កីឡា
មិនត្រូវការឧបករណ៍ជំនួយ កីឡាករវ័យ៥១ឆ្នាំ ដណ្ដើមបានមេដាយប្រាក់ ផ្ញើប្រទេសជាតិយ៉ាងរំភើយ…
កាលពីថ្មីៗនេះ កីឡាករជនជាតិទួគីវ័យ៥១ឆ្នាំមួយរូប លោក Yusuf Dikeç បានធ្វើឲ្យអ្នកទស្សនាជុំវិញពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងទៅលើរូបលោក ដែលលោកដណ្ដើមបានមេដាយប្រាក់ពីការប្រកួតបាញ់កាំភ្លើងខ្លីយ៉ាងងាយ ដោយមិនប្រើឧបករណ៍ជំនួយនោះឡើយ។

អ្វីគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ សកម្មភាពនៃការប្រកួតរបស់លោកគឺមានភាពទាក់ទាញយ៉ាងខ្លាំង ដោយលោកចូលប្រកួតបាញ់កាំភ្លើងខ្លីខ្យល់នេះ ដោយមិនប្រើឧបករណ៍ជំនួយដែលកីឡាករត្រូវការជានិច្ចក្នុងការប្រកួត ដែលមានដូចជា ឧបករណ៍ការពារត្រចៀក ឧបករណ៍ឡេនពិសេសជំនួយឲ្យភ្នែកផ្ដោតលើគោលដៅ ជាដើម។
ពិសេស លោក Dikeç បានបង្ហាញសកម្មភាប្រកួតដែលធ្វើឲ្យទស្សនិកជនមើលភ្លឹក ដោយឈរបាញ់កាំភ្លើងខ្លី ប្រើដៃម្ខាងខាងស្ដាំ ចំណែកឯដៃខាងឆ្វេងលូកហោប៉ៅយ៉ាងសង្ហារ ធ្វើដូចជាធម្មតាមិនមានសម្ពាធអ្វីសោះ។

យ៉ាងណាមិញ កីឡាករចំណាស់រូបនេះ បានយកឈ្នះក្នុងការប្រកួតលំដាប់ថ្នាក់អូឡាំពិច ដោយទទួលបានចំណាត់ថ្នាក់លេខ២ ស្ពាយមេដាយប្រាក់យកទៅផ្ញើអ្នកស្រុកយ៉ាងងាយស្រួល ធ្វើឲ្យមហាជនទូទាំងពិភពលោកចំហមាត់តែម្ដង។

មិនតែប៉ុណ្នោះ យោងតាមប្រភពពីបណ្ដាញសង្គមបានឲ្យដឹងថា មុននឹងឈានចូលការប្រកួតលោក Dikeç ទើបតែមានជម្លោះជាមួយអតីតភរិយា ហើយការប្រកួតមួយនេះ លោកចង់ធ្វើឲ្យរូបនាងដឹងថា នាងគិតខុសហើយ។
រូបលោក ក៏បាននិយាយដែរថា លោកមិនដែលគិតថា ខ្លួននឹងមកដល់ចំណុចនេះ លោកគ្រាន់តែចង់ចំណាយពេលចុងសប្ដាហ៍ជាមួយកូនៗតែប៉ុណ្នោះ។ លើសពីនោះ គេបាននិយាយថា កីឡាករប្រុសរូបនេះ គ្រាន់តែបង្ហាញខ្លួនចូលប្រកួតរួច ដើរចេញមកក្រៅ សួររកកន្លែងជក់បារីធ្វើព្រងើយ។

បន្ទាប់ពីឈ្នះការប្រកួត លោកបានឈរដោយទឹកមុខស្មើ ហើយប្រកាសក្ដែងៗថា Sharon បើអ្នកកំពុងតែមើល យើងចង់ប្រាប់ថា ឲ្យឆ្កែយើងមកវិញ។ ម៉្យាងទៀត លោក Yusuf Dikeç បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ក្រោយពេលឈ្នះការប្រកួតថា លោកមិនចាំបាច់ត្រូវការហ្វឹកហាត់នោះទេ គឺលោកជាអ្នកជំនាញបាញ់កាំភ្លើងខ្លី ដោយធម្មជាតិ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ