ព័ត៌មានអន្ដរជាតិ
វាំងននខ្មៅនៅពីក្រោយជីវិតស្រីស្នំសម័យបុរាណ ចិន ច្រើនតែងាយឈឺថ្កាត់ និងរស់មិនបានយូរ
តាមរយៈរឿងភាគបុរាណចិនដែលទស្សនិកជនជាច្រើននិយមតាមដានកន្លងមក ប្រាកដជាបានឃើញពីសកម្មភាពរបស់ស្រីស្នំរបស់ស្ដេចមានរាប់រយអ្នក។ អ្វីដែលសំខាន់ ពួកនាងត្រូវឆ្លងកាត់ការជ្រើសរើសនារីស្អាតៗ ទើបអាចឈានជើងទៅកាន់ឋានសួគ៌ និងរស់នៅក្នុងជីវិតដ៏ប្រណីតក្នុងរាជវាំង ហើយជាពិសេសមនុស្សស្រីនាសម័យនោះសង្ឃឹមថា នាងអាចចាប់ភ្នែកពីស្ដេចឬអធិរាជ។
ថ្វីដ្បិតតែ ពួកនាងស់នៅយ៉ាងប្រណិត បរិភោគគ្រឿងសមុទ្រឆ្ងាញ់ៗរាល់ថ្ងៃក៏ដោយ ក៏នៅតែមានស្រីស្នំដែលងាយធ្លាក់ខ្លួនឈឺ ថែមទាំងស្លាប់ទាំងនៅក្មេងទៀតផង។ ដូច្នេះតើអ្វីជាមូលហេតុពិតប្រាកដ? ខាងក្រោមនេះជាមូលហេតុដែលធ្វើឲ្យស្រីស្នំងាយនឹងកើតជំងឺឈឺស្លាប់។

ចិត្តរបស់ពួកនាងតែងតែព្រួយបារម្ភខ្វល់ខ្វាយខ្លាំង
មិនថាមហាក្សត្រិយានី និង ស្រីស្នំភាគច្រើនមិនដែលផ្ទុំលក់មួយវិនាទីណាឡើយ ម្នាក់ៗមានការខ្វល់ចិត្តព្រោះការបម្រើស្ដេចមិនមែនជាការងាយស្រួលឡើយ។ នៅក្នុងរាជវាំងដែលមានស្រីស្អាតៗរាប់ពាន់នាក់ ពួកនាងកម្រឃើញអធិរាជផ្ទាល់ណាស់ ហេតុនេះពួកគេមិនអាចស្មានព្រះទ័យព្រះចៅអធិរាជបានឡើយ។ ស្នំខ្លះមិនបានជួបស្ដេចរយៈពេលមួយខែ ឬមួយឆ្នាំ ធ្វើឲ្យពួកនាងតែងតែមានគំនិតអវិជ្ជមានក្នុងចិត្ត មិនដឹងថាខ្លួនបានធ្វើខុសខ្លះឬក៏អត់ ហើយអធិរាជក៏មិនយកចិត្តទុកដាក់ចំពោះពួកនាងដូចគ្នាដែរ។
លើសពីនេះ នៅពេលហៅឈ្មោះទៅបម្រើស្ដេចភ្លាម ម្នាក់ៗតែងមានអារម្មណ៍មិនស្ងប់ ខ្វល់ខ្វាយនឹងកាយវិការ សកម្មភាព ពាក្យសម្ដី បើនៅតែបន្តយូរទៅ ប្រាកដជាធ្វើឲ្យខូចចិត្តដល់ខ្លួននាំឲ្យកើតជំងឺជាមិនខាន។
ត្រូវប្រយ័ត្នចំពោះអ្នកជុំវិញខ្លួនជានិច្ច កុំបរិភោគ ឬគេងបានស្រួលចិត្ត
ក្នុងប្រវត្តិសាស្ត្រចិន ស្នំជាច្រើនបានប្រើល្បិចដ៏ឃោរឃៅដើម្បីទទួលបានការលើកតម្កើងនិងការពេញចិត្តពីស្ដេច។ ការឈរនៅក្នុងទីតាំងខ្ពស់មានន័យថា ដៃរបស់នាងប្រឡាក់ដោយឈាមរបស់មនុស្សរាប់មិនអស់ និងប្រព្រឹត្តឧក្រិដ្ឋកម្មមិនចេះចប់។ ដូច្នេះហើយ ប្រសិនបើចិត្តរបស់ស្រីស្នំទាំងនោះតែងតែមិនស្ងប់ ឬងងុយគេង ហើយរាងកាយមិនមានសុវត្ថិភាព តើធ្វើដូចម្តេចទើបអ្នកបានសុខ និងគេងលក់ស្រួលទៅ?
មិនត្រឹមតែពួកស្រីស្នំប៉ុណ្ណោះដែលខំប្រឹងរាល់ថ្ងៃដើម្បីទទួលបានការពេញចិត្ត និងបម្រើអធិរាជឲ្យបានល្អបំផុតនោះទេ ពួកគេក៏ព្រួយបារម្ភអំពីការច្រណែនរបស់ស្នំដទៃដែលធ្វើបាបពួកគេ។ បើគេមានសំណាងទទួលបានការអនុគ្រោះពីអធិរាជ ហើយមានគភ៌ក្នុងឆ្នាំនាគ នោះក៏ត្រូវខ្វល់ខ្វាយពីអ្នកដទៃខ្លាចលួចមកធ្វើបាបកូនដែរ។ ចំណែកឯស្នំដែលមិនមានកូន ក៏ចំណាយពេលពេញមួយថ្ងៃគិតរកវិធីធ្វើឲ្យស្ដេចសព្វព្រះរាជហឫទ័យ ហើយក្នុងចិត្តតែងតែបារម្ភពីការប្រៀបធៀបខ្លួនទៅនឹងអ្នកដទៃជានិច្ច។
ទម្លាប់បរិភោគ
នៅក្នុងព្រះរាជវាំង របបអាហាររបស់អធិរាជ មហាក្សត្រិយានី និងព្រះមហេសី តែងតែមានលក្ខណៈពិសេស។ អាស្រ័យហេតុនេះ អាហារ៣ពេលក្នុងមួយថ្ងៃត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ដោយផ្ទះបាយរាជវាំង។ ទោះជាយ៉ាងណាក៏ដោយ អាហារសមុទ្រដែលឆ្ងាញ់ពិសា និងមានជីវជាតិទាំងនេះ ក៏អាចផ្ទុកហានិភ័យជាច្រើន។
ជាពិសេស ដើម្បីបន្តរសជាតិឆ្ងាញ់នៃចានដែលផ្តល់ជូនអធិរាជ គ្រឿងផ្សំជាច្រើនត្រូវឆ្លងកាត់ដំណើរការកែច្នៃដ៏ស្មុគស្មាញបំផុត។ ជាឧទាហរណ៍ មេចុងភៅត្រូវដាក់គ្រឿងផ្សំ និងស្ងោរក្នុងរយៈពេលយូរ។ នេះមិនត្រឹមតែធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមក្នុងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចផលិតសារធាតុដែលបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ ។
ក្រៅពីនេះ ស្ត្រីនាសម័យបុរាណតែងតែបំពានលើប្រភេទអាហារបំប៉នជាច្រើនប្រភេទ ដើម្បីរក្សារូបរាងក្មេងជាងវ័យរបស់ពួកគេ។ ទោះបីជាថ្នាំគ្រាប់ទាំងនេះអាចបង្កើនកម្លាំងរាងកាយក្នុងរយៈពេលខ្លីក៏ដោយ ការប្រើប្រាស់រយៈពេលវែងអាចបណ្តាលឲ្យសុខភាពចុះខ្សោយបន្តិចម្ដងៗ។
ដោយសារតែការបង្កាត់ពូជ
នៅសម័យបុរាណ ដើម្បីរក្សាអំណាច និងការពារពូជពង្សរាជវង្សដ៏ថ្លៃថ្នូ អធិរាជជាច្រើនបានអភិសេកជាមួយនារីដ៏ស្រស់ស្អាតដែលមកទាក់ទងនឹងស្ដេច ហើយទ្រង់ក៏មិនដឹងពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃទំនាក់ទំនងឈាមជិតស្និទ្ធដែរ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវវិទ្យាសាស្ត្របច្ចុប្បន្ន អាពាហ៍ពិពាហ៍រវាងសាច់ញាតិជិតស្និទ្ធនឹងបង្កឲ្យមានគ្រោះថ្នាក់ខ្លាំង ដូចជាបុត្ររបស់ពួកទ្រង់ងាយនឹងកើតជំងឺហ្សែន និងពិការភាពពីកំណើត។ ជាការពិតណាស់ ជំងឺហ្សែនដែលបណ្តាលមកពីការបង្កាត់ពូជ អាចជាមូលហេតុនៃអាយុខ្លី នៃអធិរាជបុរាណ។ ជាពិសេសទាក់ទិននឹងជីវិតស្រីស្នំដែលមានសុខភាពចុះខ្សោយទាំងវ័យក្មេង រហូតឈឺធ្ងន់ធ្ងរដោយគ្មានឱសថទិព្វណាអាចព្យាបាលបានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ