Connect with us

KPT+

ភ្នំខ្នងព្រះអង្គ អាចជាគោលដៅមើលតារាសាស្រ្តនៅកម្ពុជា ហើយមានទំនាក់ទំនងនឹងទីសក្ការៈបុរាណ

បានផុស

នៅ

ភ្នំខ្នងព្រះអង្គ មិនត្រឹមតែជាតំបន់ធម្មជាតិសម្រាប់ដំណើរផ្សងព្រេងទេ តែក៏ជាតំបន់ប្រវិត្តសាស្ត្រផងដែរ ដែលទំនងជាកន្លែងទីសក្ការៈ ពីសម័យបុរាណ ព្រោះមានរូបគំនូរព្រះពុទ្ធសាសនា និងរូបគំនូរពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា លើកកំរាលថ្ម នៃខ្នងភ្នំ។ ម៉្យាង ទីនេះក៏អាចជាកន្លែងមើលតារាសាស្រ្តផងដែរ។ តែរឿងរ៉ាងទាំងអស់នេះ នៅតែជាអាថកំបាំង និងមិនទាន់មានការបកស្រាយពីអ្នកជំនាញណាម្នាក់នៅឡើយទេ​។

នេះបើតាមការបញ្ជាក់ពី មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ តាមរយៈហ្វេសប៊ុកផេកផ្លូវការ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

ប្រភព៖​ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ / រូបភាព: Oudom

បើប្រភពរដ្ឋបាលខេត្ត ភ្នំនេះ មានកម្ពស់ប្រហែល​ ១២០០ម៉ែត្រ​ ធៀបនឹងនីវ៉ូទឹកសមុទ្រ​ ជាខ្នងភ្នំដែលមានទេសភាព ៣៦០ដឺក្រេ​ ជាទីតាំងបោះជំរុំលើកំពូលភ្នំ អាចអង្គុយគយគន់ទេសភាព ថ្ងៃរះចែងចាំងពីព្រៃភ្នំ និងថ្ងៃរៀបលិច ចាំងឆ្លុះពីផ្ទៃសមុទ្រ មើលឃើញកោះតូចៗជាប់នឹងផ្ទៃសមុទ្រខេត្តត្រាត របស់ថៃ។ ក្រៅពីការគយគន់ទេសភាពខ្នងភ្នំ ទេសចរក៏អាចមើលឃើញផ្ទាំងទស្សនីយភាព នៃជួរភ្នំជាច្រើនតម្រៀបគ្នាច្រើនជាន់ថ្នាក់ ព្រមទាំងជ្រោះជ្រលងដងអូរ ក្នុងទិដ្ឋភាពល្អពេកក្រៃ។

ប្រភព៖​ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ / រូបភាព: Oudom
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកពាក់ព័ន្ធនឹងស្ថានភាពផ្លូវឡើងភ្នំវិញនោះ យើងត្រូវដើរកាត់តាមព្រៃស្រោង ស្តើង ក្រាស់ ចំណោតទាប មធ្យម ខ្ពស់ ឆ្លងកាត់ជ្រោះ ជ្រលងដងអូរ ដោយត្រូវតោងខ្សែវល្លិ និងដើមឈើ ដែលក្នុងនោះ ក៏មានផ្ទាំងថ្មធំៗ និងរុក្ខជាតិ តូច ធំពណ៌បៃតងស្រស់ ប្រកបទៅដោយភាពទាក់ទាញយ៉ាងខ្លាំង។

ទាក់ទងនឹងដំណើរទៅកាន់ខ្នងភ្នំនេះ លោក អុឹង បញ្ញា អ្នករៀបចំដំណើរកម្សាន្តបែបផ្សងព្រេង អះអាងដែរថា ចំពោះការធ្វើដំណើរកម្សាន្តឡើងភ្នំនេះ អាចនឹងពិបាកបន្តិច ប៉ុន្តែទេសចរអាចទទួលបានមកវិញ នូវអារម្មណ៍មួយផ្សេងទៀត ជាមួយនឹងធម្មជាតិ។ ដោយឡែក សម្រាប់អាកាសធាតុនៅតំបន់ភ្នំខ្នងព្រះ ខែនេះ គឺត្រជាក់ ដូចនេះសម្រាប់ការបោះជំរុំ គួរតែមានត្រៀមជាពូកខ្យល់ សម្លៀកបំពាក់ក្រាស់ៗ ស្រោមដៃ ស្រោមជើង ភួយ និងមួកជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ២៧ នាទីutes មុន

ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

Sokha Hotels

ព័ត៌មានពេញនិយម