Connect with us

KPT+

ពិចារណាម្ដងទៀត! បើសិនចង់បកស្បែកឬចាក់ថ្នាំឱ្យសម្បុរស

បានផុស

នៅ

នារី​វ័យ​ក្មេង​ភាគ​ច្រើននាពេលបច្ចុប្បន្នកំពុងតែ​ប្រកួត​ប្រជែង​គ្នាយ៉ាងសំញែង​នូវ​សម្ភារៈ​និយម បូករួមទាំងសម្រស់ ជាពិសេសសម្បុរ​ស។ ស្បែកស ​ជា​សម្បុរ​ដែល​ពេញ​និយម​ក្នុង​សង្គម ដោយគេចាត់ទុកជាភាពស្រស់​ស្អាត និងគួរទី​មោទកភាព​សម្រាប់ស្រ្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សស្រីណា​ដែល​មាន​ស្បែក​​ស្រអែមឬ​ខ្មៅ​ ត្រូវបានចាត់ទុកជាស្រ្តីដែលមាន​ជីវភាព​រស់នៅ​លំបាក ធ្វើ​ការ​ហាល​ថ្ងៃហាលភ្លៀង ទើបបានជាមិនសស្អាតដូចគេ។

ដោយសារទស្សនៈនៃភាពស្រស់ស្អាតស្ថិតលើសម្បុរ ទើបបានជាស្ត្រីមាន​ទ្រព្យធនមួយចំនួន​តែង​ជះលុយ ដើម្បី​កែ​សម្ផស្ស​ធ្វើ​ឲ្យ​ស្បែកប្រែ​ពណ៌។ ពួកគេហ៊ាន​ប្រើសេវា​បក​ស្បែក​មុខ ខ្លួន​ប្រាណ ដើម្បី​ចង់​បាន​សម្បុរ​ស ដោយ​មិន​គិត​ពី​ផល​វិបាក​ដល់​សុខភាព​ទៅ​ថ្ងៃ​អនាគតឡើយ។

បើផ្អែកតាមការចុះផ្សាយរបស់ Healthline បានឱ្យដឹងថា ការ​បក​ស្បែកក្ដី ឬប្រើថ្នាំចាក់ក្ដី ​សុទ្ធតែអាច​​មាន​គ្រោះថ្នាក់​ដល់​សុខភាពធ្វើឱ្យស្បែកឆាប់រលាក ​ជំងឺ​សើ​ស្បែក និងមហារីក​ស្បែក។ល។

អត្ថបទ​ចុះ​ផ្សាយ​នៅ​ក្នុង​គេហទំព័រដដែលនេះ​និយាយថា ស្បែក​របស់​មនុស្ស​យើង​ម្នាក់ៗ ​មាន​ជាតិ​ពណ៌​ខ្មៅ​ក្នុង​ស្បែកដែល​ភាសា​អង់គ្លេស​ហៅ​ថា មេឡានីន។ អ្នក​ដែល​មាន​សម្បុរ​ស្បែក​ស្រអែម ឬ​ខ្មៅ ដោយសារ​មាន​ជាតិ​មេឡានីន​ច្រើន ដែល​អាច​ជួយ​ការពារ​ស្បែក​មិន​ឲ្យ​ឆាប់​ជ្រីវជ្រួញ។

ប៉ុន្តែ​អ្នក​ដែល​មាន​ស្បែក​ស​វិញ នៅ​ពេល​ត្រូវ​កាំ​រស្មី​ព្រះអាទិត្យ (UV) កង្វះ​ជាតិ​មេឡានីន អាច​នាំ​ឲ្យ​បំផ្លាញ​ដល់​កោសិកា​ស្បែក ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​ស្បែក ដែល​ភាសា​អង់គ្លេស​ហៅ​ថា មេឡាណូម៉ា (Melanoma)។

Skin whitening, the prejudice against dark skin and how class in Asia was  associated with pale skin long before white colonialism | South China  Morning Post

ស្ត្រី​​​​នៅកម្ពុជាមិនតិចនាក់នោះទេ បាន​នាំគ្នា​ជឿ​ការ​ផ្សព្វផ្សាយ​អំពី​ផលិតផល និង​កន្លែង​កែ​សម្ផស្ស ដែល​ផ្តល់​សេវា​បក​ស្រទាប់​ស្បែក​ឲ្យ​មាន​សម្បុរ​ស និង​ឡេ​ប្រើ​លាប​លើ​ផ្ទៃ​មុខ និង​ខ្លួន​ប្រាណ ហើយជួនកាលនោះហ៊ានទាំងចាក់ថ្នាំស្បែកសទៀតផង។ ផលិតផលទាំងនេះសុទ្ធតែមានសារធាតុគីមីដែលអាចបំផ្លាញសុខភាពនៅប៉ុន្មានឆ្នាំខាងមុខ។

ស្រ្តីគ្រប់រូបសុទ្ធតែមានសិទ្ធិដើម្បីកែប្រែសម្រស់របស់ខ្លួន តែសូមកុំភ្លេចគិតសុខភាពរយៈពេលវែងផង!

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

ចុចអាន៖ ស្រីៗនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមកើតមហារីក

ចុចអាន៖ មុនពេល​ហ៊ានចាក់ឬលេប Gluta បានដឹងពីការពិត​គួរ​ព្រឺខ្លាចនេះឬនៅ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម