ្នា អាចជាភោជនីយដ្ឋានដោយញ៉ាំអាហារបណ្ដើរ ជជែកគ្នាបណ្ដើររឹតតែល្អ។ បើចង់ចៀសវាងការចំណាយច្រើន អាចណាត់ជួបគ្នាក្នុងហាងកាហ្វេក៏បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២.​ ត្រៀមពាក្យសន្ទនា៖ គ្រាដំបូងនៃការណាត់ជួប ចៀសវាងដាច់ខាតការនិយាយពាក្យអាសអាភាស និយាយច្រើនជ្រុលឥតប្រយោជន៍ឬនិយាយតែឯង និងការលេងសើចហួសហេតុពេក។ ដើម្បីជាទីចាប់អារម្មណ៍នៃការសន្ទនាឲ្យទាក់ទាញ គួរត្រៀមសំណួរឲ្យបានមុនពេលមកជួបគ្នា ដោយសួរពីនេះពីនោះទាក់ទងគ្រួសារឬការងារ និងចែករំលែកនូវរឿងស្រដៀងគ្នានេះជាមួយនាង។

៣. បង្ហាញភាពជាសុភាពបុរស៖​ អ្នកមិនត្រូវគិតរឿងអសីលធម៌ពេលណាត់គ្នាឡើយ។ ត្រូវទប់ចិត្តឲ្យបានថានឹងមិនធ្វើអ្វីផ្ដេសផ្ដាសដែលប៉ះពាល់ដលល់កិត្តិយសនិងអារម្មណ៍របស់នាងនោះទេ។ ត្រូវធ្វើខ្លួនជាសុភាពបុរស ដើម្បីឲ្យនាងទទួលបាននូវអារម្មណ៍កក់ក្ដៅ រួមមានសកម្មភាពទាញកៅអីជូននាង។ល។

៤. ពិ​និត្យ​មើលខ្លួនឯងឲ្យហ្មត់ចត់៖ ស្វែងយល់ពីរបៀបតុបតែងតាមស្ទីលរបស់ខ្លួនដោយភាពជឿជាក់ និងសក្កិសមទៅនឹងបរិយាកាសដែលអ្នកនឹងបង្ហាញរាងកាយ។

៥. ​ប្រយ័ត្នពីភាសាកាយវិការ៖ បង្ហាញកាយវិការឲ្យធម្មជាតិ  ដោយការនិយាយស្ដីឲ្យស៊ីគ្នានឹងទឹកមុខ  ប្រើក្រសែភ្នែក និងញញឹមញញែម។ ក្រៅពីនោះ អ្នកក៏ត្រួវរៀនយល់ពីកាយវិការរបស់នាងផងដែរ​ ថាតើនាងពេញចិត្ត ឬធុញទ្រាន់នឹងការសន្ទនាគ្នាដែរទេ?

៦. បង្ហាញការយកចិត្តទុកដាក់៖ យកចិត្តទុកដាក់ស្ដាប់ដៃគូសន្ទនា ដោយបង្ហាញនូវការចង់ដឹង ចង់ឮ ឬសាកសួរជាសំណួរបន្ថែមនូវអ្វីដែលមិនយល់ ដើម្បីបញ្ចាក់ថា អ្នកឲ្យតម្លៃលើការសន្ទនានេះ។ និយាយរួម ធ្វើល្ងង់ៗខ្លះក៏បាន មិនចាំបាច់ចេះគ្រប់សព្វពេកទេ។

៧. ត្រៀមខ្លួនទទួលនាង៖ សូមកុំរំពឹងថា នារីដែលអ្នកណាត់ជួបជាមនុស្សដែលល្អឥតខ្ចោះ ព្រោះថាមនុស្សម្នាក់ៗមិនមែនសុទ្ធតែគួរឲ្យស្រឡាញ់និងឆ្លាតវៀងវៃទេ។ សូមស្វែងយល់ពីភាពស្រស់ស្អាតដែលមាននៅក្នុងចិត្តគំនិតវិញ ​ ហើយព្រមស្ដាប់ពីបំណងប្រាថ្នាគ្នាទៅវិញទៅមក ដើម្បីឲ្យអ្នកទាំងពីរកាន់តែស្និទ្ធស្នាល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្នេហ៍កម្រិតណាក្តី ក៏​រឿងប៉ុន្មាននេះ គូស្នេហ៍មិននិយាយប្រាប់គ្នា ជារៀងរហូត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សម្ដេចធិបតី ប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ពីការគាំទ្ររបស់រដ្ឋចំពោះវិស័យឯកជននៅកម្ពុជា

ព័ត៌មានជាតិ៩ នាទីutes មុន

សមាជិក ប.ស.ស ធ្លាក់ខ្លួនឈឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ សម្រាកព្យាបាល ៨ ថ្ងៃ ឡើងទៅ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០%

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ហេតុអ្វី Trump ជាប្រធានាធិបតីអាមេរិកទី៤៧ ប៉ុន្តែ JD Vance ជាអនុប្រធានាធិបតីទី៥០ ទៅវិញ?

បច្ចេកវិទ្យា១៧ នាទីutes មុន

ក្រសួងអប់រំ ត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ និងធំបំផុតនៅកម្ពុជានាខែក្រោយ

ព័ត៌មានជាតិ២៥ នាទីutes មុន

អភិបាលខេត្តកំពង់ចាម មានគម្រោងសាងសង់សារមន្ទីរវប្បធម៌ ដើម្បីរក្សាទុកវត្ថុបុរាណ្យ

Sokha Hotels

ព័ត៌មានពេញនិយម