KPT+
អាជីពមិនត្រូវការការិយាល័យ មានមិនខ្វះទេសម្រាប់អ្នកស្រលាញ់សេរីភាព
កាលពីប៉ុន្មានទសវត្សរ៍មុន ភាគច្រើន ឱកាសការងារនៅឯផ្ទះមិនទទួលបានកម្រៃខ្ពស់ទេ ព្រោះថា គេមិនឲ្យតម្លៃវា។ ការងារបែបនោះ កើតមានតែលើអ្នកដែលពិបាករកការងារពេញម៉ោងប៉ុណ្ណោះ។ ចំណែកក្រោយការរីកចម្រើននៃអ៊ិនធើណែត ការងារធ្វើពីផ្ទះ ក្លាយជារលកថ្មីនៃអាជីពពេញនិយម ពីព្រោះពួកអ្នកជំនាញ មិនសូវចេះធ្វើការងារក្នុងប្រព័ន្ធ ដែលចេញចូលម៉ោងពេលកំណត់ ដូចក្មេងក្នុងសាលាទៀតនោះឡើយ។
ពិតណាថា ធ្វើការនៅផ្ទះគឺជាសេចក្ដីសុបិនរបស់មនុស្សជាច្រើន ជាពិសេសស្ត្រីមេផ្ទះ ហើយអរគុណចំពោះបច្ចេកវិទ្យាបណ្ដាញ ដែលឥឡូវបានធ្វើឲ្យក្ដីសុបិននេះកំពុងក្លាយជាការពិតសម្រាប់មនុស្សកាន់តែច្រើនជាងមុន។
ការងារដែលអាចធ្វើនៅផ្ទះឬក្រៅការិយាល័យនាថ្ងៃអនាគតមានដូចជា៖
១ អ្នកបកប្រែ

យោងទៅតាមការិយាល័យស្ថិតិការងារ អ្នកបកប្រែភាគច្រើនធ្វើការងារពីផ្ទះ ហើយជារឿយៗ ស្ថិតនៅក្រោមពេលវេលាកំណត់តាមកិច្ចព្រមព្រៀង។ បើចង់ចាប់យកអាជីពនេះ តម្រូវការសំខាន់បំផុត គឺអ្នកបកប្រែត្រូវការឲ្យស្ទាត់ជំនាញយ៉ាងហោចណាស់ពីរភាសា ឧទាហរណ៍ ខ្មែរនិងអង់គ្លេស។ល។
ប្រហែល 22% នៃអ្នកបកប្រែបានចាប់ផ្តើមជ្រើសការធ្វើការដោយខ្លួនឯងចាប់ពីឆ្នាំ 2016 មក មិនថាក្នុងឧស្សាហកម្មសេវាកម្មវិជ្ជាជីវៈវិទ្យាសាស្ត្រនិងបច្ចេកទេស សេវាអប់រំរដ្ឋនិងឯកជន សេវាវេជ្ជសាស្ត្រខាងមន្ទីរពេទ្យ និងបែបបទរដ្ឋាភិបាលក្ដី ។
ពួកគេអាចទទួលកម្រៃតាមម៉ោង តាមសន្លឹកអត្ថបទឬតាមកិច្ចព្រមព្រៀងគម្រោង។
២ អ្នកអភិវឌ្ឍន៍គេហទំព័រ

វាងាយស្រួលណាស់ក្នុងការបង្កើតគេហទំព័រផ្ទាល់ខ្លួនគ្រាន់តែសិក្សាដោយឥតគិតថ្លៃតាមអ៊ិនធើណេត។ ទោះយ៉ាងណា ភាគច្រើនមិនមានលទ្ធភាពដូចមានអ្នកបង្កើតគេហទំព័រជួយនោះទេ។ អាជីពនេះអ្នកនៅតែអាចចាប់យកជាអនាគតល្អមួយទៅមុខបានដដែលដោយអាចធ្វើការនៅផ្ទះឬពីកន្លែងណាផ្សេងទៀតឲ្យតែមានកុំព្យូទ័រយួរដៃនិងភ្ជាប់អ៊ីនធើណិតក្នុងល្បឿនយ៉ាងលឿន។
រឹតតែល្អថែមទៀតប្រាក់ឈ្នួលជាមធ្យមរបស់ជាតិសម្រាប់អ្នកបង្កើតគេហទំព័រគឺ ៦៦,១៣០ ដុល្លារក្នុងឆ្នាំ ២០១៦ ដែល ១០% ទទួលបានជាមធ្យម ១១៩.៥៥០ ដុល្លារ។ ហើយជាធម្មតាអ្នកមិនត្រូវការសញ្ញាប័ត្រកម្រិតខ្ពស់ដើម្បីចាប់ផ្ដើមធ្វើការនៅក្នុងវិស័យនេះទេ។ អ្វីដែលអ្នកត្រូវការគឺការអប់រំក្រោយមធ្យមសិក្សាបទពិសោធន៍អនុវត្តនិងផលប័ត្រនៃគេហទំព័រជោគជ័យដែលអ្នកបានបង្កើតនិងគ្រប់គ្រង។ មានជំរំចាប់ផ្ដើមសរសេរកូដដែលត្រូវបានរចនាឡើងដើម្បីបង្រៀនជំនាញសរសេរកម្មវិធីក្នុងរយៈពេលតែប៉ុន្មានខែខ្លីប៉ុណ្ណោះ។
៣ អ្នកបញ្ចូលទិន្នន័យ
អាជីវកម្មជាច្រើនត្រូវការបុគ្គលិកផ្នែកបញ្ចូលទិន្នន័យផ្សេងៗទៅក្នុងប្រព័ន្ធរបស់ពួកគេ មិនថាទិន្នន័យនោះ សម្រាប់ប្រើដើម្បីតាមដានសារពើភណ្ឌ ឬការនាំចេញ ការបង្កើតផែនការអាជីវកម្មឬវាស់ស្ទង់លទ្ធផល។ល។ អាជីពនេះ អាចធ្វើការនៅផ្ទះបាន ដោយត្រូវការតែជំនាញកុំព្យូទ័រនិងការវាយអក្សរបានលឿន ។ ការងារនេះអាចបានប្រាក់ច្រើន អាស្រ័យលើទំហំលទ្ធផល ពោលគឺធ្វើច្រើនបានច្រើន ធ្វើតិចបានតិច។ ប៉ុន្តែតម្រូវការចាំបាច់គឺត្រូវមានភាពម៉ត់ចត់លើគ្រប់ទិន្នន័យដែលផ្សាយចេញ។
៤ អ្នកតំណាងមជ្ឈមណ្ឌលទូរស័ព្ទ

អាជីវកម្មជាច្រើនត្រូវការកម្មករដែលអាចឆ្លើយទូរស័ព្ទបានគ្រប់២៤ម៉ោងដល់អតិថិជន និងកត់ត្រា រាល់ដំណើរការ បញ្ជាទិញឬដោះស្រាយជាមួយការផ្តល់យោបល់ត្រឡប់មកវិញរបស់អតិថិជន។ ការងារបែបនេះនឹងមានកាន់តែច្រើនឡើង ៗ ទៅអនាគតដោយបុគ្គលិកគ្រាន់តែកាន់ទូរសព្ទរបស់ក្រុមហ៊ុនទៅជាមួយ។ អ្វីដែលជំនាញនេះត្រូវការ គឺមធ្យោបាយឆ្លងឆ្លើយអត់ធ្មត់ និងដោះស្រាយបញ្ហាបានរហ័ស។ សំឡេងផ្អែមពិរោះនិងនិយាយភាសាបាន។
៥ អ្នកនិពន្ធនិងស្រាវជ្រាវ
សរសេរប្លក់ សរសេរសៀវភៅ អត្ថបទព័ត៌មាន ការកសាងទស្សនិកជនលើបណ្ដាគេហទំព័រ រួមមានទាំងការផ្សាយពាណិជ្ជកម្ម ការសរសេរលក់ផលិតផលក្ដីកាន់តែមានទីផ្សារហើយធ្វើការពីកន្លែងណាមកក៏បាន។
ការងារស្រាវជ្រាវរឹតតែសំខាន់ណាស់សម្រាប់គ្រប់វិស័យទៅអនាគតខាងមុខ ដែលត្រូវដឹងច្បាស់ថាយើងកំពុងសិក្សាអំពីអ្នកណា ប្រធានបទអ្វី ស្រាវជ្រាវប្រើពាក្យគន្លឹះអ្វី? ឯកសារយោងទំាងអស់នឹងស្តុកនៅលើអ៊ីនធើណេត ដែលអាចឲ្យយើងធ្វើការនេះនៅផ្ទះបាន។
៦ ភ្នាក់ងារទេសចរណ៍ផ្ទាល់ខ្លួន
ទោះបីជាតម្រូវការភ្នាក់ងារទេសចរ ត្រូវបានគេរំពឹងថា នឹងថយចុះក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខក៏ដោយ ក៏ឱកាសនៅតែមានសម្រាប់ភ្នាក់ងារទេសចរណ៍រូបណា ដែលអាចទាញយកទីផ្សារលើអ៊ិនធើណេតដើម្បីរកប្រាក់ចំណូលតាមរយៈការរៀបចំផែនការដំណើរផ្សងព្រេងគួរឲ្យចាប់ចិត្តនានា។ នេះការងារប្រហែលជាល្អបំផុតសម្រាប់យុវវ័យ ដែលមានជំនាញស្គាល់នៅតំបន់ជាក់លាក់ណាមួយ មិនថាទីនោះល្បីឬអត់បើអ្នកមានអ្វីមួយទាក់ទាញភ្ញៀវអ្នកនឹងអាចធ្វើបាន។
៧ អ្នកឌីសាញ

ការងាររចនារូបភាពនឹងកាន់តែមានសេរីភាពថែមឡើង។ ឥឡូវនេះ កាន់តែតិចទៅៗហើយសម្រាប់អ្នកដែលមានបំណងចង់ធ្វើការនៅមួយកន្លែងផ្នែកនេះ។ ពួកគេអាចធ្វើការពីផ្ទះមកប៉ុន្តែ ពួកគេអាចកសាងបណ្ដាញដើម្បីចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមកបាន។
ការសិក្សាមួយកាលពីឆ្នាំ ២០១៧ ពី Upwork និង Freelancer Union បានព្យាករណ៍ឃើញថាកម្លាំងពលកម្មច្រើនជាងពាក់កណ្ដាលនៃមនុស្សពេញវ័យ នឹងពេញចិត្តជ្រើសធ្វើការងារឯករាជ្យនៅទសវត្សរ៍ក្រោយៗនេះ ដោយគេតម្កល់សេរីភាពស្មើនឹងការច្នៃប្រឌិត៕
ចុចអាន៖ជួបសមាជិកក្រុមដែលពិបាកធ្វើការជាមួយ ក្នុងនាមជាមេក្រុម គួរធ្វើយ៉ាងម៉េច?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ