KPT+
ផ្លាស់ប្ដូរគំនិតអវិជ្ជមានថ្ងៃនេះ ចាប់ផ្ដើមដោយវិធីងាយៗ
មុននឹងយើងអាចអភិវឌ្ឍផ្នត់គំនិតឲ្យបានវិជ្ជមាន យើងត្រូវទទួលស្គាល់ថាយើងខ្វះ និងចាប់ផ្ដើមធ្វើការលើការផ្លាស់ប្ដូរ។ត្រូវជឿថា លំនាំគំនិត និងឥរិយាបទអវិជ្ជមាន នឹងបំផ្លាញអនាគតយើងទំាងស្រុង សូម្បីតែបច្ចុប្បន្នក៏យើងមិនដែលមានលទ្ធផលអ្វីល្អ ឬរស់នៅសប្បាយចិត្តដែរ។
តើផ្នត់គំនិតអវិជ្ជមានរបស់យើងសម្គាល់របៀបណា?
និយាយ ឲ្យសាមញ្ញ គេចាត់ថ្នាក់អ្វីដែលមនុស្សអាចគ្រប់គ្រងដោយផ្ទាល់ដោយគេហៅវាថា ជាកក្តាខាងក្នុង ចំណែកអ្វីៗដែលមិនអាចគ្រប់គ្រងបានគេហៅថា កត្តាខាងក្រៅ ។ នៅក្នុងជីវិត យើងតែងតែទទួលឥទ្ធិពលពីការរួមផ្សំគ្នា នៃកត្តាខាងក្នុងនិងខាងក្រៅ។
កត្តាខាងក្រៅនឹងមាននៅពាក់ព័ន្ធក្បែរៗជីវិតយើងជានិច្ច។ ជារឿយៗយើងមិនអាចគ្រប់គ្រងវាបានទេ ទាំងដែលមិនអាចជៀសវាងវាបានទៀត។ ឧទាហរណ៍ គ្រោះថ្នាក់ជំងឺនិងគ្រោះមហន្តរាយធម្មជាតិ។ល។ ទាំងនេះ តែងតែមានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នត់គំនិតរបស់យើង ធ្វើឲ្យយើងស្ត្រេស។
ប៉ុន្តែនៅថ្ងៃនេះ KPT plus ចូលមក ពង្រឹងកត្តាខាងក្នុងរបស់យើងដើម្បីកាត់បន្ថយ ការផ្ដេកផ្ដួល លើភាពអវិជ្ជមានកត្តាខាងក្រៅ។ ពេលខ្លះទម្លាប់អាក្រក់ នៃការបណ្តោយផ្តេកផ្តួលពីកត្តាខាងក្នុងដែលចំណុះកត្តាខាងក្រៅ បានបំផ្លិចបំផ្លាញអាជីពឬជីវិតរបស់យើង។
អាកប្បកិរិយានិងទម្លាប់ អាចនាំ ឲ្យមានឥរិយាបទបំផ្លិចបំផ្លាញដែលយើងគិតថា យើងមិនអាចមានអំណាចផ្លាស់ប្ដូរវាបានទេ។
តើធ្លាប់ទេឮអ្នកដែលនិយាយថា `នេះហើយជាចរិតខ្ញុំ ខ្ញុំនឹងមិនផ្លាស់ប្តូរទេ គួរទទួលយកខ្ញុំជាខ្ញុំបែបនេះ»ជំនឿទាំងនេះ ជាគំនិតអវិជ្ជមានដែលរមែងកើតឡើងនៅក្នុងគំនិតរបស់អ្នកណាម្នាក់ ដែលគេនោះតែងតែគាំទ្រ ភាពមិនព្រម«ផ្លាស់ប្តូរ»។
ចំណាយពេលបន្តិច ហើយអានបន្ថែមអំពីមូលហេតុដែល«ទម្លាប់»និង«ជំនឿ»មានសារៈសំខាន់ណាស់ នៅក្នុងជីវិតរបស់យើង។
ពួកវាជាអ្វីដែលត្រូវបានបង្កើតឡើងដោយអស្មិមានៈនិងភាពទន់ខ្សោយគ្មានជំនឿចិត្តរបស់យើង ហើយការពារមិនព្រមឲ្យយើងអាចផ្លាស់ប្តូររាល់ទម្លាប់អាក្រក់ៗ បង្កើតជាភាពវិជ្ជមាននៅក្នុងជីវិតរបស់យើងឡើងវិញ។
ខាងក្រោមនេះ ចូរអានហើយស្វែងរកឥរិយាបថអវិជ្ជមានទូទៅមួយចំនួនដែលកំពុងផ្សារភ្ជាប់ជាមួយជីវិតយើងខ្លួនឯង៖
១ ការស្អប់ខ្ពើមខ្លួនឯង

ត្រូវស្មោះត្រង់នឹងខ្លួនឯងស្វែងរកចម្លើយថា ហេតុអ្វីអ្នកមិនចង់កែប្រែ? អ្នកគិតថាយឺតពេល? អ្នកគិតថាខ្លួនឯងចោលម្សៀត? ឬគិតថាខ្លួនឯងមានជំងឺផ្លូវចិត្ត? មិនពិតទេ គ្រប់គ្នាតែងអាចមានឱកាសកែប្រែ បន្តិចម្តងៗ វាគ្រាន់តែត្រូវការ គំនិតផ្តួចផ្តើមនិងការប្តេជ្ញាចិត្តដោយខ្លួនឯងហើយត្រូវការអ្នកគាំទ្រ។ យើងខ្ញុំនៅកម្ពុជាថ្មី តែងតែគាំទ្រអ្នកជាមួយអត្ថបទពិត ដែលនាំអ្នកចេញពីវិបត្តិផ្លូវចិត្ត។
២ តើអ្នកងាយនឹងច្រណែនទេ?
ឧទាហរណ៍ អ្នកឃើញមនុស្សស្រីម្នាក់ស្អាតកំពុងអង្គុយនៅលើឆ្នេរខ្សាច់ គួរថតដាក់ហ្វេសប៊ុក។ សួរខ្លួនឯងថា ប្រសិនអ្នកគ្រាន់តែចង់ទៅកាន់កន្លែងនោះដែរ អ្នកមិនមានជំងឺទេ តែប្រសិនអ្នកចង់ស្អាតជាងនាង ឬខឹងនាងដែលមានឱកាសនោះ អ្នកត្រូវព្យាបាលចិត្តជាបន្ទាន់។

៣ តើអ្នកតែងតែមានអារម្មណ៍ថា បរាជ័យជានិច្ច?
ជាញឹកញាប់អ្នកមានអារម្មណ៍អន់ចិត្តចំពោះទេពកោសល្យ ល្បឿននិងលទ្ធផលរបស់ខ្លួន? បើអ្នកមិនគាំទ្រខ្លួនឯង ឲ្យអ្នកណាគេមកគាំទ្រ? គ្រប់គ្នាកើតមកមានលឿនមានយឺត សំខាន់អ្នកត្រូវមានផ្លូវចិត្តភ្លឺស្វាង។
៤ តើអ្នកតែងតែបន្ទោសអ្នកដទៃ?
បើអ្នកនិយមប្តូរការទទួលខុសត្រូវលើបរាជ័យរបស់ខ្លួន ដាក់ទៅលើអ្នកដទៃដោយ តែងតែខឹងនឹងដៃគូ មិត្តរួមការងារ មេដឹកនាំ ឬអ្នកផ្សេងណាដែលមានអាជីពដូចគ្នា អ្នកគួរតែបំផ្លាញគំនិតនេះចោល ដោយខ្លួនឯងមុនពេលវាធ្ងន់ធ្ងរជាងនេះ។
៥ ជារឿយៗមានអារម្មណ៍ថា ខ្លួនជាជនរងគ្រោះ?

នេះជាមធ្យោបាយមួយទៀតដើម្បីមានហេតុផលបន្ទោសអ្នកដទៃ។ អ្នកបានជៀសវាងប្រយុទ្ធប្រឆាំងនឹងភាពកម្សោយពិតរបស់ខ្លួន ដោយខ្វះភាពស្មោះត្រង់នឹងខ្លួនឯង។ អ្នកបន្ទោសអ្វីៗគ្រប់យ៉ាងនិងមនុស្សគ្រប់គ្នាជំនួសឲ្យការទទួលខុសត្រូវ ឬកែប្រែ។ ពិតណាស់អ្នកត្រូវការ«ផ្លាសប្តូរ»ឥឡូវតែម្តង។
មានប៉ុន្មានចំណុច?
មនុស្សជាច្រើនមកហើយ ដែលពិតជាអាចធ្វើបានសម្រេចនូវការផ្លាស់ប្តូរថ្មីទៅរកវិជ្ជមាន ដែលធ្វើឲ្យគេមានសុភមង្គលឡើងវិញ។ អ្នកក៏ដូចគ្នា៕
ប្រែសម្រួល៖ស្រស់
ចុចអាន៖អ្នកអាចបាត់បង់ការងារភ្លាមៗក្នុងរដូវកាលកូវីដ ដោយសារហេតុផលទាំងនេះ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ