Connect with us

KPT+

អ្នកត្បាញក្រមានៅភូមិព្រែកចង្ក្រាន ថយចុះ ពី ៨០០ នាក់ មកសល់ ប្រមាណ ១០០ នាក់

បានផុស

នៅ

មុខរបរត្បាញក្រមារបស់ប្រជាពលរដ្ឋនៅភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅបន្តមានវត្តមាននៅឡើយ តែចំនួនគ្រួសារដែលនៅប្រកបការងារនេះបានបន្តបាត់បង់បន្តិចម្តងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ពលរដ្ឋអ្នកត្បាញក្រមាមួយចំនួននៅភូមិព្រែកចង្ក្រានបានបញ្ជាក់ទៀតថា មុខរបរត្បាញក្រមានេះហាក់ពុំសូវមានអ្នកចាប់អាម្មរណ៍ធ្វើបន្តនោះទេ ពិសេសក្មេងៗជំនាន់ក្រោយតែម្តង។ ប្រការនេះធ្វើឱ្យតម្បាញដូនតាមួយនេះ កាន់តែថយចុះជាបណ្តើរៗនូវអ្នកបន្តវេន ខណៈធ្លាប់មានប្រជាពលរដ្ឋប្រកបការងារត្បាញក្រមានេះជាង ៨០០ នាក់ តែបច្ចុប្បន្ននៅសល់ប្រហែលតែជាង ១០០ នាក់តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ស្រ៊ាន អ្នកត្បាញក្រមា ក្នុងភូមិព្រែកចង្ក្រាន យល់ថា ការធ្លាក់ចុះនេះ អាចមកពីចំណូលពីមុខរបរមួយនេះមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់ ទើបធ្វើឱ្យអ្នកត្បាញមួយចំនួនបោះបង់ចោល។ មួយវិញទៀត ក្មេងៗជំនាន់ក្រោយក៏មិនសូវចាប់អារម្មណ៍ធ្វើ ហើយងាកទៅរកការងារ ឬមុខរបរថ្មីជំនួសវិញ។

ស្រ្តីវ័យចំណាស់រូបនេះឱ្យដឹងទៀតថា មូលហេតុដែលអ្នកស្រីនៅបន្តធ្វើការងារនេះ ព្រោះអ្នកស្រីស្រលាញ់ការងារដែលជាមរតដូនតាបន្សល់ទុកឱ្យ ហើយណាមួយអ្នកស្រីអាចមានពេលឆ្លៀតមើលថែផ្ទះ និងចៅៗបាន ទើបអ្នកស្រីមិនបោះបង់ការងារមួយនេះ។ ភាពងាយស្រួលមួយទៀតដែរ គឺក្រមាដែលអ្នកស្រីត្បាញរួចគឺមានឈ្មួញមកទិញដល់ផ្ទះ ដោយមិនចាំបាច់លំបាកត្រូវដើរលក់ដោយខ្លួនឯងនោះទេ។

ពលរដ្ឋប្រកបរបរត្បាញក្រមា​ បានអះអាងប្រហាក់ប្រហែលគ្នាថា មូលហេតុដែលនាំឱ្យអ្នកត្បាញក្រមាធ្លាក់ចុះ ព្រោះបញ្ហាថ្លៃទិញវត្ថុធាតុដើមត្រូវចំណាយខ្ពស់ជាងមុន ស្របពេលតម្លៃក្រមាលើទីផ្សារបែរជាធ្លាក់ថ្លៃទៅវិញ។ មួយវិញទៀត អាចមកពីតម្រូវការក្រមាលើទីផ្សារមានតិច ធ្វើឱ្យអ្នកត្បាញ ពិសេសកូនចៅជំនាន់ក្រោយបង្វែរទៅរកឱកាសការងារផ្សេងៗ ឬចាប់យកមុខរបររកស៊ីជួញដូរថ្មីៗវិញ។

ភូមិព្រែកចង្ក្រាន ជាភូមិមួយក្នុងចំណោមភូមិទាំង ១០ នៃឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ប្រជាពលរដ្ឋភូមិព្រែកចង្ក្រានបច្ចុប្បន្នប្រកបការងារកសិកម្មដាំដំណាំរួមផ្សំ និងរបរលក់ដូរផ្សេងៗ ហើយគ្រួសារខ្លះក៏នៅបន្តការងារសិប្បកម្មត្បាញក្រមារហូតមកទល់ពេលបច្ចុប្បន្ននេះដែរ៕

អត្ថបទ ​និង​រូបភាព​៖ ​ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

ព័ត៌មានជាតិ៣៨ នាទីutes មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ៤៦ នាទីutes មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

Sokha Hotels

ព័ត៌មានពេញនិយម