Connect with us

KPT+

យុវវ័យ​ណា​ប្រកាន់​បាន៣ យ៉ាង​នេះ​នឹង​ទទួល​ជោគជ័យ​ក្នុង​ជីវិត

បានផុស

នៅ

ការ​ពេញវ័យ​ភាគច្រើន​មាន​សេរីភាព​ក្នុង​ការ​សម្រេចចិត្ត​លើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​និង​ចង់​បាន ​ប៉ុន្តែ​នេះ​ក៏​ជា​វ័យ​ដែល​ងាយ​រងគ្រោះ​និង​សម្រេចចិត្ត​ខុស​ជា​ញឹកញាប់។

យុវវ័យ​ឈ្លាសវៃ ពូកែ និង​អាច​ក្លាយ​ជា​បុគ្គល​ឆ្នើម​ទៅ​ថ្ងៃ​អនាគត​តែងតែ​ដឹង​ពី​វិធី​ជួយ​ខ្លួនឯង​ឲ្យ​ទៅ​មុខ​ដោយ​ការ​បង្កើត​វិន័យ។

ថ្ងៃនេះ KPT Plus សូម​លើក​បង្ហាញ​វិន័យ​ល្អ ៣ យ៉ាង​របស់​យុវវ័យ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អនាគត​ភ្លឺស្វាង​ក្នុង​ជីវិត៖

១. ខិតខំ​សិក្សា​ទាំង​ក្នុង​និង​ក្រៅ​សាលា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ពិតកា​សិក្សា​ក្នុងពិភពលោកមិនមែនបញ្ចប់តែត្រឹមថ្នាក់រៀននោះឡើយ។ មនុស្ស​ដែល​ទទួល​បាន​ភាព​ជោគជ័យ​គឺ​ជា​បុគ្គល​ដែល​រៀន​ជា​រៀងរាល់​ថ្ងៃ​តាម​រយៈ​ការ​អាន​សៀវភៅ​ល្អៗ ឬ​ចូល​រៀន​ក្នុង​វគ្គសិក្សា​ខ្លី​ជា​ដើម។ យុវវ័យ​ទម្លាប់​ល្អ​តែងតែ​ស្វះស្វែង​ក្រេប​យក​ចំណេះដឹង​តាម​ដែល​អាច​ធ្វើ​បាន ស្រប​ពេល​ដែល​មនុស្ស​ជា​ច្រើន​ឈប់​បន្ត​ការ​រៀន​សូត្រ​បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់​ថ្នាក់​សិក្សា​នៅ​ក្នុង​សាលា។ នោះ​គឺ​ជា​កំហុស​ដ៏​ធំ​មួយ​ដែល​ជា​ហេតុ​មិន​អាច​ធ្វើ​ឲ្យ​យុវវ័យ​មួយ​ចំនួន​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ឡើយ។ រីឯ​យុវវ័យ​ឆ្លាត​គេ​ដឹង​ជានិច្ច​ថា សាលា​មិន​បាន​បង្រៀន​រឿង​ជាច្រើន​ដែល​ទាក់ទង​ទៅ​នឹង​ជីវិត​ពិត​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​នោះ​ទេ ដូច្នេះ​គេ​សង្វាត​រៀន​សូត្រ​គ្រប់​ទីកន្លែង។

២. ពូកែ​សន្សំសំចៃ

មនុស្ស​ដែល​ស្ថិតនៅ​ក្នុង​យុវវ័យ​ភាព​ឬ​វ័យ​ជំទង់ តែងតែ​ចូលចិត្ត​សប្បាយ​ច្រើន។ ពួកគេ​មួយ​ចំនួន​ចង់​មាន​អ្វី​គ្រប់យ៉ាង ឬ​ចង់​ក្លាយ​ខ្លួន​ដូចជា​អ្នក​កូន​អ្នក​មាន​ខ្លះ ហើយ​ទិញ​នូវ​សម្ភារៈ​និយម​ទាំងឡាយ​ដែល​បន្ថែម​ភាព​ហ៊ឺហា​ក្នុង​ជីវិត។ ផ្ទុយ​ពី​ខំ​រក​ភាព​សប្បាយ​រីករាយ​ក្នុង​វ័យ​នេះ យុវជន​យុវតី​វៃ​ឆ្លាត​បែរ​ជា​មិន​ហក់លោត មិន​ខំ​តោង​ភាព​ហ៊ឺហា មិន​ចាយ​វាយ​ខ្ជះខ្ជាយ​ឡើយ ព្រោះ​តែ​គេ​តែង​គិត​ពី​បញ្ហា​ហិរញ្ញវត្ថុ​ជានិច្ច។ មិនថា​គេ​ជា​កូន​អ្នក​ទ្រព្យ​ឬ​អត់​ទេ ពួកគេ​គិតគូរ​សន្សំ​លុយ និង​ការ​បង្កើន​ទ្រព្យ​ដោយ​វិធី​ផ្សេងៗ។ ម្យ៉ាងទៀត​សោត គេ​ចេះ​ពិចារណា​លើ​ការ​វិនិយោគ​ថែម​ទៀត​ផង។

. មិន​ងាយ​បោះបង់

នៅ​ពេលដែលជួប​ប្រទះ​ជាមួយ​នឹង​ការងារ​លំបាក ពួកគេ​មិន​ងាយ​បោះបង់​ចោល​ហើយ​បែរ​ទៅ​ធ្វើ​រឿង​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​ងាយស្រួល​នោះ​ឡើយ។ ។ ពួកគេ​មិន​ទម្លាប់​បោះបង់ ហើយ​តែងតែ​មាន​ភាព​អត់ធ្មត់​ខ្ពស់ និង​មិន​ព្រម​ចុះចាញ់​ចំពោះ​បញ្ហា​ឬ​ការងារ​ដែល​លំបាក​ជា​ដាច់ខាត។  ដូច្នេះ​ពួកគេ​មាន​ភាព​រឹងមាំ និង​ហ៊ាន​ប្រឈម​មុខ​ជាមួយ​រឿង​លំបាក​គ្រប់យ៉ាង​ក្នុង​ជីវិត។ បន្ថែម​ពី​លើ​នេះ​ទៀត​ពួកគេ​តស៊ូ តតាំង ហើយ​តែង​ប្រាប់​ខ្លួនឯង​ឲ្យ​ក្លាហាន​ជានិច្ច បើ​ទោះ​បី​ជា​ត្រូវ​ប្រឈមមុខ​ចំពោះ​បញ្ហា​ឬ​ការងារ​ស្មុគស្មាញ​យ៉ាងណា​ក៏​ដោយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ ef.com

ចុចអាន៖៧ យ៉ាង​នេះ​អ្នក​ដែល​មាន​យុវតី​វ័យ២០ ឆ្នាំ​ក្នុង​បន្ទុក​គួរ​យល់​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម