ព័ត៌មានអន្ដរជាតិ
ភាពប្រណិតបំផុត ដែលធ្វើឲ្យមង្គលការកូនសេដ្ឋីឥណ្ឌា ក្លាយជាពិធីចំណាយប្រាក់ច្រើនជាងសែរាជវង្សលើលោក
យោងតាមកាសែត The Guardian ចុះផ្សាយថា ពិធីអាពាហ៍ពិពាហ៍របស់ Anant Ambani និង Radhika Merchant បានប្រារព្ធឡើងចាប់ពីថ្ងៃទី ១២ដល់ថ្ងៃ១៤ ខែកក្កដា ដោយចំណាយអស់ប្រាក់ប្រហែល ៦០០ លានដុល្លារ ដែលចំនួននេះត្រូវគេប៉ាន់ប្រមាណថា ថ្លៃជាងពិធីរៀបអភិសេករបស់សែរាជវង្សលើពិភពលោកទៀត។
ការចំណាយនេះច្រើនជាង ១៤ ដង នៃចំនួនសរុប ៤៣.២ លានដុល្លារ ដែលព្រះអង្គម្ចាស់ Harry និងអតីតតារាសម្តែងអាមេរិក Meghan ធ្លាប់ចំណាយក្នុងពិធីអភិសេកកាលពីឆ្នាំ ២០១៨ ទៅទៀត។ វាក៏លើសពីការចំណាយចំនួន ៤៨ លានដុល្លារនៃពិធីអភិសេករបស់ព្រះអង្គម្ចាស់ Charles និងព្រះនាង Diana ក្នុងឆ្នាំ ១៩៨១ ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនប្រហែល ១៦៣លានដុល្លារអាមេរិក។
លើសពីនេះទៀត វាក៏លើសតម្លៃ ៤៥លានដុល្លារនៃអាពាហ៍ពិពាហ៍ឆ្នាំ ១៩៧៩ របស់ស្ដេចនិងជានាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួម Sheikh Mohammed bin Rashid Al Maktoum ព្រមទាំងមហេសី Hind Bint Maktoum Al Maktoum ដែលឥឡូវនេះមានតម្លៃប្រហែល ១៣៧លានដុល្លារអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ ការចំណាយគួរឲ្យកត់សម្គាល់សម្រាប់គូស្នេហ៍ឥណ្ឌានេះ មែនទែនទៅបានចាប់ផ្ដើមយ៉ាងយ៉ាងអធិកអធមចាប់តាំងពីខែមីនាមក ដែលរួមមាន ៦ លានដុល្លារចាយទៅឲ្យតារាចម្រៀង Rihanna សម្តែងនៅក្នុងពិធីមុនអាពាហ៍ពិពាហ៍ ហើយ ១៥០លានដុល្លារសម្រាប់ការជិះទូកកម្សាន្តពីអ៊ីតាលីទៅកាន់ភាគខាងត្បូងនៃប្រទេសបារាំងក្នុងខែឧសភា និង១០លានដុល្លារទៀត សម្រាប់ការសម្តែងរបស់តារាចម្រៀង Justin ក្នុងអំឡុងពេលពិធីនៅខែកក្កដា ក្នុងទីក្រុងបុមបៃ។
មិនត្រឹមប៉ុណ្ណឹងទេ នៅក្នុងពិធីមង្គលការកូនប្រុសពៅរបស់បុគ្គលអ្នកមានបំផុតនៅអាស៊ីរូបនេះ ក៏បានផ្តល់អំណោយដល់បុរសល្អបំផុតទាំង ២៥ នាក់របស់គាត់ជាមួយនឹងនាឡិកាដៃ Audemars Piguet រចនាឡើងដោយមាស និងត្បូងកណ្តៀង 18K តម្លៃដល់ទៅពីរលានរូពី (២៣៩,០០០ដុល្លារអាមេរិក) ក្នុងមួយគ្រឿង។
បន្ថែមពីលើនេះ មុនពិធីមង្គលការជាផ្លូវការ ពួកគេបានរៀបចំពិធីមង្គលការដ៏ធំមួយសម្រាប់គូស្វាមីភរិយាចំនួន ៥០ គូ ដោយម្នាក់ៗទទួលបានទឹកប្រាក់ ១០០,០០០ រូពី គ្រឿងអលង្ការមាស និងប្រាក់ គ្រឿងទេស ព្រមទាំងរបស់របរប្រើប្រាស់ក្នុងផ្ទះពីគ្រួសារ Ambani ថែមទៀតផង។
យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយដែលសម្រាប់មហាសេដ្ឋី Ambani ហ៊ានចំណាយនូវទឹកប្រាក់ច្រើនសន្ធឹក ដើម្បីផ្គាប់ផ្គុនកូនប្រុសនិងកូនប្រសាស្រី។ កាលពីឆ្នាំ២០១៨ គាត់បានរៀបចំពិធីមង្គលការថ្លៃបំផុតនៅក្នុងប្រទេសឲ្យកូនស្រីសំណព្វចិត្ត ដែលកាលណោះត្រូវគេរាយការណ៍ថា ចំណាយអស់ ១០០លានដុល្លារ ហើយក៏អញ្ញើញតារាចម្រៀងអាមេរិក Beyonce សម្តែងក្នុងកម្មវិធីនោះយ៉ាងឧឡារិកថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មង្គលការកូនមហាសេដ្ឋីឥណ្ឌា ប្រើរថយន្ត Rolls-Royce តុបតែងសំណាញ់មាសស្រោបពីក្រៅ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ