ព័ត៌មានអន្ដរជាតិ
មូលហេតុអាវនាគស្ដេចចិនភាគច្រើនពណ៌លឿងមាស តែអធិរាជផ្ដាច់ការ ឈិនស៊ី មានពណ៌ខ្មៅ
នៅក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រចិន យើងតែងតែឃើញអាវនាគរបស់អធិរាជបុរាណភាគច្រើនមានពណ៌លឿងឆ្អិនឆ្អៅបែកមាស។ ប៉ុន្តែមានចំណុចចម្លែកខ្លាំងមួយគឺក្នុងចំណោមអធិរាជចិនគ្រប់អង្គ មានតែស្ដេចឈិនស៊ី (Qin Shi Huang) តែអង្គឯងគត់ដែលមានពណ៌ខ្មៅខុសគេ។ តើនេះបណ្ដាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដកើតលើទ្រង់?

នៅឆ្នាំ ២២១ មុនគ្រឹស្តសករាជ ស្ដេចឈិនស៊ី បានបង្រួបបង្រួមតំបន់ទំនាបកណ្តាលទាំងមូល។ បន្ទាប់មក ព្រះអង្គបានចាប់ផ្តើមធ្វើកំណែទម្រង់ប្រទេសលើគ្រប់វិស័យ ទាំងការបង្រួបបង្រួម ឯកតារង្វាស់ ព្រមទាំងការសរសេរ ។ ក្នុងពេលដំណាលគ្នា ទ្រង់ក៏បានកែទម្រង់នូវសម្លៀកបំពាក់ឲ្យត្រូវនឹងអាកប្បកិរិយានិងចរិតលក្ខណៈរបស់មនុស្ស (សំលៀកបំពាក់បុរសដែលមានឋានៈខ្ពង់ខ្ពស់បំផុតក្នុងសម័យបុរាណ) និងប្រើប្រាស់ខ្មៅជាពណ៌ចម្បង។ ចាប់តាំងពីពេលនោះមក ពណ៌ខ្មៅបានក្លាយទៅជាពណ៌ដែលតំណាងឲ្យភាពថ្លៃថ្នូរ ប្រណីតភាព និងកត្តិនាមរបស់អ្នកស្លៀកពាក់។
មិនត្រឹមប៉ុណ្ណឹងទេ សូម្បីតែទស្សនវិទូចិន Zou Yan និងជាអ្នកនិពន្ធខាងវិញ្ញាណនៃសម័យសង្គ្រាមបានស្នើនៅក្នុងទ្រឹស្តីនៃគុណធម៌ទាំងប្រាំនិងភាពស្មោះត្រង់ដោយប្រើ “លោហៈ, ឈើ, ទឹក, ភ្លើង, ផែនដី” ដើម្បីពន្យល់ពីប្រភពដើមនៃអ្វីៗទាំងអស់របស់ពណ៌ខ្មៅ។ នៅក្នុង ទ្រឹស្តី Yin និង Yang ខ្មៅតំណាងឲ្យទឹក លឿងតំណាងឲ្យផែនដី។ ស្ដេចឈិនស៊ីបានមានបន្ទូលថា រាជវង្ស Zhou គឺភ្លើង ឯរាជវង្ស Qin គឺជាទឹកនៅក្នុងធាតុទាំងប្រាំ ហើយពណ៌ខ្មៅក៏ក្លាយជាពណ៌របស់រាជវង្សឈិនពីពេលនោះមក។
ក្រោយមក នៅឆ្នាំ ២០២ មុនគ្រឹស្តសករាជ រាជវង្សហានត្រូវបានបង្កើតឡើង សំលៀកបំពាក់ក៏ចាប់ផ្តើមផ្លាស់ប្តូរផងដែរ។ ទីមួយ រាជវង្សហាន គោរពបូជាពណ៌ក្រហម ព្រោះក្រហមតំណាងឲ្យភ្លើង ដែលចៃដន្យមិនស៊ីគ្នានឹងទឹកនៃរាជវង្សឈិន។ តាមនោះទៀត ស្ដេច Gaozu នៃរាជវង្ស Han តែងតែចង់ប្រឆាំងស្ដេចឈិនជារឿយៗ ទោះបីជាស្ដេចឈិនទ្រង់សុគតយូរហើយក៏ដោយ។ ចំពេលនោះ រដ្ឋមន្ត្រីមួយរូបនៅក្រោមការគ្រប់គ្រងស្ដេច Gaozu ក៏ស្អប់ស្ដេចឈិនស៊ីមិនណយដែរ ព្រោះខ្លួនគិតថា ស្ដេចអង្គនេះជាជនផ្តាច់ការដ៏ឃោរឃៅបំផុតក្នុងប្រវត្តិសាស្រ្ត។ ដូច្នេះហើយ ទើបរូបគាត់បានស្នើឲ្យប្រើពណ៌ក្រហម ផ្ទុយនឹងពណ៌ខ្មៅតំណាងទឹករបស់រាជវង្សឈិន។
ចំណេរ ត មក នៅឆ្នាំ ១៥៦ មុនគ.ស បន្ទាប់ពីអធិរាជ Wu នៃរាជវង្ស Han ឡើងសោយរាជ្យ នោះលែងមានមនោគមវិជ្ជាប្រឈមមុខដាក់គ្នាទៀតហើយ។ ដូច្នេះ ទ្រង់បានប្តូរពណ៌នៃអាវនាគទៅជាពណ៌លឿងមាស។ ចាប់ពីពេលនោះមក ពណ៌លឿងក៏ក្លាយជាពណ៌ដែលតំណាងឲ្យអធិរាជគ្រប់អង្គ។
ដ្បិតថាយ៉ាងណាក៏ដោយ ក្នុងសម័យរាជវង្សស៊ុយឯណោះវិញ អធិរាជ Wen បានកំណត់ថា ពណ៌នៃអាវនាគមានពណ៌លឿងសម្រាប់ហេតុផលមួយទៀត។ នេះគឺទាក់ទងទៅនឹងអធិរាជ Yan និងអធិរាជ Huangdi ដែលជាប្រភពដើមនៃអរិយធម៌ Huaxia ហើយជោគវាសនារបស់អធិរាជទាំងពីរអង្គ គឺផែនដី ហើយពណ៌នៃផែនដីគឺពណ៌លឿងឆ្អិនឆ្អៅ។
លើសពីនេះទៀត ក្នុងរាជវង្សថាង ស្ដេច Li Wan បានកំណត់ថា មានតែរាជវង្សទេ ដែលអាចប្រើប្រាស់ពណ៌លឿងបាន ទើបលឿងមាសបានក្លាយជាពណ៌របស់សែរាជវង្សចិនជានិរន្តរ៍។
ប៉ុន្តែហេតុអ្វី បានជាអធិរាជបន្ទាប់ពីស្ដេចឈិនស៊ី ប្រែជាលែងប្រើពណ៌ខ្មៅ?
យោងតាមការសិក្សាពីអ្នកបុរាណវិទ្យាជាច្រើនសុទ្ធតែបកស្រាយយ៉ាងលម្អិតថា ទីមួយនៅសម័យបុរាណ ពណ៌ខ្មៅមានអត្ថន័យមិនល្អគាប់ប្រសើរដល់ជីវិតឡើយ។ ក្រៅពីនេះស្ដេចឈិនគឺជាអធិរាជទីមួយនៃប្រទេសចិនហើយ គេនៅគិតថារាជវង្សឈិនមានរយៈពេលតែពីរជំនាន់ប៉ុណ្ណោះ។ ដូច្នេះ អត្ថិភាពដ៏ខ្លីនៃរាជវង្សមួយនេះ មិនមែនជាអ្វីដែលអធិរាជក្រោយៗមកចង់បាននោះទេ។
បើទោះបីជាពណ៌ខ្មៅតំណាងឲ្យឋានៈ និងអំណាចក៏ដោយ សំខាន់បំផុត វាមិនមែនជាសំណាងទេ ជាពិសេសសម្រាប់អធិរាជនាពេលអនាគតដែលឡើងគ្រងរាជ្យសម្បត្តិបន្តមិនចង់ប្រើពណ៌ស្រអាប់មួយនេះជាពណ៌តំណាងរបស់ពួកទ្រង់ទេ ដោយគ្រប់អង្គគិតថា មិនចង់ឲ្យរជ្ជកាលរបស់ពួកទ្រង់មានរយៈពេលខ្លីដូចស្ដេចផ្ដាច់ការឈិនស៊ីឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលពិធីបញ្ចុះសពស្រីស្នំបុរាណ ចិន ដាច់ខាតត្រូវតែដាក់អង្កាំគុជខ្យងចូលក្នុងខ្លួន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៩ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម