KPT+
ក្រសួងប្រៃសណីយ៍ ប្រាប់ពីវិធីសាស្ត្រមួយចំនួនក្នុងការណែនាំកូនពីការប្រើប្រាស់អ៊ីនធឺណិតឱ្យមានសុវត្ថិភាព
ការប្រើប្រាស់អ៊ីនធឺណិតបានផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់មនុស្ស ប៉ុន្តែវាក៏ជះផលប៉ះពាល់តិចតួចដែរ បើសិនជាការប្រើប្រាស់នោះមិនបានត្រឹមត្រូវ ជាពិសេស បុគ្គលដែលមិនទាន់យល់ច្បាស់ពីសង្គម។ យ៉ាងណាមិញ ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់ពីវិធីសាស្ត្រមួយចំនួនក្នុងការណែនាំកូនពីការប្រើប្រាស់អ៊ីនធឺណិតឱ្យមានសុវត្ថិភាព។

១. ណែនាំកូនពីពេលវេលា និងសុជីវធម៌នៅលើអ៊ីនធឺណិត
ពិភាក្សា និងសន្ទនាជាមួយកូន ដើម្បីធ្វើការសម្រេចចិត្តរួមគ្នាអំពីពេលវេលា ចំណង់ចំណូលចិត្ត និងប្រាប់ពួកគេអំពីសុជីវធម៌ និងឥរិយាបថល្អៗក្នុងការប្រើប្រាស់អ៊ីនធឺណិត។
២. បង្រៀនកូនរបស់អ្នកអំពីរបៀបរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត
– ណែនាំពួកគេអំពីការកំណត់ពាក្យសម្ងាត់ដែលមានសុវត្ថិភាព
– ណែនាំកូនមិនឱ្យចែករំលែកនូវទីតាំងរបស់ខ្លួនទៅកាន់អ្នកដ៏ទៃ
– ណែនាំកូនកុំឱ្យជជែកជាមួយ ឬចុចលើតំណភ្ជាប់ឯកសារផ្សេងៗ ពេលមនុស្សចម្លែកផ្ញើមក
– ត្រួតពិនិត្យនូវការសន្ទនារបស់កូនដើម្បីចៀសវាងការគំរាមកំហែងតាមអនឡាញ។

៣. ណែនាំកូនអ្នកអំពីព័ត៌មានពិតនៅលើអ៊ីនធឺណិត
– លើកទឹកចិត្តកូនលោកអ្នកស្វែងរកព័ត៌មានពីច្រើនប្រភព ដើម្បីយកមកធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវមុននឹងជឿជាក់
– លើកទឹកចិត្តកូនអ្នក ពិភាក្សាជាមួយអ្នកក្នុងករណីពួកគេមានមន្ទិលសង្ស័យអំពីព័ត៌មានលើអនឡាញ
– ណែនាំកូនអ្នកគិតពិចារណាមុននឹងចុច (ThinkB4Click) ឬផុសអ្វីមួយនៅលើបណ្តាញសង្គម។
ការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ពិតជាមានសារសំខាន់ណាស់ ជាពិសេស សុវត្ថិភាពកូនៗជាទីស្រលាញ់របស់លោកអ្នក។ ដូច្នេះ ឪពុកម្តាយគួរតែណែនាំកូនៗពីការប្រើប្រាស់អ៊ីនធឺណិតឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត