KPT+
វិធីកម្ចាត់មូសចេញពីក្នុងផ្ទះ ដោយប្រើវិធីធម្មជាតិងាយៗ
មូសគឺជាសត្វល្អិតមួយដែលរំខាននិងបង្កជារោគផ្សេងៗលើកុមារនិងមនុស្សចាស់។ ណាមួយអាកាសធាតុប្រែម្រួលមិនទៀងទាត់ ជាឱកាសមួយដែលមូសតាំងជម្រកនៅក្បែរៗផ្ទះយើងបានដែរ។
ខាងក្រោមនេះជាវិធីកម្ចាត់មូសឲ្យចេញឆ្ងាយពីក្នុងផ្ទះ តាមគន្លឹះទាំងនេះ៖
១. បង្កើតទឹកខ្ទឹមសបាញ់
តើយើងមានដឹងទេថាខ្ទឹមសមានលក្ខណៈសម្បត្តិច្រើនយ៉ាង ក្នុងការកម្ចាត់សត្វល្អិត ជាពិសេសគឺពពួកមូស។ យើងក៏អាចអាចយកខ្ទឹមសពីរបីខ្ទឹម បន្ថែមដាក់ក្នុងឆ្នាំងជាមួយទឹកដែលដាំពុះរយៈពេល ១០ ទៅ ១៥ នាទី។
រួចរាល់ហើយ ទុកទឹកត្រជាក់ រួចចាក់ទឹកចូលក្នុងដបបាញ់។ បន្ទាប់មកបាញ់ទឹកនោះពាសពេញផ្ទះ កន្លែងដែលមានមូសឬនៅជុំវិញ។
២. កាហ្វេឬកាកកាហ្វេ
ទឹកដកគឺជាកន្លែងដែលទាក់ទាញមូសយ៉ាងខ្លាំង ព្រោះវាបង្កាត់ពូជនៅទីនេះបានលឿននិងរហ័ស។ ដូច្នេះដើម្បីកម្ចាត់សត្វបង្កជាជំងឺនេះ ចូរយកកាកកាហ្វេឬកាហ្វេខ្លះៗទៅប្រោះចូលទៅក្នុងរណ្ដៅមួយ ដែលយើងបានជីកនៅក្បែរផ្ទះ។ សារជាតិនៃក្លិនកាហ្វេនិងសម្លាប់ពងរបស់មូសមិនឲ្យសល់។
៣. អាល់កុលឬស្រាបៀរ
មានដែរលួចឆ្ងល់ឬអត់ថានៅក្នុងបារកម្រមានបញ្ហាមូសណាស់។ នេះក៏ព្រោះតែពពួកសត្វល្អិតនោះស្អប់ក្លិនស្រាបៀនិងស្រាជាខ្លាំង។ អ្វីដែលត្រូវធ្វើគឺដាក់ស្រាបៀឬអាល់កុលមួយកែវនៅក្នុងបន្ទប់ឬក្នុងផ្ទះ ធានាថាមូសនិងលែងហ៊ានបង្កើតជម្រកក្នុងបរិវេណផ្ទះយើងទៀតហើយ។
៤. ប្រេងស្លឹកអូលីវ
ប្រេងស្លឹកអូលីវមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ និងប្រឆាំងនឹងបាក់តេរីដោយគ្រាន់តែដាក់ទឹកនោះពីរបីដំណក់នៅជុំវិញបន្ទប់ឬផ្ទះ។ ឬក៏អាចបន្ថែមប្រេងបន្តក់ពីរបីដំណក់ចូលទៅក្នុងដបបាញ់ទឹក ហើយបាញ់ជុំវិញផ្ទះរបស់យើងជាការស្រេច។ ត្រូវបាញ់របៀបនេះជារាល់ថ្ងៃរហូតដល់មូសបាត់អស់។
៥. ទៀន Citronella
ទៀន Citronella មានប្រជាប្រិយភាពជាខ្លាំងសម្រាប់ការប្រើប្រាស់ជាទូទៅ ពេលយើងមានដំណើរកម្សាន្តទៅក្រៅឬបោះតង់តាមព្រៃភ្នំជាដើម។ គ្រាន់តែដាក់ទៀន Citronella នៅជុំផ្ទះរបស់យើង ហើយទុកឲ្យវាឆេះឡើងមក។
ក្លិនក្រអូបមិនជាបញ្ហាអ្វីសម្រាប់មនុស្សឡើយ ប៉ុន្តែក្លិនក្រអូបនៃទៀននេះ នឹងដេញមូសមិនឲ្យហើរមកជិតយើងបានឡើយ។
៦. ជីរអង្កាម
ជីរអង្កាមមានក្លិនមុតស្រួចនិងស្ងួត ហើយអាចប្រើបានទាំងប្រេងនិងរុក្ខជាតិថែមទៀតផង។ ប្រសិនបើយើងមានរុក្ខជាតិនេះដាំនៅក្នុងផ្ទះ សូមបេះស្លឹកពីរបី ហើយញីឲ្យមុតនៅចន្លោះដៃដើម្បីបញ្ចេញប្រេងឡើងមក រួចយកមកលាបលើខ្លួនបាន។ ជម្រើសមួយទៀតគឺបង្កើតថ្នាំបាញ់ជីរអង្កាម ដើម្បីធ្វើឲ្យផ្ទះរបស់យើងប្រែជាស្រស់ថ្លានិងបាត់មូស៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ប្រភព៖dumblittleman
ចុចអាន៖អ្នកពូកែសន្សំប្រាក់តែងប្រើវិធីនេះពេលដើរទិញទំនិញ
ចុចអាន៖យុវវ័យណាប្រកាន់បាន៣ យ៉ាងនេះនឹងទទួលជោគជ័យក្នុងជីវិត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ