Connect with us

KPT+

តាមដានឱ្យមែនទែនបើឃើញកូនៗមានរោគសញ្ញាទាំងនេះ

បានផុស

នៅ

ជំងឺធ្លាក់ទឹកចិត្តចំពោះកុមារអាចដឹងយ៉ាងដូចម្តេចបាន ហើយមាន​ជម្រើសព្យាបាលជាដែរទេ? ទាំងនេះគឺជាសំណួរដ៏គួរឱ្យព្រួយបារម្ភក្នុងទ្រូងឱពុកម្តាយទូទៅ។ ជាទូទៅជំងឺធ្លាក់ទឹកចិត្តចំពោះកុមារតែងតែមាន សញ្ញាព្រមានឱ្យដឹងប្រសិន​បើអាណាព្យាបាលយកចិត្ត​ទុកដាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើកុមារៗពិតជាអាចរងជំងឺធ្លាក់ទឹកចិត្តដែរ?

ត្រូវហើយ អាច! ការធ្លាក់ទឹកចិត្តរបស់កុមារគឺខុសគ្នាពី “ក្រៀមក្រំ” ធម្មតាៗ ដែលអារម្មណ៍អស់សង្ឃឹមតែងកើតមានជា​ប្រចាំថ្ងៃទៅតាមការ​រីកចម្រើននៃវ័យ។

គ្រាន់តែក្មេងហាក់ដូចជាក្រៀមក្រំមិនមានន័យថាគេកំពុងមានជំងឺធ្លាក់ទឹកចិត្តគួរឱ្យ​កត់សម្គាល់នោះទេ។ តែប្រសិនបើភាពក្រៀមក្រំក្លាយជាមានជាប់លាប់ឬរំខានដល់សកម្មភាពសង្គមធម្មតា មិនសូវ​ចំណាប់អារម្មណ៍ការងារសាលារៀនឬជីវិតគ្រួសារ អាចបង្ហាញថា កូនមានជំងឺធ្លាក់ទឹកចិត្ត។ សូមចងចាំថា ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺធ្ងន់ធ្ងរ តែ​ក៏អាចព្យាបាលបាន។

តើអាចដឹងបានយ៉ាងដូចម្តេចថាកូនមានរោគធ្លាក់ទឹកចិត្ត(Depression)?

រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តចំពោះកុមារខុសគ្នាពីមនុស្ស​ពេញវ័យ។ ការសិក្សាផ្នែកវេជ្ជសាស្ត្របង្ហាញថា ដើម្បី “បិទបាំង” អារម្មណ៍ធ្លាក់ទឹកចិត្ត កុមារៗបង្ហាញអាកប្បកិរិយាខាងក្រៅជាលកខណៈខឹង ឬមាន​ភាពទុក្ខព្រួយ សោកសៅនិងការផ្លាស់ប្តូរអារម្មណ៍។

សូមពិនិត្យ​មើលរោគសញ្ញាធ្លាក់ទឹកចិត្តចំពោះកុមាររួមមាន៖

ឆាប់ខឹងឬខឹង
អារម្មណ៍សោកសៅនិងភាពអស់សង្ឃឹមឥតឈប់ឈរ
ការដកខ្លួនចេញពីសង្គម
បង្កើនភាពប្រែប្រួលទៅនឹងការបដិសេធ
ការផ្លាស់ប្តូរចំណង់អាហារ – ទាំងកើនឡើងឬថយចុះ
ការផ្លាស់ប្តូរនៃការគេង – ការគេងមិនលក់ឬការគេងច្រើនពេក
សំឡេងស្រែកឬយំ
ការលំបាកក្នុងការផ្តោតអារម្មណ៍
អស់កម្លាំងនិងថាមពលទាប
ការត្អូញត្អែររាងកាយ (ដូចជាឈឺពោះឈឺក្បាល)

អារម្មណ៍នៃភាពគ្មានតម្លៃឬកំហុស
ការគិតឬការផ្តោតអារម្មណ៍ខ្សោយ
មាន​គំនិតនៃការធ្វើអត្តឃាត

មិនមែនកុមារទាំងអស់សុទ្ធតែមានរោគសញ្ញាគ្រប់ចំណុចខាងលើទេ។ ភាគច្រើនកុមារ នឹងបង្ហាញរោគសញ្ញាផ្សេងៗគ្នា នៅតាមពេលវេលាខុសៗគ្នានិងនៅកន្លែងផ្សេងៗគ្នា។ ទោះបីជាកុមារខ្លះអាចបន្តដំណើរការបានល្អក្នុងបរិស្ថានដែលមានរចនាសម្ព័ន្ធក៏ដោយ កុមារភាគច្រើនដែលមានជំងឺធ្លាក់ទឹកចិត្តគួរឱ្យកត់សម្គាល់នឹងទទួលរងនូវការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងសកម្មភាពសង្គម ការបាត់បង់ចំណាប់អារម្មណ៍លើសាលារៀននិងលទ្ធផលនៃការសិក្សាមិនល្អឬការផ្លាស់ប្តូររូបរាង។ កុមារក៏អាចចាប់ផ្តើមប្រើប្រាស់គ្រឿងញៀនឬអាល់កុលផងដែរ ជាពិសេសប្រសិនបើពួកគេមានអាយុលើសពី ១២ ឆ្នាំ។

ថ្វីត្បិតតែ Depression កម្រកើតមានចំពោះយុវជនអាយុក្រោម ១២ ឆ្នាំមែន ប៉ុន្តែក្មេងតូចៗប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងហើយអាចធ្វើបានយ៉ាងរហ័សនៅពេលពួកគេតូចចិត្តឬខឹង។ កុមារដែលមានប្រវត្តិគ្រួសារមានអំពើហឹង្សា ការសេពគ្រឿងស្រវឹងឬការរំលោភបំពានលើរាងកាយឬផ្លូវភេទ គឺមានហានិភ័យខ្ពស់ក្នុងការធ្វើអត្តឃាតក៏ដូចជាអ្នកដែលមានរោគសញ្ញាធ្លាក់ទឹកចិត្តដែរ។

ជារឿយៗគេមិនធ្វើរោគវិនិច្ឆ័យនិងព្យាបាលទេ ពីព្រោះអាចបញ្ជូនទៅផ្លាស់ប្តូរអារម្មណ៍និងធ្វើការពង្រឹង​ផ្លូវចិត្តធម្មតា។

ប្រែសម្រួល៖ សុភា

ប្រភព៖ webmd

ចុចអាន៖ បើឪពុកម្ដាយ​មិន​គាំទ្រ​គោលដៅជីវិត​របស់កូន គួរធ្វើដូចម្តេចវិញ?

ចុចអាន៖ សកម្មភាព​គួរ​និង​មិន​គួរ ពេល​កូនៗ​គេច​មិន​ធ្វើ​លំហាត់​កិច្ចការ​សាលា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១៣ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៥ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម