KPT+
ព្រះភិក្ខុវជីរប្បញ្ញោ គូ សុភាព៖ បើពិបាកចិត្តត្រូវរកអ្នកប្រឹក្សា កុំសូវបង្ហាញអារម្មណ៍លើហ្វេសប៊ុកពេក!
ព្រះភិក្ខុវជីរប្បញ្ញោ គូ សុភាព ដែលគង់នៅវត្តនិគ្រោធវ័ន ហៅវត្ត គល់ទទឹង បានផ្តល់ដំបូន្មានដល់សារធារណជន ជាពិសេសយុវជនតែម្តង ប្រសិនជាមានរឿងមិនសប្បាយចិត្ត ឬ បាក់ទឹកចិត្ត ត្រូវរកមនុស្សដែលទុកចិត្តបំផុតមកស្តាប់រឿងរ៉ាវរបស់ខ្លួន ហើយកុំយកបញ្ហាពិបាកចិត្តទាំងនោះទៅបង្ហាញ ( Drama) នៅលើហ្វេសប៊ុកច្រើនពេក ព្រោះមិនធ្វើឱ្យល្អប្រសើរបានឡើយ។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកក្រសួងអប់រំនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

តាមការសង្កេត បច្ចុប្បន្ននេះ មនុស្សវ័យកណ្តាលតែងតែជួបនូវបញ្ហាផ្លូវចិត្តច្រើន អាចមកពីហេតុផលផ្សេងគ្នា ទាំងបញ្ហាគ្រួសារ សេដ្ឋកិច្ច មិត្តភក្តិ ឬ ស្នេហាជាដើម រហូតដល់ថ្នាក់ធ្វើឱ្យពួកគេមួយចំនួនសម្រេចចិត្តគិតខ្លីដោយបញ្ចប់ជីវិតខ្លួនតាមរយៈវិធីផ្សេងៗគ្នា។ មិនតែប៉ុណ្ណឹង មនុស្សមួយចំនួនទៀត តែងតែចូលចិត្តបង្ហាញពីការពិបាកចិត្តនេះនៅលើបណ្តាញសង្គម ដោយមិនដឹងពីផលប៉ះពាល់ត្រឡប់មកវិញឡើយ។

ទាក់ទងនឹងបញ្ហានេះ ព្រះភិក្ខុវជីរប្បញ្ញោ គូ សុភាព មានសង្ឃដីកា ក្នុងវីដេអូជិត ៥នាទីថា យុវជនដែលរងគ្រោះវិបត្តិផ្លូវចិត្តមានចន្លោះពីអាយុ ១៤ឆ្នាំ ដល់២០ឆ្នាំច្រើន ដែលហៅថាជាវ័យឈាមរាវ ដែលឧស្សាហ៍ឃើញមានការសម្លាប់ខ្លួនច្រើន។ កាលៈទេសៈនេះ យុវជនត្រូវរកទីពឹងល្អមួយសម្រាប់ខ្លួនឯង។ ព្រះអង្គបន្តថា ប្រសិនជាបុគ្គលណាម្នាក់មានរឿងដែលមិនសប្បាយចិត្ត ឬ យល់ថាខ្លួនកំពុងបាក់ទឹកចិត្ត គួរយករឿងនោះមកដោះស្រាយ ដោយជ្រើសយកមនុស្សម្នាក់ដែលខ្លួនទុកចិត្ត ហើយគេនោះព្រមស្តាប់បញ្ហារបស់ខ្លួនមកពិភាក្សាគ្នាដើម្បីឱ្យបញ្ហាបានប្រសើរឡើង។ ត្រង់ចំណុចនេះ ព្រះភិក្ខុវជីរប្បញ្ញោ គូ សុភាព មិនលើកទឹកចិត្តឱ្យនិយាយបញ្ហាផ្ទាល់ខ្លួនទៅមនុស្សគ្រប់គ្នាទេ ពោល គឺត្រូវយកតែមនុស្សដែលគួរឱ្យទុកចិត្ត និងមានបំណងល្អចំពោះយើងប៉ុណ្ណោះ។

មួយវិញទៀត ព្រះអង្គ ក៏មិនលើកទឹកចិត្តឱ្យយករឿងរ៉ាវពិបាកចិត្តរបស់ខ្លួនទៅបង្ហាញ (Drama ) លើហ្វេសប៊ុកច្រើនដែរ ព្រោះថា បណ្តាញសង្គមមិនមែនមានតែមនុស្សល្អឡើយ មានមនុស្សស្រឡាញ់ និងស្អប់យើង ហេតុនេះ ប្រសិនជាប៉ះចំមនុស្សដែលមិនចូលចិត្តយើង គេអាចឃើញបញ្ហានេះ និយាយដៀមដាម ធ្វើឱ្យផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ ហើយរុញយើងធ្លាក់ជ្រោះតែម្តង។
យ៉ាងណាមិញ បញ្ហាផ្លូវចិត្តគឺសំខាន់ណាស់ បើមានបញ្ហាអ្វីមួយត្រូវរកជំនួយបន្ទាន់ ហើយប្រសិនជាមិនមានអ្នកប្រឹក្សាជាមួយទេ អ្នកអាចទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញ ឬ គ្រូពេទ្យផ្នែកចិត្តវិទ្យាតែម្តង ដើម្បីអាចសង្គ្រោះខ្លួនឯងបានទាន់ពេលវេលា៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់