KPT+
គន្លឹះថែស្បែកឲ្យភ្លឺរលោង គ្មានស្នាមជ្រីវជ្រួញក្នុងវ័យ៦០ឆ្នាំ របស់ភរិយាសេដ្ឋីឥណ្ឌា Ambani
កាលពីថ្មីៗនេះ ក្រុមគ្រួសាររបស់មហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani បានក្លាយជាចំណុចចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ នៅពេលដែលពិធីមង្គលការដ៏ប្រណីតបំផុតក្នុងឆ្នាំ ២០២៤ របស់កូនប្រុសពៅឈ្មោះ Anant Ambani បានកើតឡើង។ ដូច្នេះ សមាជិកនៃគ្រួសារដ៏ល្បីនេះត្រូវបានសារព័ត៌មានស្វែងរកយ៉ាងខ្លាំងលើបណ្ដាញអ៉ិនធើណេត។
ក្នុងចំណោមនោះ អ្នកដែលលេចធ្លោជាងគេគឺលោកស្រី Nita Ambani ភរិយារបស់មហាសេដ្ឋីមានបំផុតនៅអាស៊ី ដែលប្រជាជនឥណ្ឌាគោរពថាជាមហាក្សត្រី ឬស្ត្រីទីមួយ ដោយសារតែជីវិតដ៏ប្រណិត និងចរិតថ្លៃថ្នូររបស់គាត់តែងតែបង្ហាញជាសាធារណៈ។
Nita Ambani គឺជាពាណិជ្ជករម្នាក់ដែលជាអ្នកត្រួសត្រាយផ្លូវក្នុងសប្បុរសធម៌ ស្ថាបនិកសាលាអន្តរជាតិ Dhirubhai Ambani និងជានាយកនៃក្រុមហ៊ុន Reliance Industries។ ស្ត្រីជាច្រើននៅក្នុងប្រទេសឥណ្ឌាចាត់ទុកមហាសេដ្ឋីស្រីរូបនេះជាគំរូដ៏ល្អរបស់ពួកគេ ដោយសារតែ Nita មានការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃទេពកោសល្យ និងសម្រស់ដ៏ទាក់ទាញ។
ទោះបីជាគាត់មានអាយុលើសពី ៦០ ឆ្នាំក៏ដោយ ក៏ស្ត្រីអ្នកជំនួញរូបនេះ នៅតែរក្សាបាននូវតុល្យភាព រាងស្វែល និងស្បែករលោង។ អាថ៌កំបាំងមួយក្នុងការជួយភរិយារបស់មហាសេដ្ឋីឥណ្ឌាឲ្យនៅក្មេង និងស្រស់ស្អាតសម្រាប់អាយុរបស់នាង គឺនាងរក្សារបបអាហារបែបវិទ្យាសាស្ត្រ។ យោងតាមសារព័ត៌មានឥណ្ឌា លោកស្រីតែងតែមានទម្លាប់ញ៉ាំបន្លែស្ងោរជាអាហារថ្ងៃត្រង់ ដើម្បីផ្តល់វីតាមីន និងជាតិសរសៃច្រើន ដែលជួយគ្រប់គ្រងទម្ងន់ និងពន្យឺតភាពចាស់។
ជាពិសេស ស្ត្រីអ្នកជំនួញដ៏ល្បីរូបនេះ បានចែករំលែកក្នុងបទសម្ភាសន៍មួយថា គាត់បានផឹកទឹក beetroot ឬឆៃថាវក្រហមជារៀងរាល់ថ្ងៃ ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដោយសារតែសារធាតុចិញ្ចឹមរបស់វា។ ភេសជ្ជៈនេះងាយស្រួលធ្វើណាស់ ហើយគ្រឿងផ្សំគឺជារឿងធម្មតាដោយមិនពិបាករកទិញទេ ដូច្នេះនារីៗអាចធ្វើតាមបានយ៉ាងពិតប្រាកដ។

តើទឹក beetroot ល្អប៉ុណ្ណា ដែលភរិយាមហាសេដ្ឋីនិយមទទួលទានជារឿយៗ?
ទឹកប្រភេទនេះធ្វើឲ្យស្បែកស្រស់ស្អាតដោយមិនខ្លួន អ្នកជំនាញអាហារូបត្ថម្ភ Jo Williams មកពីសហរដ្ឋអាមេរិក បានធ្វើការនៅក្នុងកម្មវិធីថែទាំសុខភាពជាច្រើន ហើយបាននិយាយថា ផ្លែឆៃថាវក្រហមសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ជាតិសរសៃ ប៉ូតាស្យូម ហ្វូឡាត កាបូអ៊ីដ្រាត បន្លែប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតចំនួន ១០ ដែលជួយកែលម្អសុខភាពស្បែក។
សម្រាប់អ្នកចង់ស្រកទម្ងន់ មាតិកាអាហារូបត្ថម្ភនៅក្នុងឆៃថាវក្រហមជួយគ្រប់គ្រងទម្ងន់។ បរិមាណកាឡូរីនៅក្នុងមើមនេះគឺត្រឹមតែ ៤៤ kcal ក្នុង១០០ ក្រាមឆ្អិន។ ជាតិសរសៃ និងប្រូតេអ៊ីននៅក្នុងឆៃថាវក្រហមអាចធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែត ដោយកំណត់ការទទួលទានអាហារផ្សេងទៀត។ ដូច្នេះហើយ មើមថោកនេះបានក្លាយជាអាហារដែលមិនអាចខ្វះបានក្នុងរបបអាហារ និងការសម្រកទម្ងន់។
ល្អសម្រាប់សាច់ដុំ ម្ចាស់មេដាយមាសប៉ារ៉ាឡាំពិក David Weir ធ្លាប់បង្ហើបថា អាថ៌កំបាំងនៃភាពជោគជ័យរបស់គាត់ គឺការប្រើទឹកឆៃថាវក្រហមជាប្រចាំ។ ព័ត៌មាននេះបានធ្វើឲ្យសហគមន៍អ្នកស្រឡាញ់កីឡារំជួលចិត្តនិងតាមដានភ្លាមៗ។ សារធាតុ nitrates នៅក្នុងឆៃថាវក្រហមមានសមត្ថភាពនាំយកអុកស៊ីហ្សែនកាន់តែច្រើនទៅកោសិកាសាច់ដុំ ជំរុញឲ្យមានការស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព។
បង្កើនការស៊ូទ្រាំ ការសិក្សាមួយបានរកឃើញថា លក្ខណៈសម្បត្តិនៃការបង្កើនការស៊ូទ្រាំនៃការផឹកទឹកឆៃថាវក្រហម ពិតជាអាចជួយឲ្យអ្នកហាត់ប្រាណបានយូររហូតដល់ទៅ ១៦% ។ មហាសេដ្ឋីស្រី Nita Ambani ក៏ចូលចិត្តការហាត់ប្រាណដូចជាហែលទឹក ជិះកង់ ការផឹកភេសជ្ជៈប្រភេទនេះ ជួយឲ្យគាត់ងាយស្រួលបង្កើនការស៊ូទ្រាំអំឡុងពេលហាត់ប្រាណ ជួយរក្សារាងឲ្យល្អបំផុត។
បន្សាបជាតិពុលក្នុងថ្លើម ការផឹកទឹកមើមនេះជាប្រចាំនឹងបង្កើនបរិមាណអង់ស៊ីមបន្សាបជាតិពុលក្នុងថ្លើមយ៉ាងមានប្រសិទ្ធភាព។ ឆៃថាវក្រហមក៏មានប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះ ជួយកាត់បន្ថយរោគសញ្ញានៃជំងឺរ៉ាំរ៉ៃដូចជា ទឹកនោមផ្អែម ជំងឺវង្វេង ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ការពារការទល់លាមក។
ទោះយ៉ាងណាក៏ដោយ ដ្បិតថាឆៃថាវក្រហមនាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ប៉ុន្តែមិនមែនគ្រប់គ្នាអាចប្រើវាបាននោះទេ។ យោងតាមអ្នកជំនាញ Jo Williams បញ្ចាក់ថា អ្នកដែលមានគ្រួសក្នុងតម្រងនោម ឬមានប្រវត្តិគ្រួសក្នុងតម្រងនោម គួរកំណត់ការប្រើប្រាស់។ វាក៏មិនស័ក្តិសមសម្រាប់កុមារអាយុក្រោម ៦ ខែដូចគ្នា។ ជាពិសេស វាក៏មិនឆបគ្នាជាមួយទឹកដោះគោ និងអាចបណ្តាលឲ្យពុល ដូច្នេះអ្នកគួរតែចៀសវាងការផ្សំទាំងពីរជាមួយគ្នា។ សម្រាប់អ្នកដែលមានបញ្ហាសុខភាព គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យគ្រួសារ ឬអ្នកជំនាញអាហារូបត្ថម្ភ ដើម្បីធានាថាពួកគេអាចប្រើប្រាស់ឆៃថាក្រហមប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនត្រឹមជាពិធីមង្គលការចាយប្រាក់ខ្ជះខ្ជាយលើលោកទេ Anant ក៏ស្រោចគ្រឿងអលង្ការពេញខ្លួនដែរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ