Connect with us

KPT+

ស្វាមីដែលធ្វើឱ្យភរិយាក្លាយជាមនុស្សស្រីមានសំណាងដោយមិនចាំបាច់មានលុយកាក់ច្រើន

បានផុស

នៅ

ដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍មួយដើរទៅមុខបាន ពេញដោយសុភមង្គល និងនៅគង់វង្សបានយូររហូតដល់ចាស់កោងខ្នង ប្ដីប្រពន្ធត្រូវចេះយោគយល់គ្នា ស្មោះត្រង់ លះបង់ ព្រមទាំងបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមក។ ភរិយាត្រូវចេះយល់ចិត្តស្វាមី ហើយស្វាមីក៏ត្រូវយល់នាងវិញដូចគ្នា។

ប៉ុន្មានចំណុចនេះ ជាតម្រូវការរបស់ប្រពន្ធដែលស្វាមីរាល់គ្នាគួរស្វែងយល់៖

ប្រាប់នាងថា “បងស្រលាញ់អូន”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីគ្រប់រូបរមែងចង់ឲ្យដៃគូរបស់ខ្លួនបញ្ជាក់ពីស្នេហ៍ស្មោះអស់ពីចិត្តដោយស្ដាប់មិនចេះធុញទ្រាន់។  នាងតែងតែចង់ឭស្វាមីពោលពាក្យ “បងស្រលាញ់អូន” ព្រោះវាធ្វើឲ្យនាងមានអារម្មណ៍ស្រស់​ស្រាយពោពេញដោយភាពកក់ក្តៅ បើទោះបីមិននិយាយរាល់ថ្ងៃក៏ដោយចុះ។ ប្រហែលជាបុរសយល់ថា រៀបការរួច មានទាំងកូនទៀត តើនៅនិយាយពាក្យនេះដូចកាលជាសង្សារធ្វើអី? ការពិត នរណាៗក៏ចូលចិត្តពាក្យផ្អែមពិរោះដែរ កុំទៅឆ្ងល់ បើភរិយាចង់ឮវាពីមាត់ប្ដីនោះ។

អធ្យាស្រ័យឲ្យនាង

ធម្មតានោះទេ គូស្នេហ៍គ្រប់គូ សុទ្ធតែអាចធ្វើខុស។ ដូចគ្នាដែរ ស្ត្រីជាប្រពន្ធប្រាកដនឹងសាងកំហុសដោយប្រការណាមួយជាក់ជាពុំខាន ព្រោះគ្មាននរណាម្នាក់លើផែនដីនេះល្អគ្រប់ដប់ឡើយ។ ហេតុនេះ មានតែការយោគយល់ និងអធ្យាស្រ័យពីស្វាមីប៉ុណ្ណោះ ទើបធ្វើឲ្យចំណងអាពាហ៍ពិពាហ៍បន្តដំណើរទៅមុខទៀត ហើយក៏ជាអ្វីដែលភរិយារាល់គ្នាចង់បានពីប្ដីខ្លួន។

មានពេលវេលាឲ្យនាង

បុរសភាគច្រើនជាមេគ្រួសារ ត្រូវមានបន្ទុករកប្រាក់ផ្គត់ផ្គង់សមាជិកក្នុងផ្ទះ ដែលមានការងាររវល់ជាច្រើនត្រូវបំពេញ ដោយពេលខ្លះទៅដល់ផ្ទះយប់ជ្រៅក៏មាន។ យ៉ាងណាភរិយាក៏មានការងាររបស់នាង ឬធ្វើការងារផ្ទះដ៏មមាញឹកដូចគ្នាដែរ។ ដូច្នេះ ស្វាមីទាំងឡាយគួរឆ្លៀតពេលតាមដែលអាចធ្វើទៅបានជាមួយប្រពន្ធក៏ដូចជាកូនៗ ដើម្បីផ្តល់ភាពកក់ក្តៅឲ្យគ្នា។ ប្រពន្ធមិនត្រឹមតែជាម្តាយកូនៗរបស់អ្នកប៉ុណ្ណោះទេ តែក៏ជាភរិយាដែលសក្តិសមទទួលនូវពេលវេលាមើលថែរបស់អ្នកអស់ពីចិត្តពីថ្លើមដែរ។

ចេះជួយការងារគ្នា

ជាប្រពន្ធ ច្បាស់ណាស់ថា ការងារផ្ទះ មើលកូន បោកខោអាវ​ ធ្វើម្ហូបជាដើមជាបន្ទុករបស់នាង។ ប៉ុន្តែនាងក៏ចេះហត់ ចង់សម្រាកខ្លះដែរ។ ជាស្វាមីល្អគួរចេះដឹងសុខទុក្ខនាង ដោយកុំមើលបំណាំគ្នា ឬទម្លាក់បន្ទុកការងារកំប៉ិកកំប៉ុកក្នុងផ្ទះ និងការមើលថែទូន្មានកូនៗ ទុកឲ្យភរិយាជាអ្នករ៉ាប់រងតែឯងឲ្យសោះ។ អ្នកគួរគប្បីជួយធ្វើការកិច្ចការទាំងអស់នេះខ្លះ ដើម្បីឲ្យនាងបានទំនេរដៃទំនេរជើងមើលថែខ្លួននាងខ្លះផង។

ភាពចាស់ទុំ និងទទួលខុសត្រូវ

ទោះបីអ្នកទាំងពីរបានឆ្លងផុតដំណាក់កាលគូសង្សារ ឈានចូលដល់ជីវិតជាប្តីប្រពន្ធហើយក្ដី ក៏ភរិយានៅត្រូវការភាពអត់ធ្មត់ ចិត្តធ្ងន់ ក្នុងភាពចាស់ទុំរបស់ស្វាមីដែរ។  រីឯការទទួលខុសត្រូវក្នុងនាមជាប្ដីស្មោះត្រង់ ឪពុកគម្រូ និងមេគ្រួសារល្អក៏ជាគន្លឹះដែលនាំឲ្យជីវិតគូឈានទៅរកភាពជោគជ័យត្រចះត្រចង់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THECONVERSATION

ចុចអាន៖ ក្រោយក្លាយជាប្ដីប្រពន្ធនឹងគ្នា មានទម្លាប់ខ្លះគួរឈប់ធ្វើដើម្បីគ្រួសារមានសុភមង្គល

ចុចអាន៖ មេរៀន​មួយ​ចំនួន​ដែល​ឪពុកម្ដាយ​ គួរតែ​ឆ្លៀត​បង្រៀន​កូន​អំពី​ប្រាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម