Connect with us

ព័ត៌មានអន្ដរជាតិ

ទ្រព្យសម្បត្តិមេ LV ធ្លាក់ចុះខ្លាំងបំផុត ក្នុងចំណោមមហាសេដ្ឋីពិភពលោក

បានផុស

នៅ

ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីម៉ូដបារាំងលោក Bernard Arnault ស្រាប់តែធ្លាក់ចុះ ៩% នៅសល់ត្រឹម ១៨៨ ពាន់លានដុល្លារ ចំពេលមានការធ្លាក់ចុះនៃការលក់ទីផ្សារប្រទេសចិនពីក្រុមហ៊ុនរបស់គាត់ LVMH ។ នេះបើយោងតាមចំណាត់ថ្នាក់នៃអ្នកមានបំផុត ៥០០ នៅលើពិភពលោក។

នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន LVMH បានបាត់បង់ទ្រព្យសម្បត្តិសុទ្ធចំនួន ១៩.២ ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានបញ្ចាក់យ៉ាងដូច្នោះ។ ឥឡូវនេះគាត់គឺជាអ្នកមានបំផុតទី ៣ នៅលើពិភពលោក បន្ទាប់ពី Elon Musk នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្ត Tesla និង Jeff Bezos ស្ថាបនិកក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិត Amazon តែប៉ុណ្ណោះ។

ភាគហ៊ុន LVHM បានធ្លាក់ចុះ ១៤% ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ចំពេលមានតម្រូវការទាបនៅក្នុងវិស័យទំនិញប្រណីត។​​​ ក្រុមហ៊ុនបានប្រកាសពីកំណើនប្រាក់ចំណូល ១% នៅក្នុងត្រីមាសទី២ ដែលធ្លាក់ចុះតិចជាងការប៉ាន់ស្មានរបស់អ្នកវិភាគ។

នៅក្នុងទីផ្សារអាស៊ី (មិនរាប់បញ្ចូលប្រទេសជប៉ុន) LVHM បានឃើញប្រាក់ចំណូលធ្លាក់ចុះ ១០% ក្នុងរយៈពេលប្រាំមួយខែដំបូង។ ស្របពេលដែល ម៉ាកយីហោប្រណីតផ្សេងទៀតដូចជា Burberry, Richemont និង Kering ក៏កំពុងប្រឈមមុខនឹងបញ្ហាក្នុងការលក់ផងដែរ។

សម្រាប់ LVMH ជា​ក្រុមហ៊ុន​ប្រណីត​ធំ​ជាង​គេ​ក្នុង​ពិភពលោក។ ក្រុមហ៊ុននេះគ្រប់គ្រងម៉ាកសម្លៀកបំពាក់ និងគ្រឿងសំអាងចំនួន ៧០ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy ជាដើម។

Arnault ត្រូវបានគេដឹងថា លោកមានកូនចំនួន ៥ នាក់ ដែលពួកគេទាំងអស់សុទ្ធតែធ្វើការឲ្យយីហោ LVMH ព្រមគ្នា ស្របនឹងគោលដៅរបស់មហាសេដ្ឋីបារាំងរូបនេះ គឺដើម្បីបង្រួបបង្រួមការគ្រប់គ្រងរបស់គ្រួសារគាត់លើអាណាចក្រប្រណីតដ៏ធំបំផុតរបស់ពិភពលោក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាសេដ្ឋី Warren ថា ទ្រព្យនឹងបាត់បង់ តែវត្ថុ ៣ អាចធ្វើឲ្យមនុស្សមានតម្លៃក្នុងសម័យបច្ចុប្បន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម